សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​និង​ឯកឧត្តម​អេង ជា​សាន្ត​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ជលផល​ស្ដីអំពី​ករណីរ​បទល្មើស​នេសាទ​កំពុង​ចាប់ផ្តើម​កើតមាន​យ៉ាង​អានាធិបតេយ្យ​ក្នុង​បឹង​ទន្លេសាប​ហើយ​!

​និង​ឯកឧត្តម​អេង ជា​សាន្ត​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ជលផល​ស្ដីអំពី​ករណីរ​បទល្មើស​នេសាទ​កំពុង​ចាប់ផ្តើម​កើតមាន​យ៉ាង​អានាធិបតេយ្យ​ក្នុង​បឹង​ទន្លេសាប​ហើយ​!

ខេត្ត​ពោធិសាត់ ៖ បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ ប្រើ​ដោយ​ឧបករណ៍​ប្រភេទ​អួន​អូស​គូរ ឬ​អួន​កែច្នៃ និង​ប្រភេទ​យ៉ាំង​កាវ ក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ធំ កំពុង​ចាប់ផ្តើម​ដំណើរការ​ហើយ​ដោយសារ​រការ បើកភ្លើង​ខៀវ​ពី​មន្ត្រី​ជំនាញ​របស់​ខេត្ត​ទាំ​ពីរ​នេះ​!!?​។​

​សេចក្តីរាយការណ៍​បាន​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បានឲ្យដឹងថា​៖​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ប្រភេទ​អួន​អូស​គូរ ឬ​អូន​កែច្នៃ ឬ​យាំង​កាវ​អូស​យក​មច្ឆា ជាតិ​គ្រប់​ប្រភេទ​នៅ​តំបន់​បឹង​ទន្លេសាប ក្នុងស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ និង​នៅ​ចំណុច​មុខ​ផ្សោត មុខ​បាឡត មុខ​ពាម​បា​ង ក្នុងស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ​បាន​ចាប់ផ្តើម​រៀប​ជើង​ព្រួល​ធ្វើ​សកម្មភាព​នេសាទ​ល្មើស​ហើយ​។​ក្រុម​អ្នកនេសាទ​ទាំង​នោះ​កំពុង តែ​រៀបចំ​ចែករម្លែក​ផលប្រយោជន៍​គ្នា​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​សម្រួល​ឲ្យ​ការធ្វើសកម្មភាព​នេសាទ​ល្មើស​ច្បាប់​របស់​ពួកគេ​ដែល​ប្រព្រឹត្តទៅ​បាន​ដោយ​រលូន​ដោយ​ត្រូវ​ចំណាយ​ប្រមាណ ២២០​លាន​រៀល​សម្រាប់​ទូក​អូស​អួន​មួយ​វង់​? ។​

​ក្រុម​នេសាទ​ល្មើសច្បាប់​ទាំងនោះ ធ្វើ​សកម្មភាព​នេសាទ អូស​អួន​កែច្នៃ បាន​ពេញ​មួយ​រដូវ ប្រាំង​ខាងមុខនេះ ។ អួន​កែច្នៃ អូស​ដោយ​ម៉ាស៊ីន​ធំៗ មាន​៦​ម៉ាស៊ីន ដែល​អាច​អូសទាញ​ធ្វើ​សកម្ម ភាព ចាប់​យក​ផល​ត្រី​បាន​គ្រប់​ប្រភេទ ទៅ​តំបន់​ទឹក​រាក់​និង​ទឹក​ជ្រៅៗ !! ។​
​តាម​ប្រភព​ខាងលើ​បានឲ្យដឹង​ទៀត​ថា ពួក​ឈ្មួញ​ដែល​ក្រុម​អ្នកនេសាទ​ប្រើ​ឧបករណ៍​អួន​កែច្នៃ​ល្មើសច្បាប់​ទាំងនោះ​មាន​ឈ្មោះ អេង ចេង​, អេង វេង​, អេង ម៉ៅ​, ង្វៀង យ៉ាំង​គូ​, ង្វៀង យ៉ាំង​ឡាំង​, ឌី ណា និង​ឈ្មោះ ភឿន ដែល​ពួកគេ​មាន​ទូក​ម៉ាស៊ីន​ធំៗ ត្រៀម​បម្រុង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​ចំណុច​ខាងលើ​នៃ​តំបន់​បឹង​ទន្លេសាប​។​

​បើ​តាម​សេចក្តីរាយការណ៍​ខាងលើ​ក្រុម​អ្នកនេសាទ​ប្រើ​ឧបករណ៍​អួន​កែច្នៃ​ទាំងនោះ​រៀបចំ​ផែនការណ៏​សកម្មភាព​នេសាទ​ល្មើស​ច្បាប់​ពី​ចំណុច​កំពង់​លួង ក្នុងស្រុក​ក្រគរ​នៃ​ទឹកដី​ខេត្តពោធិ៍សាត់​រហូតដល់​ចំណុច​បាឡត ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​សកម្មភាព​នេះ​ធ្វើអោយ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងូ​ដល់​បរិស្ថាន​បឹង​ទន្លេសាប និង​ធ្វើអោយ​ហិនហោច​អស់​នូវ​ហ្វូង​មច្ឆា​ជាតិ​យ៉ាង​លឿន​បំផុត​ឆ្ពោះ​ទៅ​អនាគត​ខាងមុខ​។​មិនតែប៉ុណ្ណោះ​ការធ្វើសកម្មភាព​នេសាទ​ល្មើស​ច្បាប់ ប្រើ​ឧបករណ៍​អួន​គូរ ឬ​អូន​កែច្នៃ ឬ​យាំង​កាវ​នេះ​មិនមែន​ទើបតែ​កើត​ឡើង​សម្រាប់​ឆ្នាំ​នេះ​ទេ គឺ​កើតឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​បើ​តាម​ប្រភព​បានឲ្យដឹងថា​អ្នក​ប្រព្រឹត្ត​នោះ​គឺ​មុខដ​ដែលៗ ។​

​ច្បាប់​ស្តីពី​ជលផល ជំពូក​ទី​៥(​ហាមឃាត់​ដាច់ខាត​)
​មាត្រា​២២;
៨_​អួន​អូស​គូ ឬ​អួន​ហ៊ុម​រួមផ្សំ​ភ្លើងឲ​ត្រីឬ​វារី​សត្វកុំ​១០-​អួន​អូស​គ្រប់​ប្រភេទ​នៅ​ទឹកសាប​និង​ឈិប​យន្ត​។​៧-​ការនេសាទ​ដោយ​ឧបករណ៏​ម៉ាញ់ នាម ជន​មង​
​ក្រឡុក​មង​អូស ឈ្នាង​អូស​លៀស​ឬ​ខ្ចៅ​នៅ​ទឹកសាប​អូស​ឬ​រុញ​ដោយ​កម្លាំង​ម៉ា​សុីន​។​
​មាត្រា​៨២:​បុគ្គល​ដែល​បាន​ផ្តល់​មធ្យោបាយ ឬ​បាន​បញ្ជា ឬ​បាន​សម្រួល​ឲ​ជន​ណាមួយ​ប្រព្រឹត្ត​បទល្មើស​ជលផល​ត្រូវ​ចាត់ទុកថា​: ជា​អ្នកសមគំនិត​ហើយ​ត្រូវ​
​ផ្តន្ទាទោស​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​ដូចគ្នា​និង​អ្នកប្រព្រឹត្ត​បទល្មើស​ផ្ទាល់​ដែរ ។​ករណី​ខាងលើ​នេះ អង្គភាព​សារព័ត៌មាន​យើង សង្ឃឹមថា​នឹង​មាន​វិធានការ​ដោះស្រាយ​ទ់​ស្កាត​ជាមិនខាន​។​

Filed in: ព័ត៌មានសំខាន់