សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង​មតិ​សំណេះសំណាល​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង​មតិ​សំណេះសំណាល​

ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​ប្រធានកិត្តិយស សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង ថ្លែង​
​ក្នុង​ពិធី​ប្រកាស​លទ្ធផល​ឆ្នោតវត្ថុ​លើក​ទី​១៣ ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហម​ខេត្ត​បាត់ដំបង​។​

​ខ្ញុំ​សូម​ថ្លែង​នៅ​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការចូលរួម​ពិធី​ប្រកាស​លទ្ធផល​ឆ្នោត​លើក​ទី​១១ ឆ្នាំ​២០១៥ ដែល​បាន​រៀបចំ​ឡើង ដោយ​សាខា​កាកបាទក្រហម​កម្ពុជា​នៅ​ទីស្នាក់ការ​ខេត្ត​បាត់ដំបង នា​ពេល​ឱកាស​នេះ​ជំនួយ​មុខ​ឱ្យ​ថ្នាក់ដឹកនាំ​សាលាខេត្ត ខ្ញុំ​សូម​ថ្លែង​
​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​របស់​ឯកឧត្តម លោកជំទាវ អស់លោក លោក​ឧកញ៉ា លោកស្រី នាង​កញ្ញា មន្ត្រី​បុគ្គលិក លោក​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សប្បុរសជន បាន​ឈ្លៀត​ឱកាស​មក​ចូលរួម​អង្គពិធី​ដែល បានធ្វើឱ្យ​បរិយាកាស​មាន​លក្ខណៈ​អធឹក អ​ធ័ម អាច​លើក​កំពស់​ស្មារតី​អោយ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន បាន​យល់​កាន់តែ​ច្បាស់​ទូលំទូលាយ​និង​បាន​ច្រើន​ជាមុន​ពី​គោលបំណង នៃ​ការរៀបចំ​ឆ្នោត​វត្ថុ គឺ​ដើម្បី​ប្រមូល​មូលនិធិ​ជួយ​សង្គ្រោះ​អ្នក​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ ក្នុង​ខេត្ត​បាត់ដំបង​របស់​យើង​។ ខ្ញុំ​សូម វាយ​តំលៃ​ខ្ពស់​ថា​ ៖ វត្តមាន​នៃ​សមាជិក​សមាជិការ​នៃ​អង្គ​ពិធី​នេះ គឺ​ជា​ការសម្តែង​នូវ​ការចូលរួម​ជួយ​ផ្តល់ កំលាំងចិត្ត​យ៉ាង​ធំធេង​ប្រកប ដោយ​ការរួបរួម​កំលាំង​គ្នា ជួយ​គ្នា ដោយ​ភាព​មនុស្សធម៌ ដោយ​ទឹកចិត្ត ស្មោះត្រង់​ស្មោះសរ ស្មគ្រ័ចិត្ត​បរិច្ចាកនៅ​ធនធាន​ដើម្បី​បុព្វហេតុ មនុស្សធម៌​ក្នុង​ខេត្ត​បាត់ដំបង​។​

​ឯកឧត្តម ច័ន្ទ សុផល ក៏​មាន​ប្រសាសន៍​ទៀត​ថា រៀងរាល់ឆ្នាំ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង បាន​រៀបចំ​សកម្ម​
​ភាព ស្វែងរក​មូលនិធិ​តាមរយៈ​ការចេញ​ឆ្នោតវត្ថុ​ប្រចាំឆ្នាំ រាត្រី​ស​រមាស របាំ​ក្រុឌ ជូនពរ​ឆ្នាំ​ថ្មី ទិវា​ពិភពលោក​កាកបាទ​ក្រហម កម្ពុជា​
​អ​ឧ្ឍ​ន​ចន្ទ​ក្រហម ការបំពាក់​ផ្លាកសញ្ញា​-​ល​- ទាំងនេះ គឺជា​ផ្តួចផ្តើម​គំនិត​រួម​កំលាំង​គ្នា ស្វែងរក​មូលនិធិ​។ ជាក់ស្តែង​ដោយ​មាន​ការ ជ្រោមជ្រែង​ពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង​កញ្ញា​សាខា​បានទទួល ចំណូល​ពី​ការលក់​សន្លឹកឆ្នោត​វត្ថុ​នា​ថ្ងៃនេះ សរុប ចំនួន ១១,៦៧១,១៣ ដុល្លារ អាមេរិក​ដោយ​បាន​កាត់​ចំណាយ​លើ​រង្វាន់​ឆ្នោត នឹង​រៀបចំ​ពិធី​រួម​។​

​ក្នុង​ឱកាស​នេះ សូម​កោតសរសើរ​ដោយស្មោះ​ស្មគ្រ័ចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែ​ង​អភិវឌ្ឍន៍​សាខា ការពង្រឹង​សមាជិកភាព និង ចលនា​ស្វែងរក​មូលនិធិ​របស់​សាខា​ក្នុង​ខេត្ត​បាត់ដំបង ទាំងមូល​មេត្ត​ជួយ​បំផុស​មន្ត្រី​បុគ្គលិក​ក្រោម​ឱវាទ ចូលរួម​ជា​សមាជិក​កាកបាទ ក្រហម​កម្ពុជា ដោយ​បង់​វិភាគទាន​ប្រចាំឆ្នាំ​តាម​ថ្នាក់ ទៅតាម​លទ្ធភាព​ដោយ​ស្មគ្រ័ចិត្ត នឹង​បំផុស​ឱ្យ​ចូលរួម​ដល់​សាខា​ក្នុង​ការរៀបចំ កម្មវិធី​រក​មូលនិធិ​នានា ឱ្យ​បាន​ផុសផុល​ដើម្បី​បង្ករ​លក្ខណៈ​ជូន​ក្រុម​ប្រតិបត្តិ​សាខា មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការបំរើ​សេវាកម្ម​
​មនុស្សធម៌​បានល្អ ប្រសើរ​ឱ្យទាន់​ពេលវេលា ៕

 

DSC_0197 DSC_0198 DSC_0195 DSC_0196 chakra_03

Filed in: ព័ត៌មានជាតិ