សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​

ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅលើ​ទូរទស្សន៍​គ្រប់​ប្រភេទ នា​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤ នៅ​ទីស្ដីការក្រសួង​ព័ត៌មាន លោក នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ស្នើ​ឱ្យ​ម្ចាស់ ស្ថានីយទូរទស្សន៍ ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ ពិនិត្យឡើងវិញ មុន​នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្សាយពាណិជ្ជកម្ម ពិសេស​ការផ្សាយពាណិជ្ជកម្ម​ស្រា​បៀរ ដោយ​ឈរ​លើ​មូលដ្ឋាន​វិជ្ជាជីវៈ សីលធម៌​សង្គម ។​

​ក្នុង​កិច្ចប្រជុំ​នោះ​លោក រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ធ្វើ​ការណែនាំ​ចំនួន ៤ ចំណុច​៖ ១-​សូម​បញ្ឈប់​កុំ​ប្រើប្រាស់​រូបភាព នៃ​ការហៅ​មនុស្ស​ឡើងលើ​ឆាក​តន្ត្រី​និង​សង្វៀន​ប្រដាល់ ដើម្បី​ពិសារ​ស្រា​បៀរ ហើយ​ផ្សព្វផ្សាយ​។ ២-​ពិធីករ ពិធី​ការិនី ដែល​ជា​មនុស្ស​មាន​ឥទ្ធិពល​លើ​បណ្តាញ​ផ្សព្វផ្សាយ​កុំ​ប្រើប្រាស់​រូបភាព​គាស់​កំប៉ុង​ស្រា​បៀរ​ពិសារ និង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​។ ៣-​ការផ្សព្វផ្សាយ​ពី​ពាណិជ្ជកម្ម​ស្រា​បៀ​រ ចាំបាច់​ត្រូវ​ភ្ជាប់​នឹង​សារ​អប់រំ​សុខភាព «​ពិសារ​គ្រឿង​ស្រវឹង សូម​កុំ​បើកបរ​» «​ពិសា​គ្រឿង​ស្រវឹង​ដោយ​ការទទួលខុសត្រូវ​» ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​នៃ​សារ នៃ​ការផ្សាយ​ពាណិជ្ជកម្ម និង​សារ​អប់រំ​។ ៤-​ស្នើ​ម្ចាស់​ស្ថានីយទូរទស្សន៍ និង​ម្ចាស់​ប្រពន្ធ័​ផ្សព្វផ្សាយ​ទាំងអស់ ជួយ​ផ្សាយ​សារ​អប់រំ​ផ្សេងៗ​ទាក់ទង​នឹង​គ្រឿង​ស្រវឹង ការប្រឆាំង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ប្រឆាំង​ការជួញដូរ​មនុស្ស​។​

​លោក​នេត្រ​ភក្ត្រា​ឲ្យដឹងថា ដោយ​មាន​ការចង្អុលបង្ហាញ​ផ្ទាល់​ពី​សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ទៅលើ​ការគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម កុំឱ្យ​មាន​ភាព​ហួសហេតុ​ពេក ព្រោះ​កន្លង​ទៅនេះ​មាន​ភាព​ហួសហេតុ​ខ្លាំង ដោយ​គេ​បៀ​ប​ធៀប នៃ​រូបភាព​ដែល​មាន​ការតម្រង់​ជួរ​ទៅ​គាស់​កំប៉ុង​ស្រា​បៀរ ដើម្បី​យក​រង្វាន់ និង​ការតម្រង់​ជួរ​ចូលរៀន​របស់​យុវជន ។ ទន្ទឹមនេះ រូបភាព​មួយ​ទៀត ដែល​ហៅ​យុវជន​ខ្លះ​មិន​ទាន់​គ្រប់​អាយុ​ផង ឡើង​ទៅលើ​សង្វៀន​ប្រដាល់ ហើយ​យក​ស្រា​បៀ​រគាស់​ឱ្យ​ផឹក ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ទៀត ។

​លោក រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ក៏​បាន​ស្នើសុំ​កុំឱ្យ​មាន​ការប្រើប្រាស់​សារ ដែល​រំលោភ​លើ​សិទ្ធិ​អ្នក​ប្រើប្រាស់ កុំ​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ពិសា​គ្រឿង​ស្រវឹង ដើម្បី​ទទួលបាន​រង្វាន់ និង​ជា​មោទនភាព​ដែល​បាន​ជួយ​អ្វីមួយ​តាមរយៈ​ពិសារ​ស្រា​បៀ​រ និង​គ្រឿង​ស្រវឹង​ផ្សេងៗ ។ ចំពោះ​ពិធីករ ពិធីករ គួរតែ​ប្រើប្រាស់​នូវ​សារ​ដែល​អព្យាក្រឹត្យ កុំ​ជ្រុល​ហួសហេតុ​ពេក ។​តំណាង​ស្ថានីយទូរទស្សន៍​ទាំងអស់​បាន​ឯកភាព និង​គាំទ្រ អនុវត្តន៍​លើ​ចំណាត់ការ​ដែល​បាន​ស្នើឡើង នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅលើ​ទូរទស្សន៍​គ្រប់​ប្រភេទ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤ នា​សាលប្រជុំ​ព្រះវិហារ​ក្រសួង​ព័ត៌មាន ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​លើ​ការផ្សាយ​ពាណិជ្ជកម្ម​លើ​គ្រឿង​ស្រវឹង ។​

​សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃ​៩ ខែ​មករា ឆ្នាំ​២០២៤​កន្លងទៅនេះ ក្រសួង​ព័ត៌មាន បាន​ចេញ​លិខិត​មួយ​ដើម្បី​ក្រើនរម្លឹក​ជា​ថ្មី​ម្តងទៀត ដល់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ម្ចាស់​ក្រុមហ៊ុន​ផលិត នាំចូល ចែកចាយ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍​តាម​លិខិត​ជូនដំណឹង និង​គោលការណ៍​ក្រម​ប្រតិបត្តិ​ស្តី​ពី​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​របស់​ក្រសួង​ព័ត៌មាន ។​

 

Filed in: ព័ត៌មានជាតិ