សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​

​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​

ស្វាយរៀង​៖ ជ្រូក​ជាច្រើន​ក្បាល​បាន​ងាប់​ជា​បន្តបន្ទាប់​នៅ​ភូមិ​កណ្តាល ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោទ៍ ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក បង្ក​ឲ្យមាន​ការព្រួយបារម្ភ សម្រាប់​អ្នក​ចិញ្ចឹម​ជ្រូក ។ ករណី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៤ នៅ​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទ៌​។​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​បាន​សំណូមពរ​សុំ​ឲ្យ​មន្ត្រី​ជំនាញ ជាពិសេស​លោក​រដ្ឋមន្ត្រី​ក្រសួង កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​មេត្តា​ជួយ​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​សត្វ​ជ្រូក និង​ថ្នាំ​ព្យាបាល​សត្វ​ជ្រូក​ផង ពេល​ជ្រូក​ពួកគាត់​ឃុំ​ខ្សែ​ត្រ​កំពុង​ផ្ទុះ​ជំងឺ​ធ្ងន់ និង​ងាប់​ជា​ច្រើន​ក្បាល​ផងដែរ​។

​មន្ត្រី​ការិយាល័យ​ពេទ្យសត្វ​ស្រុក​កំពង់រោទ៌ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ម្ចាស់​អ្នក​ចិញ្ចឹម​ជ្រូក​ឈ្មោះ នៅ​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់រោទ៌ មាន ច​ញ្ចឹម​ជ្រូកជា​លក្ខណៈ​គ្រួសារ ហើយ​កន្លងមក សត្វ​ជ្រូក​មាន​ជំងឺ គាត់​ពុំ​បាន​រាយការណ៍​ជូន​មន្ត្រី​ពេទ្យសត្វ​ភូមិ​ឃុំ​ទេ គាត់​ព្យាបាល​ដោយ​ខ្លួនឯង ក្រោយមក​មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​ងាប់​ច្រើន​ទើប​ដឹង​ដល់​មន្ត្រី​ពេទ្យសត្វ​ចុះទៅ​ពិនិត្យ​ទើប​ដឹងថា ការផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​នេះ​កើតឡើង​តាំងពី​ដើម​ខែ​មករា ឆ្នាំ​២០២៤​កន្លងមក និង​មាន​សភាព​ធ្ងន់ ឈាន​ទៅ​ងាប់​ជា​ច្រើន​ក្បាល​។​

​មន្ត្រី​ពេទ្យសត្វ​ស្រុក​រូប​នេះ​បាន​បន្តថា តាម​ការអង្កេត​វិភាគ​បឋម មាន​ចំនួន​ករណី គឺ​៖​ទី​១,​សង្ស័យ​ជា​ជំងឺប៉េស្ត​ជ្រូក​ធម្មតា និង​ទី​២,​សង្ស័យ​ជា ជម្ងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​ជំងឺ​កាច​សាហាវ បំផុត បង្កឡើង​ដោយ​ពពួក​វីរុស បច្ចុប្បន្ន​ពុំ​ទាន់​មាន​វ៉ាក់សាំង ការពារ​និង​ព្យាបាល​នោះ​ទេ​។​ប្រភព​បន្តទៀតថា ក្រោយ​ការពិនិត្យ អង្កេត​ជាបឋម​ឃើញ​សំណាក​សង្ស័យ​បែបនេះ មន្ត្រី​ជំនាញ​ពេទ្យសត្វ​ឃុំ​ស្រុក បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​អ្នក​ចិញ្ចឹម​ជ្រូក​ឲ្យ​ពួក​គាត់​យល់​ដឹង ទី​១ ត្រូវ​ចាក់​វាក់​សាំង​ការពារ​តាម​ប្រតិទិន្ន ទី​២ ត្រូវ​បាញ់​ថ្នាំ​សម្លាប់​មេរោគ ក្នុង​ទ្រុង​និង​ជុំវិញ​ទ្រុង​៧​ថ្ងៃ​ម្តង​ឬ​១៤​ថ្ងៃ​ម្តង តាម​លទ្ធភាព​ជាក់ស្តែង ទី​៣ ត្រូវ​ធ្វើ​អនាម័យ​ជាប្រចាំ និង​ទី​៤ ពេល​សត្វ​មាន​ជំងឺ​ត្រូវ​រាយការណ៍​ទៅ​ពេទ្យសត្វ​ឃុំ​និង​អាជ្ញាធរ​ភូមិ​ឃុំ​ដើម្បី​ជួយ​អន្តរាគមន៍​។​

​មន្ត្រី​ពេទ្យសត្វ​បាន​លើកឡើង​ថា បញ្ហា​ប្រឈម គឺ​ពេល​សត្វ​ជ្រូក​ឈឺ​ងាប់ ពួកគាត់​មិន​ព្រម​កប់​ចោល គឺ​ពួកគាត់​កាបសាច់​លក់ នៅតាម​មូលដ្ឋាន​បណ្តាល​ឲ្យ ឆ្លង​ជំងឺ​ដល់​សត្វ​ជ្រូក​គ្រប់​ទីកន្លែង​។​ពេល​សត្វ​ជ្រូក​មាន​ជំងឺ កសិករ​អ្នក​ចិញ្ចឹម​ជ្រូក​មួយ​ចំនួន បាន​ព្យាបាល​ខ្លួនឯង មិន​ព្រម​រាយការណ៍​ផ្តល់​ព័ត៌មាន​ឲ្យ​មន្ត្រី​ពេទ្យសត្វ​ឃុំ​ទេ​។​ទាក់ទិន​ករណី​នេះ​ដែរ​លោក ប៉ែន ច​ន្ធី ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ស្វាយរៀង​បាន​ប្រាប់ថា លោក​កំពុង​ឲ្យ​មន្ត្រី​ពេទ្យសត្វ​ស្រុក​កំពង់រោទ៌ ចុះ​សហការ​ជាមួយ​ពេទ្យសត្វ​ឃុំ លោក​មេភូមិ ស្រង់​ស្ថិតិ មាន​ប៉ុន្មាន​គ្រួសារ អ្នក​ចិញ្ចឹម​ជ្រូក ដើម្បី​ផ្សព្វផ្សាយ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​។​លោក​បន្តថា​បច្ចុប្បន្ន គ្មាន​វ៉ាក់សាំង ការពារ​សត្វ​ជ្រូក​ពី​ជម្ងឺ​ប៉េសទេ ។​សូម​ជម្រាប​ជូន​ថា​កន្លង​មក​ពេទ្យសត្វ​បាន​ចុះ​ចាក់​វ៉ាក់សាំង​គោ​ក្របី បាន​ចំនួន​៧០%​ហើយ​ទូទាំង​០៨​ក្រុង​ស្រុក​នៃ​ខេត្ត​ស្វាយរៀង ដោយ​ចែក​ជូន​តាម​បណ្តា​ឃុំ ឲ្យ​មន្ត្រី​ពេទ្យសត្វ​ឃុំ​ចុះ​ចាក់​វ៉ាក់សាំង គោ​ក្របី បាញ់ថ្នាំ​សម្លាប់​មេរោគ​និង​ព្យាបាល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ