សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​

លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​

ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចេញ​សេចក្តីប្រកាស ស្តីពី ការបញ្ចប់​សុពលភាព​វិញ្ញាបនបត្រ ចុះបញ្ជី​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក ចំនួន ៣៧​ក្រុមហ៊ុន​។​សេចក្តីប្រកាស​ឲ្យដឹងថា​៖​យោង​តាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ប្រកាស​លេខ ២០៦ ប្រក​.​សក​.​ដ​ជគ ចុះ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១ ស្តី​ពី​លក្ខខណ្ឌ និង​នីតិវិធី​ឱ្យ​នីតិបុគ្គល​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក​ក្នុងប្រទេស ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ពិនិត្យឃើញ​ថា មាន​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ចំនួន ៣៧ ក្រុមហ៊ុន មិន​បាន​មក​ស្នើសុំ​បន្ត​សុពលភាព​លិខិតអនុញ្ញាត ឱ្យ​នីតិបុគ្គល​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក ក្នុង​ប្រទេស​លើស​រយៈពេល ២​ឆ្នាំ ដូច​មាន​រាយ​នាម​ខាងក្រោម​៖
១. ស៊ីអេ​ធី​ខេម​បូឌា​អេ​ស៊ា​ត្រា​វែល​, ២. ខេ អេស អូ ត្រេន​ស្ម័​ត​, ៣. វុឌ្ឍ​ន៍ សុភាព ត្រេន​ស្ពីត ,៤. ផាន​អ៊ី​ម៉ិច​, ៥. ថោង ស៊ី​ង ស៊ី​ង ឌី​វេឡុ​ប​ម៉ិន ហូល​ឌី​ង​, ៦. ពន្លឺ​អង្គរ​ខ្មែរ​ដឹកជញ្ជូន , ៧. លាំ​ង យូ​អេស អិច​ប្រេ​ស ,៨. (​កម្ពុជា​) អង្គរ ខូ​អិល​ធី​ឌី , ៩. អង្គរ​មង្គល​មានជ័យ , ១០. ខេ​ម​បូ​ត្រា អិច​ប្រេ​ស , ១១. ហ្គោល​ដេ​នបាយ័ន អិច​ប្រេ​ស , ១២. ក្លូ​ប៊ីស ត្រេន​ស្ពីត , ១៣. អេ ស៊ា វិន អី​ឡាយ​អិន​, ១៤. ប្រេន​ស៊ី​ប​ខា , ១៥. ថេ​រ៉ូ អិច​ប្រេ​ស , ១៦. រិទ្ធី​&​រ​កូ​ខូ​អិល​ធី​ឌី (Red Taxi), ១៧. កាស៊ី​ម៉ិច​ខ​មអិល​ធី​ឌី​, ១៨. មានជ័យ វី អា​យ ភី អិច​ប្រេ​ស ឯ​.​ក​, ១៩. ប្រេ​ស៊ីដេន អ៊ិន​ធើ​ណេ​សិន​ណល អិច​ប្រេ​ស ឯ​.​ក , ២០. រ៉ូយ៉ាល់​ខេ​ម​បូឌាន​លី​ម៉ូស៊ិន សឺ​វី​ស​ខូ​អិល​ធី​ឌី​, ២១. រស្មី​ភ្នំពេញ អិច​ប្រេ​ស ដឹក​អ្នកដំណើរ .​។ ២២. យេលឡូ​វ ស្តូន អិច​ប្រេ​ស ឯ​.​ក , ២៣. គ្រី​ស្តាល់ អិច​ប្រេ​ស , ២៤. អ៊ូ​ប៊ើរ ថេ​កណឡ​ជី​(​ខេ​ម​បូឌា​) ឯ​.​ក​, ២៥. ម៉ៅ សេម អេន​ធើ​ប្រាយ អេ​ន អី​ផត អិច​ផ​ត , ២៦. ខេ​ម ហ្គោ ឯ​.​ក​, ២៧. នុត បូរី ដឹក​អ្នកដំណើរ , ២៨. សណ្តា​ប់ ឯ​.​ក​, ២៩. ចិន្តា​សុវណ្ណ ត្រេន​ង្គ័​ត ឯ​.​ក​, ៣០. ប៊ី​ហ្ស​នេស វី​អា​ភី បា​ស ម្ទេសិ​ន ឯ​.​ក , ៣១. ភួង​ហេង​ខូ​អិល​ធី​ឌី , ៣២. អ​អេស​រស្មី​សៀមរាប​ត្រេន​ឌ័​ត , ៣៣.​សាលី អិច​ប្រេ​ស ឯ​.​ក​, ៣៤. វ៉ាង ប៉ិច , ៣៥.​ដ្ឋី អេស ធី (​ហ្គោល​ដែន​ហ្គោល ត្រង់​ហ្គ័​រត៍​) , ៣៦. ឡា​រីតា អិច​ប្រេ​ស ឯ​.​ក , ៣៧. សេ​.​អាន (​ខេ​ម​បូឌា​) អ៊ិន​វេ​សម៉ិន ឌី​វេឡុ​ប​ម៉ិន ឯ​.​ក​។​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សម្រេច​បញ្ចប់​សុពលភាព​វិញ្ញាបនបត្រ​ចុះ បញ្ជី​ធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​ផ្លូវគោក ក្រុមហ៊ុន​ខាងលើ ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីប្រកាស​នេះ​តទៅ​។ ក្នុងករណី នៅតែ​បន្ត​ធ្វើ​សកម្មភាព​អាជីវកម្ម​ដោយ​គ្មាន​លិខិតអនុញ្ញាត ម្ចាស់​ក្រុមហ៊ុន​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​៕

 

Filed in: ព័ត៌មានជាតិ