សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​

​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​

​កំពង់ឆ្នាំង : កាលពី​ល្ងាច​ថ្ងៃទី​១២ ខែ មករា ឆ្នាំ​២០២៤ សមត្ថកិច្ច​ចម្រុះ​ខេត្ត​កំពង់ឆ្នាំង​បាន​ចុះបង្ក្រាប​ការដឹក ជញ្ជូន​លៀស​តូចៗ​ចំណី​សត្វ​ចំនួន​៤៥​កា​រ៉ុង ដែល​ត្រៀម​ឡើង​រថយន្ត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅ​មាត់​កំពង់ទឹក ក្នុងភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​។

​លោក អ៊ូ សោភ័ណ្ឌ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ទី​១៤​ខែ​មករា​នេះ​បានអោយដឹងថា​ក្រោយ​ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ រាយការណ៍​អំពី​សកម្មភាព​ក្រុម​ឈ្មួញ​កំពុង​ធ្វើ​សកម្មភាព​ច្រល​លៀស​ដាក់​ការុង​ត្រៀម​លើក​ឡើង​រថយន្ត​នៅ​ចំណុច​មាត់កំពង់​ភូមិ​សេះ​ស្លាប់​ភ្លាម​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​និង​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​កំពង់ ឆ្នាំ​ង​បាន​បញ្ជារ ឲ្យ​លោក​ដឹកនាំ​មន្ត្រី​ផ្នែក​រដ្ឋបាល​ផ្សារឆ្នាំង និង​មន្ត្រីសង្កាត់​ជលផល​ស្រុក​បរិបូណ៌ ចុះ​ពិនិត្យ​បទល្មើស​។​សមត្ថកិច្ច​បាន​ពិនិត្យឃើញ​លៀស​ល្អិតៗ​សម្រាប់​កិន​ធ្វើ​ជា​ចំណី​សត្វ​ច្រក​កា​រ៉ុង​ចំនួន​៤៥ កា​រ៉ុង​ពណ៌​ស រក​ម្ចាស់​មិន​ឃើញ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​វះ​កា​រ៉ុង​ចាក់​លែង​លៀស​ទាំងអស់នោះ​ចោល​ក្នុង​ទឹកទន្លេ​វិញ ហើយ​ជាមួយគ្នានេះដែរ​នៅ​ចំណុច​ជិត​គ្នា​នេះ​សមត្ថកិច្ច​ក៏​បាន​រកឃើញ​លៀលធំៗ​ដែល​គេ​សម្រាប់​ហា​លលក់​ទីផ្សារ​ក្នុងស្រុក​ចំនួន​៥០​កា​រ៉ុង​ផងដែរ ដែល​ច្បាប់​បានអនុញ្ញាត​ឱ្យ​ធ្វើ​ការនេសាទ​និង​លក់ដូរ​ក្នុង​ស្រុក​។​

.​ដោយឡែក​មុន​សមត្ថកិច្ច​មក​ដល់​នៅ​ចំណុច​មាត់​កំពង់ទឹក​ភូមិ​សេះ​ស្លាប់​នេះ​យើង​ពិនិត្យ​ឃើញ​និង​ថត​បាន មាន​លៀស​ល្អិតៗ​ប្រភេទ​លៀស​ចំណី​សត្វ​មាន​ចំនួន​១០០​កា​រ៉ុង​ដែល​គេ​ច្រក​ទុក​នៅ​មាត់កំពុង​ទឹក​ត្រៀម​ឡើង​រថយន្ត​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ ប៉ុន្តែ​មុន​ពេល​សមត្ថកិច្ច​មក​ដល់​មាន​រថយន្ត​បែន​ដឹក​ដី​ពណ៌​ស​មួយ​គ្រឿង​បាន​លួច​ដឹក​យក​លៀស​នេះ​ចេញ​អស់​៥៥​កា​រ៉ុង ចេញ​ទៅ​បាត់​ហើយ​ទើប​សមត្ថកិច្ច​មក​ដល់​។​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​សេះ​ស្លាប់​បានឲ្យដឹងថា មួយរយៈ​កន្លងមកនេះ​មាន​រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុប ៣​គ្រឿង បាន​ចូល​មក​ដឹក​លៀស​ប្រភេទ​លៀស​ចំណី​សត្វ​នេះ ស្ទើរតែ​រៀង រាល់​ថ្ងៃ​ក្នុង​មួយ​ជើងៗ​រាប់រយ​តោន យកទៅលក់​នៅ​ប្រទេស​វៀតណាម ដោយ​គ្មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​នោះឡើយ​។​ប្រជាពលរដ្ឋ​បាន​រិះគន់ថា សមត្ថកិច្ច​ជលផល​នៅក្នុង​ខេត្ត​ពោធិសាត់ និង​ខេត្ត​កំពង់ធំ គេ​មិន​បង្ក្រាប​ការនេសាទ​លៀស​ចំណី​សត្វ​នេះ​ទេ ហើយ​អ្នកនេសាទ​លៀស​ចំណី​សត្វ​ដែល​ច្បាប់​ហាមឃាត់​នេះ​តែង​លួច​នេសាទ​និង​ដឹកជញ្ជូន​លៀស​មក​លក់​នៅ​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ឆ្នុកទ្រូ​ខេត្តកំពង់ឆ្នាំង​យកទៅលក់​នៅ​ប្រទេស​វៀតណាម ដោយ​នៅ​តាម​ផ្លូវជាតិ​គេ​មិនឃើញ​មាន​សមត្ថកិច្ច​បង្ក្រាប​ឬ​ឃាត់​រថយន្ត​ដឹក​លៀស​ចំណី​សត្វ​នេះ​ឡើយ ។​

​ករណី​ខាងលើ​នេះ​ប្រសិនបើ​សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​ព្រំដែន​មិន​ឲ្យ​លៀស​ចំណី​សត្វ​នេះ​ចេញ​ទៅ​ក្រៅ​បាន​នោះ​ក៏​គ្មាន​ការនេសាទ​លៀស​ចំណី​សត្វ​នេះ​នៅ ក្នុង​បឹង​ទន្លេសាប​យើង​ដែរ​។​ករណី​នេះ​ប្រជាពលរដ្ឋ​សំណូមពរ​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ា​ណែ​ត​មេត្តាជួយ​ធ្វើ​ការអន្តរាគមន៍​អោយ​លោកឌឹត ទីណា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ដាក​បទបញ្ជា​អោយ​បាន​តឹងរឹង​បំផុត​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​ទប់ស្កាត់​និង​បង្ក្រាប​ឱ្យមាន​ប្រសិទ្ធភាព​ផង​ទើប​យើង​អាច​រក្សា​ពូជ​លៀស​តូចៗ​ដែល​គេ​យក​ធ្វើ​ចំណី​សត្វ​នេះ​បាន​គង់វង្ស​នៅក្នុង​បឹង​ទន្លេសាប​។​ព្រោះ​លៀស​ចំណី​សត្វ​នេះ​មាន​សារៈប្រយោជន៍​សំខាន់​
​ណាស់​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី ពពួក ប្លង់តុង​វា​រី​ជាតិ​ដែល​ជា​ចំណី​មច្ឆា​ជាតិ​នៅ ក្នុង​បាតទន្លេ​នៃ​បឹង​ទន្លេសាប​ដែល​ជា​ធនធាន​ជលផល​ដ៏​សំខាន់​៕


Filed in: ព័ត៌មានជាតិ