សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខេត្ត​ស្វាយរៀង​៖ ដោយ​មិន​អាច​ទ្រាំ​ចំពោះ​ការដឹកនាំ​របស់​លោក សោម សារ៉ន អធិការនគរបាល​ស្រុក​ស្វាយទាប នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ដែល​មិន​ស្មើភាព មន្ត្រីក្រោមឱវាទ​ជាច្រើន​នាក់​បាន​ទម្លាយ​ចេញ​និង​ប្តឹង​ថ្នាក់លើ​ឲ្យ​ប្តូ​មេ​ចេញ​។​

​មន្ត្រីនគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ចំនួន​២៤​រូប រួមមាន​៖ អធិការរង នាយផ្នែក នាយរង​ប៉ុស្តិ៍​នគរបាល​ទាំង​៩​ឃុំ ក្នុង​ស្រុក​ស្វាយទាប នៃ​ខេត្ត​ស្វាយរៀង បានរួម​គ្នា​ផ្តិតមេដៃ​ដាក់​លិខិត​គោរព​ជូន​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គោរព​ជូន ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ព្រមទាំង​គោរព​ជូន ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ស្តីអំពី​ភាព​មិន​ប្រក្រតី​របស់​លោក សោម សារ៉ន អធិការនគរបាល​ស្រុក​ស្វាយ​ទាប​ផង​ដែរ​។​

​លិខិត​បាន​បញ្ជាក់​រៀប​រាប់​អំពី អំពើពុករលួយ បក្សពួកនិយម គ្មាន​ភាព​ជា​អ្នកដឹកនាំ ក្នុង​ការដឹកនាំ​របស់​លោក​វរសេនីយ៍ទោ សោម​សារ៉ន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប ដោយ​ចោទប្រកាន់​រហូត​ទៅ​ដល់ ១០​ចំណុច​។ ដោយ​ខ្លឹមសារ​នៃ​ចំណុច​នីមួយៗ បញ្ជាក់​យ៉ាង​ច្បាស់ អំពី​អំពើពុករលួយ និង​បក្សពួក​និយម ថែមទាំង​មាន​ប្រវត្តិ​ធ្លាប់ជា​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម កាលពី​នៅ​ជា​អតីត​មេ​ប៉ុស្តិ៍​ព្រៃ​អង្គុ​ញ ក្នុង​អំឡុង​ឆ្នាំ​២០១៦ និង​ត្រូវបាន​បងប្រុស​បង្កើតរ​បស់​ខ្លួន ដែល​មាន​ឋានៈ​ថ្នាក់​ឧត្តមសេនីយ៍​ផ្កាយ​១ លោក អ៊ុក សំ​អៀង អន្តរាគមន៍​រត់ការ​បិទបាំង​រឿងក្តី និង​បាន​ដំឡើង​ឋានៈ​តួនាទី​រហូត​ក្លាយជា​អធិការនគរបាល​ស្រុក​ស្វាយទាប​។​

​លោក សោម សារ៉ន អធិការនគរបាល​ស្រុក​ត្រូវបាន​មន្ត្រិ​បង្ហើប​ថា តែងតែ​លួច​លក់​នូវ​វត្ថុតាង ដែល​បានមក​ពី​បទល្មើស​រួមមាន រថយន្ត ម៉ូតូ និងរ​ម៉ក យកទៅ​លក់​ឲ្យ​ឈ្មួញ​យ៉ាង​អណាធិបតេយ្យ​ដោយ​គ្មាន​ខ្លាច​រអា​។ យ៉ាងណា ករណីយ៍​នេះ​នៅ​មិនទាន់​មាន​ការប​ក​ស្រាយ​បំភ្លឺ​ណាមួយ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ក៏ដូចជា​លោក សោម សារ៉ន អធិការនគរបាល​ស្រុក​ស្វាយទាប នៅឡើយ​នោះទេ​។ ហើយ​ករណី​នេះ​យើង​មិនដឹង​នោះ​ទេ​ថា ថ្នាក់ដឹកនាំ​គួរតែ​ដំឡើង​ឋានន្តរស័ក្តិ ជូន​លោក​សោម សារ៉ន មួយ​ថ្នាក់​ទៀត ឬ​មួយ​ក៏​ទំលាក់​ស័ក្តិ​ឲ្យមក​នៅត្រឹម រាស្ត្រសាមញ្ញ​ធម្មតា​។​

​ចំណែកឯ​លោក​ឧត្តមសេនីយ៍​ផ្កាយ​១ អ៊ុក សំ​អៀង ស្នងការរង​នគរបាល​ខេត្ត​ស្វាយរៀង ទទួល​ផែនកា​រងារ​ភស្តុភារ និង​ហិរញ្ញវត្ថុ ដែល​ត្រូវជា​ប្រុស​បង្កើត​និង​ជា​អ្នក​អន្តរាគមន៍​រត់​ការបិទ​បាំង​រឿង​រលួយ​ស្អុយ​របស់លោក សោម សារ៉ន នា​ពេល​កន្លងមក​នោះ ពេល​នេះ​អង្គភាព​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បាន​នោះទេ ពាក់ព័ន្ធ​ទៅនឹង​ករណី​អន្តរាគមន៍​រត់​ការបិទ​បាំង​រឿងក្តី ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​។ ទោះបីជា​យ៉ាងណាក្តី យើង​នៅ​មិនទាន់​ដឹង​នោះ​ទេ​អំពី​ជោគវាសនា​របស់​លោក សោម សារ៉ន ដែល​រង​ការ​ការចោទប្រកាន់​ថា​ជា​អតីត​មេក្លោង​ជួញដូរ​គ្រឿងញៀន និង​លោក​ផ្កាយ​១ អ៊ុក សំ​អៀង រង​ការចោទប្រកាន់​ពាក់ព័ន្ធ​រត់​ការបិទបាំង​រឿងក្តី​ជូន​ប្អូនប្រុស​បង្កើត​របស់​ខ្លួន​នោះ​នៅឡើយ​ទេ​?៕

 

Filed in: ព័ត៌មានជាតិ