សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ប្រធាន​មន្ទីរ​រ៉ែ ថាមពល​ខេត្ត​សៀម​រាប​បាន​ប៉ុន្មាន​ពី​តា​តេះ​បានជា​បណ្តោយ​ឲ្យ​ជីកដី​លក់​ស្ទើរ​មើល​ឃើញ​ក្បាល​ប្រែ​តចឹង​?

​លោក​ប្រធាន​មន្ទីរ​រ៉ែ ថាមពល​ខេត្ត​សៀម​រាប​បាន​ប៉ុន្មាន​ពី​តា​តេះ​បានជា​បណ្តោយ​ឲ្យ​ជីកដី​លក់​ស្ទើរ​មើល​ឃើញ​ក្បាល​ប្រែ​តចឹង​?

សៀមរាប ៖ លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ ថាមពល​ខេត្តសៀមរាប​ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​ប្រាសាទបាគង​រិះគន់​ថា​បើ​ដៃ​ឲ្យ​ឈ្មួញ​ជីកដី​មាន​ជម្រៅ​ខុស​បច្ចេកទេស​បង្ក​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ​និង​អ្នកមាន​ដី​ជិតខាង​។

​ប្រជា​ពលរដ្ន​បានឲ្យដឹងថា ណ្ដៅ​ដី​របស់​ថៅកែ​ដី ឈ្មោះ​តា​តេះ​ដែល​ទទួលបាន​សិទ្ធ​ជីកដី​លក់​ពី​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង ថាមពល​ខេត្តសៀមរាប​បាន​ជីក​កាយ​ដី​នៅ​ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង មាន​ជំរៅ​រណ្ដៅ​ដី​ស្ទោះ​ឃើញ​ក្បាល​ប្រែ​ត​បង្ក​ឲ្យ​ពួកគាត់​មាន​ការព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ដោយ្រ​ការ​ណា​មួយ​លើ​មនុស្ស​សត្វ​។​

​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ ថាមពល​ខេត្តសៀមរាប​ក៏ដូចជា​អាជ្ញាធរ​ស្រុក​ប្រាសាទបាគង​ឃុប​ឃឹត​គ្នា​បើ​កដៃ អោយ​ឈ្មួញ​ឈ្មោះ​តា​តេះ​នេះ​ជា​យូរ​ឆ្នាំ​មកហើយ​មិន​មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ ។​

​ពាក់ព័ន្ធ​និង​ការ​រឹះ​គន់​នេះ លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ​ថាមពល​ខេត្ត​សៀមរាប​ប្រាប់​កាសែត​ដោយ ទទួលស្គាល់​ថា​រណ្ដៅ​ដី​នៅ​ទីនោះ​ពិតជា​ជ្រៅ​ហួស​ច្បាប់​អនុញ្ញាត​មែន !​តែ​លោក​ប្រធាន​មន្ទីរ​រូប​នេះ​បែ​ទៅ​ជា​មិន​មាន​វិធានការ​ចំពោះ​ថៅកែ​ចាស់​ដុះ​ស្លែរ​ម្នាក់​នេះ​ឡើយ ។​

​មហាជន​សង្កេតឃើញថា ច្រើន​ឆ្នាំ​មក​ហើយ​តាំងពី​លោក មាស​ជូ​រ៉ានី ឡើងកាន់ដំណែង​ជា​ប្រធាន​មន្ទីរ រ៉ែ ថម​ពល ខេត្តសៀមរាប រួចមក !​ឃើញថា​មាន​ឈ្មួញ​ដ៏​ច្រើន​បាន​កំពុងតែ​ជីក​យក​អាចម៍ដី​លក់ រណ្ដៅ​ជ្រៅ​ហួស​ច្បាប់​កំណត់​។ ប្រជាពលរដ្ឋ​សំណូមពរ​ដល់ លោក​ម ទៀ សីហា អភិបាល​វ័យក្មេង​នៃ​ខេត្តសៀមរាប ជួយ​យក​ភ្នែក​មើលៗ​លោក មាស ជូ​រ៉ានី ផង​មើល​កុំឲ្យ​គេ​ថា​អាក្រួ​ចវា​ដូចអា​ពោន​ពេក​!៕

Filed in: ព័ត៌មានសំខាន់