សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពន្ធគយ​ទូទៅ​កើន​មែន​តែ​ការ​កោសរូស​ទារ​លុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ​ព្រលានយន្តហោះ​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​លោក​លឹម​សម្បត្តិ​នៅតែមាន​!

​ពន្ធគយ​ទូទៅ​កើន​មែន​តែ​ការ​កោសរូស​ទារ​លុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ​ព្រលានយន្តហោះ​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់​លោក​លឹម​សម្បត្តិ​នៅតែមាន​!

ភ្នំពេញ ៖​រាជរដ្ឋាភិបាល​ហាក់បី​ជា​សប្បាយចិត្ត​ចំពោះ​ចំណូល​ពន្ធគយ​ទូទាំង​ប្រទេស​មាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ​។​នេះ​បើ​យោង​តាម​ច្បាប់​ស្តីពី​ថវិការ​ជាតិ​សម្រាប់​ឆ្នាំ​២០១៩​។​ក៏​ប៉ុន្តែ​បើ​គេ​គិត​ឲ្យដល់​ចំណូលព​ន្ធ​គយ​វាអា​ដែល​តើ​ប្រសិនបើ​គិត​តាម​កំណើន​សេដ្ឋកិច្ច​នោះ​។​ចឹង​ហើយ​បានជា​មាន​សេចក្តី​រាយការណ៍​ថា​មន្ត្រី​គយ​នៅតែ​អាច​បង្កើត​និង​ក្បៀស​ចំណូល​ក្នុង​ការផ្តល់​សេវា​ផ្សេងៗ​បាន​ទៀត​!​។

​ជាក់ស្តែង​ប្រភពពី​ក្រុម​អ្នក​រត់ការ​ទំនិញ​វិនិយោគ​បាន​ទម្លាយ​ឱ្យដឹងថា ការិយាល័យ​គយ និង​រដ្ឋាករ អាកាស យានដ្ឋាន អន្តរជាតិ​ភ្នំពេញ ក្រោម​ការដឹកនាំ របស់លោក លឹម សម្បត្តិ ដែល​ទើប​ឡើងកាន់​តំណែង​ជំនួស​លោក ហ៊ី​វ សុធារិទ្ធ ថ្មីៗ​នេះ គឺ​ពោរពេញ​ដោយ​កម្ម​ភាព​ប្រឆាំង​ច្បាប់​អំពើពុករលួយ ដដែលៗ​ប្រព្រឹត្តឡើង​ជា​លក្ខណៈ​ប្រព័ន្ធ គ្មាន​អ្វី​កែប្រែ​បន្តិច​នោះ​ទេ​ហើយ​លោក​គន់ញឺម​ធើ​មិនដឹង​បើទោះជា​ធ្លាប់​ត្រូវបាន​សភាពាណិជ្ជកម្ម​ធ្លាប់​ស្នើ​សុំ​ក្នុង​ពេល​ជួព​ពិ​ភក្សា​គ្នា​ឲ្យ​លុបបំបាត់ក៏ដោយ​។​

​ប្រភព​បាន​ឱ្យដឹង មិន​ខុស​គ្នា​ពី​កាល​ជំនាន់​លោក ហ៊ី​វ សុធារិទ្ធ ទេ លោក លឹម សម្បត្តិ បាន​បន្ត​ចាត់តាំង​ឱ្យ​មន្ត្រី​ថ្នាក់ ក្រោម បង្គាប់​ឱ្យ​អ្នក​រត់ការ​នាំ​ទំនិញ​ចូល​បង់ប្រាក់ សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ ក្នុង​មួយ​ឯកសារៗ ចាប់ពី ៣២​ដុល្លារ ៧០​ដិល្លារ នេះ​គិត​សម្រាប់​តែ​ឯកសារ ដែល​គ្មាន​កំហុស ហើយ​វា​ជា​បន្ទុក​របស់​រដ្ឋ​។ បើ​ឯកសារ​នាំចូល នាំ​ចេញ​មាន​កំហុស​បរិមាណ ជា​លេខ ឬ​អក្សរ​តិចតួច​នឹងត្រូវ​បង្គាប់​អោយ​បង់​ចាប់ពី ១០០ ដុល្លារ​រហូត ដល់​រាប់រយ​ដុល្លារ​ឯណោះ​។ នេះ​គេ​មិនទាន់​គិតដល់​ទំនិញ​ដែល​មាន​តម្លៃ​បង់ពន្ធ​មិន​គ្រប់ ដែល​ឈ្មួញ​នាំ​ចូល​តាម​ច្រក​នេះ​និង​ព្យាល​ពេល​ឲ្យ​ហួស​ម៉ោង​រដ្ឋ​នោះ​ផង​។ ប្រភព​បន្ថែមថា​លោក លឹម សម្បត្តិ រក​វិធី​ប្រមូល​លុយ​ក្រោម​ទុក​យ៉ាង​តក់ក្រហល​ចាប់តាំងពី​ចូលកាន់​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​នៅ​អាកាស យានដ្ឋាន​ពោធិ៍ចិនតុង​នោះមក​។​

​ប្រភព​បាន​រៀបរាប់​បញ្ជាក់​ថា អ្នក​រត់ការ​នាំ​ទំនិញ​វិនិយោគ​ចូល ឯកសារ​គ្មាន​កំហុស យ៉ាងតិច​ក្នុង​មួយ​ឯកសារ ត្រូវ​បង់ប្រាក់​ចំនួន ៧៥​ដុល្លារ ក្រោម​តុ​ឱ្យ​មន្ត្រី​គយ ទទួល​ផ្នែក​នីមួយៗ មាន​៖ ទី​១-​ត្រូវ​បង់​ចំនួន ៥​ដុល្លារ សម្រាប់​មន្ត្រី​គយ ទទួល​ផែន​ផ្នែក​ចុះ​លេខ ។ ទី​២-​បង់​ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​គណនេយ្យ ។ ទី​៣-​បង់​ប្រាក់​ចំនួន​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ និង​ចំនួន ១០​ដុល្លារ ទៀត​ផ្នែក​កូនចៅ មន្ត្រី​គយ​ខាង​ពិនិត្យ​។ ទី​៤-​បង់​ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ ឯកសារ និង​ទី​៥ ត្រូវ​បង់​ឱ្យ អនុប្រធាន​ការិយាល័យ ជា​កិច្ច​បង្ហើយ​ឯកសារ ចំនួន ៥​ដុល្លារ ។ ដោយឡែក​ចំពោះ ទំនិញ​វិនិយោគ​នាំចេញ ក្នុង​មួយ​ឯកសារ ក៏​ត្រូវ​បង់​ចំនួន ៣៥​ដុល្លារ បើ​ករណី​នាំចេញ​ទំនិញ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​លោក​គយ​គិត​អូ​ធី​(OT) ស្មើ​៧៥​ដុល្លារ ១​ឯកសារ ហើយ​បើ​ប្រញាប់​និង​មាន​កំហុស​ឯកសារ​តិច​តួច​អាស្រ័យ​លើ​ការចរចា​តម្លៃ​គ្នា​។ គេ​សង្កេតឃើញថា ក្នុង​មួយ​ថ្ងៃៗ​មាន​ឯកសារ​រាប់រយ​ដែល​ត្រូវ​ឆ្លង​កត់​ប្រព័ន្ធ​ទារលុយ​នេះ​។​

​អំពើ​រំលោភច្បាប់​ប្រឆាំង​អំពើពុករលួយ​ដែល លោក លឹម សម្បត្តិ​បាន​ធ្វើ​គឺ ចាត់តាំង​ឱ្យ​ប្រព្រឹត្ត​ជា​ប្រព័ន្ធ​នេះ​ដោយ បាន​ដាក់​ការគាបសង្កត់​ទាំង​ឯកសារ​ស្របច្បាប់ របស់​ផ្នែក​ទំនិញ​វិនិយោគ ឧស្សាហកម្ម វាយនភ័ណ្ឌ រោង​ច្រក​កាត់ដេរ ។​ករណីខ្លះ លោក លឹម សម្បត្តិ មន្ត្រី​របស់​លឹម​សម្បត្តិ កេងប្រវ័ញ្ច​ទាញយក​ផលប្រយោជន៍​ពី​លើ​ឯកសារ មាន​កំហុស​បច្ចេកទេស​តិចតួច ឬ​កិច្ចកា​រងារ​ប្រញាប់ គឺ​កោសរូស​យក​លុយ​លក្ខណៈ​ក្រោម​តុ​កាន់តែ​ច្រើន​បង្ក​ឱ្យ​ម្ចាស់​ទំនិញ និង​អ្នក​រត់​ការឈឺ​ក្បាល​ធុញទ្រាន់​មិនសូវ​លោះ​ពេល​ទេ​។​

​ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​សូម​អំពាវនាវ​ឱ្យ​លោក គុណ ញឹម អគ្គនាយគ​យ ក៏ដូចជា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច មេត្តា​ជួយ​លុបបំបាត់​ការគាប់សង្កត់​ទារលុយ​ក្រោម​តុ​នៅ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ផង​ពិសេស​បើ​យក​លុយ​ក៏​ព្រម​ដែរ​តែ​សុំ​ឲ្យ​រៀបចំ​ចេញ​វិកយ័បត្រ័​ផង​កុំ​ឲ្យ​ថៅកែ​រករឿង​គ្នា​ពេក​! ។​

Filed in: ព័ត៌មានសំខាន់