សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សង្ស័យ​ថា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនៈគិរី​បាន​ប្រយោជន៍​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ហូ​ជី​វ៉ៃ​ណុប​ណាក់​ស្រេង​ប្រណី​ចេញទៅ​ស្រុក​យួន​!

​សង្ស័យ​ថា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនៈគិរី​បាន​ប្រយោជន៍​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ហូ​ជី​វ៉ៃ​ណុប​ណាក់​ស្រេង​ប្រណី​ចេញទៅ​ស្រុក​យួន​!

​ខេត្ត​រតនគិរី​: ប្រភព​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​រតនគិរី បានឲ្យដឹងថា​៖​ក្នុង រយៈពេល​ជាង​១​សប្ដាហ៍​កន្លងទៅ​នេះ​ឈ្មួញ​ឈើ​ជា​ច្រើន​នាក់​ដែល​មាន​តួនាទី​ជា​សមត្តកិច្ច​ផង​បានសម្រុក​ដឹកជញ្ជូន​ឈើ​ប្រណិត​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ និង​ច្រករបៀង​ច្រើន​កន្លែង​ក្នុងស្រុក​អូរយ៉ាដាវ ក៏ដូចជា​នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូង​មាស យ៉ាង​ពេញបន្ទុក​។​

​ដោយសារ​ពួក​ឈ្ម​ញ​ឈើ​អាចធ្វើ​សកម្មភាព​ខុស​ច្បាប់​ដោយ​សេរី​ចឹង​បានជា​គេ​សង្ស័យ​ថា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនៈគិរី​រួមមាន​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ក៏ដូចជា​លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្តរតនគិរី​ក្រោម​បញ្ជា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី អាច​ទទួលបាន​លាភសក្ការៈ​ពី​ឈ្មួញ​ឈើ​ទាំងនោះ​បាន​ជា​សំងំ​ឈឹង​ចឹង ។ ឯ លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី និង​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគិរី ក៏​សម្ងំ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​សុខ​ស្រួល ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះឡើយ​។

​ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ បាន​បង្ហើប​ឲ្យដឹងថា ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៩ រហូតមកដល់​ពេល​នេះ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ហៅ​អា​វ៉ៃ និង​ឈ្មួញ​ឈ្មោះ ណុប ណាក់ ហៅ​ណាក់​ក្បាល​ធំ ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​រតនគិរី ព្រមទាំង​ឈ្មួញ​ឈ្មោះ ស្រេង ប្រណី កំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​។​

​ប្រភព​បានឲ្យដឹង​ទៀតថា ក្នុង​មួយ​យប់ៗ​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​រថយន្ត​ច្រើន​ប្រភេទ​ទាំង​ធំ​ទាំង​តូច​ពី​៥០​ទៅ​៧០​គ្រឿង ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

​កន្លងមក​លោក ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ធ្លាប់​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​ជាច្រើន​ករណី​នៅក្នុង​ស្រុក​អូរយ៉ាដាវ និង​ស្រុក​ដទៃ​ទៀត ប៉ុន្តែ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ឈ្មួញ​ឈ្មោះ ណុប ណាក់ និង​ឈ្មួញ​ឈ្មោះ ស្រេង ប្រណី តែង​គេចផុត​ពី​ការបង្ក្រាប​យ៉ាង​ក្រអឺតក្រទម​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រតនគិរី បានឲ្យដឹងថា មាន​ឈ្មួញ​យួន​មក​ទំនាក់ទំនង​ទិញ​ឈើ​ពី​ឈ្មួញ​ខ្មែរ​នៅក្នុង​ខេត្ត​រតនគិរី ហើយ​ឈ្មួញ​ខ្មែរ​ដឹកជញ្ជូន​ឈើ​ប្រគល់​ឲ្យ​ឈ្មួញ​យួន​នៅតាម​តំបន់​ព្រំដែន​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ និង​ច្រករបៀង​ជាច្រើន​កន្លែង​។ មាន​ការរិះគន់​ចំៗ​ថា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​ស្នងការ​នគរបាល​ខេត្ត​រតនគិរី និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ទប់ស្កាត់​ឬ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ចេញ​ទៅ​ស្រុក​យួន​នោះទេ ទើប​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ហៅ​អា​វ៉ៃ និង​ឈ្មួញ​ឈ្មោះ ណុប ណាក់ ហៅ​ណាក់​ក្បាល​ធំ ព្រមទាំង​ឈ្មួញ​ឈ្មោះ ស្រេង ប្រណី ឡើងចាង​ចឹង​។​

​លោក​ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ ត្រុវបាន​គេ​ជឿ​ថា​បាន​ទទួល​ផលប្រយោជន៍​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ទាំង​យប់​ទាំង​ថ្ងៃ​ផងដែរ​៕

 

Filed in: ព័ត៌មានសំខាន់