សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​

​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​

​បន្ទាយមានជ័យ​៖ ក្រោយពី​មាន​មន្ត្រីរាជការ​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ផ្តិតមេដៃ​ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ដើម្បី​សុំ​ផ្លាស់ប្តូ​រលោក អាង ណា​រិទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ​ចេញ​។ ឥឡូវនេះ មន្ត្រី​ចំនួន ៨​រូប រួមមាន​៖ ប្រធាន​មន្ទីរ និង​អនុប្រធាន ៥​នាក់ រួម​ទាំង​ប្រធាន​ការិយាល័យ ២​រូប ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​រៀបចំ​ដែនដី​។ នេះ​បើ​តាម​លោក លី សុវណ្ណារិទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ ។​

​យោង​តាម​ពាក្យ​ស្នើសុំ និង​មេដៃ​ផ្លាស់ប្តូរ​ចេញ​នេះ​ចោទ​ថា ដោយសារ​លោក អាង ណា​រិទ្ធ ប្រធាន​មន្ទីរ គ្មាន​ភាព​ជា​អ្នកដឹកនាំ​ក្នុង​មន្ទីរ គ្មាន​សាមគ្គី​ផ្ទៃក្នុង គ្មាន​សីលធម៌ គ្មាន​គុណធម៌​ក្នុង​ខ្លួន និយាយស្តី​ទៅកាន់​មន្ត្រីក្រោមឱវាទ​អសុរោះ មើលងាយ​មន្ត្រីក្រោមឱវាទ និង​ស៊ីដាច់​លុយ​ការងារ​មន្ត្រី ធ្វើការ​មិន​ទទួល​ការងារ​ខុសត្រូវ ពេល​មាន​រឿង​ទម្លាក់​លើ​កូនចៅ​ជា​អ្នក​ទទួលខុស​។​

​លោក លី សុវណ្ណារិទ្ធ បាន​បញ្ជាក់ទៀតថា ក្រោយ​ពី​មន្ត្រីរាជការ​ក្រោម​ឱវាទ​ផ្តិតមេដៃ និង​ធ្វើ​ពាក្យស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​បាន​ចាត់តាំង​មន្ត្រី​ថ្នាក់​ជាតិ​ចុះ​ធ្វើ​អធិការកិច្ច និង​ស្រាវជ្រាវ ហើយ​នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៤​នេះ អន្តរក្រសួង និង​ខេត្ត​បាន​ប្រជុំ​សម្រេច​ផ្លាស់ប្តូ​រលោក អាង ណា​រិទ្ធ ប្រធាន​មន្ទី និង​អនុប្រធាន ៥​នាក់ ព្រមទាំង​ប្រធាន​ការិយាល័យ​២​នាក់ ត្រូវបាន​ផ្លាស់ប្តូរ​ទៅ​បម្រើ​ការងារ​នៅ​ក្រសួង​រៀបចំ​ដែនដី និង​ចាត់​មន្ត្រី​ខេត្ត​១​រូប ស្តីទី​ដើម្បី​បម្រើ​ការងារ​បន្ត​៕

 

 

Filed in: ព័ត៌មានជាតិ