សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន រង​ការរិះគន់​ថា​បាន នឹង​កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពេញទំហឹង​ក្នុងតួនាទី​

លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន រង​ការរិះគន់​ថា​បាន នឹង​កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពេញទំហឹង​ក្នុងតួនាទី​

បន្ទាយមានជ័យ ៖ ថ្មី​នេះៗ​មាន​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គយ​តូចតាច​ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ការដែល​លោក ញឹក ប៊ុន​លេខ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការសម្របសម្រួល​ពី​សំណាក់​មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ក្រុម​គយ​ចល័ត​ផងដែរ​។​

​ចំណែក​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​អំពើ​ចិត្ត​។ ហេតុនេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន ខ្លះ​ផង​កុំ​ទុកអោយ​លោក ញឹក ប៊ុន​លេខ​ជិះសេះ​លែងដៃ​ខ្លាំងពេក ។ ដោយហេតុ​ថា​មួយរយៈ​ចុងក្រោយ​នេះ​លោក ញឹក ប៊ុន​លេខ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាងគំហុក​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹងមាំ​។​

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន ប្រើ​តួ​នាទិ​និង​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំងក្លា​ជាង​មុន​ទៅ​ទៀត​។ ប្រភព​បានឲ្យដឹង​ទៀតថា លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាង​នេះ​ទៅទៀត​នៅ​ច្រករបៀង​ក្បែរៗ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន ក៏​មាន​ឈ្មួញ​នាំចូល​ម៉ូតូ​ទំនើបៗ​អត់​ពន្ធ​និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដែរ ព្រោះ​លោក ញឹក ប៊ុន​លេខ គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ត្រជាក់ចិត្ត​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន​បាន​បង្ហើប​ឲ្យដឹងថា លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន មិន​ត្រឹមតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​តាម​អំពើ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ឃុបឃិត​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ទៀតផង​។ ទន្ទឹមនឹងនេះ​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​រឿងអាស្រូវ​ពុករលួយ​របស់​ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ សង្ឃឹមថា​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន ជាមិនខាន​។​

​ជុំវិញ​សេចក្តីរាយការណ៍​ខាងលើនេះ អង្គភាព​យើងខ្ញុំ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ញឹក ប៊ុន​លេខ បានទេ ព្រោះ​ពុំ​មាន​លេខ​ទូរស័ព្ទ​ទាក់ទង ៕

Filed in: ព័ត៌មានសំខាន់