សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​ប្រកប​របរ​វាយ​ថ្ម​នៅ​ភ្នំ​ឈើកាច់​ជា​លក្ខណៈ​គ្រួសារ​រកស៊ី​មិន​ឈ្នះ​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ព្រោះ​អាជ្ញាធរ​បើកភ្លើង​ខៀវ​?

​ពលរដ្ឋ​ប្រកប​របរ​វាយ​ថ្ម​នៅ​ភ្នំ​ឈើកាច់​ជា​លក្ខណៈ​គ្រួសារ​រកស៊ី​មិន​ឈ្នះ​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ព្រោះ​អាជ្ញាធរ​បើកភ្លើង​ខៀវ​?

ព្រៃវែង ៖ ភ្នំ​ឈើកាច់​នៅក្នុង​ភូមិ​ស្វាយ​សាប​សិប ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង អាច​នឹង​បាត់​ចេញពី​ផែនទី ដោយសារ​តែ​មន្ត្រី​ជំនាញ​បណ្តែតបណ្តោយ​អោយ​ក្រុម​ឈ្មួញ​ជី​កកាយ​យ៉ាង​អាណាធិប្បតេយ្យ​។

​ពលរដ្ឋ​ដែល​រស់​ដោយសារ​ប្រើ​កម្លាំង​ពលកម្ម​វ៉ៃ​ថ្មភ្នំ​លក់​បាន​លើកឡើង​ថា នៅ​ពេល​ថ្មីៗ​នេះ មាន​ឈ្មួញ​យក​គ្រាប់​មក​បំផ្ទុះ​បំបែក​ភ្នំ​ដើម្បី​យក​ថ្ម តែ​ខាង​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ ហាក់បីដូច​បាន​ត្រូវ​ថ្នាំ បណ្តោយអោយ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​។​បើ​តាម​ប្រជាពលរដ្ឋ​ឈ្មួញ​ស្រី​ម្នាក់​មាន​ឈ្មោះ គ្រុឌ កូឡា​បាន​មក​ដណ្តើម​មុខរ​បរ​របស់​ពួកគាត់​ស្ទើតែ​ដាច់បាយ​ទៅទៅ​ហើយ​។​បើ​និយាយ​ពី​មន្ត្រី​ជំនាញ​វិញ​ហាក់បីដូចជា​គ្មាន​ចំណាត់​អ្វី​ទេ​!? ។​

​ប្រជាពលរដ្ឋ​ដែល​ប្រកប​មុខរបរ​វាយ​ថ្មភ្នំ​លក់​ជា​លក្ខណៈ​គ្រួសារ​នៅ​ភ្នំ​ឈើកាច់ ត្រង់​ចំណុច​ថ្ម​បាញ់ ក្នុង​ភូមិ​ស្វាយ​សាប​សិប ប្រាប់ឱ្យដឹង​ថា រយៈពេល​ជាង​មួយអាទិត្យ​មកនេះ មាន​ឈ្មួញ​ស្រី​ម្នាក់​ឈ្មោះ គ្រុឌ កូ​ឡា បាន​ទៅ​បន្លំ​ខ្លួន​យក​ថ្មភ្នំ​នៅ​ទីតាំង​ជាមួយ​ពួក​គាត់​ដែរ ក្រោមលេស​ទិញ​ពី​ប្រជាពលរដ្ឋ​។​ពលរដ្ឋ​ទាំងនោះ​បាន​អោយដឹងថា ការ​វាយ​ថ្មភ្នំ​របស់​ពួកគាត់ គឺ​ប្រើ​កំលាំង​វាយ​ថ្ម​និង​ដៃ ក្នុង​រូបភាព​ជា​លក្ខណៈ​គ្រួសារ ពុំ​មាន​ប្រើ​គ្រឿងចក្រ​គ្រឿង​ម៉ាស៊ីន​អ្វី​នោះ​ទេ ហេតុនេះ ហើយ​ទើប​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​អនុញ្ញាតិ​អោយ​ពួកគាត់​ធ្វើ ដោយ​ពុំ​មាន​បង់​សួយ សារ​អាករ​ចូល​រដ្ឋ​ឡើយ​។​

​ដោយ​មើលឃើញ​ពី​ការអនុគ្រោះ​នេះ​ទើប​លោកស្រី​គ្រុឌ​កូឡា​ដែល​ជា​ឈ្មួញ​រកស៊ី​ម៉ៅ​ការធ្វើ​ផ្លូវ​បាន​លួច​បន្លំ​ចូលមក​យក​ថ្មភ្នំ​នៅ​ទីតាំង​ជាមួយ​ពួក​គាត់​ដែរ​ប៉ុន្តែ​គេ​មិន​ប្រើ​កំលាំង​វាយ​ថ្ម​ដូច​អ្នកស្រុក​ទេ គឺ​គេ​ដាក់​រំសេវ​បំផ្ទុះ​ថ្មភ្នំ រួច​យក​គ្រឿងចក្រ​មក​កាយ​យក​ថ្ម ដឹកជញ្ជូន​ចេញ​យ៉ាង​គគ្រឹកគគ្រេង​តែម្តង តែ​ពុំ​មាន​បង់​សួយសារអាក​រ​ចូល​រដ្ឋ​ឡើយ ។

​ករណីយ៍​នេះ មន្ត្រី​មូលដ្ឋាន​មួយចំនួន​បាន​លួច​បង្ហើប​ប្រាប់ថា​លោកស្រី​គ្រុឌ​កូឡា​គ្រាន់តែ​ជា​ឈ្មួញ​រកស៊ី​ម៉ៅ​ការធ្វើ​ផ្លូវ​ប៉ុណ្ណោះ ហេតុ​អ្វី​គាត់​មាន​គីប​រំសេវ​យក​មក​បំផ្ទុះ​ថ្មភ្នំ​ដែរ​?​ហេតុ​អ្វី​គាត់​ហ៊ាន​យក​គ្រឿងចក្រ ទៅ​កាយ​យក​ថ្មភ្នំ​បាន​ស្រួល​ម្លេះ​? ។​ករណី​នេះ​សូមអោយ​ក្រសួងមហាផ្ទៃ និង​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រៃវែង មេត្តា​ជួយ​ពិនិត្យ​ឡើងវិញ​ផង​។​

​ជុំវិញ​បញ្ហា​នេះ​លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រៃវែង បានអោយដឹងថា លោក​មិន​ទាន់​បាន​ទទួល​ពត៌មាន​នៅឡើយ​ទេ​ប៉ុន្តែ​បើ​លោកស្រី​គ្រុឌ​កូឡា​ពិតជា​លួច​យក​គ្រឿងចក្រ​ចូល​ទៅ​ធ្វើ​សកម្មភាព​ដូច​ការលើក​ឡើង​នោះ​មែន​គឺ​ជា​រឿង​ខុសច្បាប់​ហើយ​?​។​

​ពលរដ្ឋ​បាន​សូមអោយ​ឯកឧត្តម​ជា​សុ​មេធី​អភិបាលខេត្ត​ព្រៃវែង​មេត្តា​ជួយ​ពិនិត្យ​ជួយ​ពលរដ្ឋ​ក្រីក្រ​ដែល​ពួកគាត់​ប្រកប​របរ​វាយ​ភ្នំ​នេះ​ផង ព្រោះ​មាន​ឈ្មួញ​មក​ប្រជែង​ជាមួយ​គាត់​ដោយ​ប្រើ​គ្រឿងចក្រ​មិនមែន​ប្រើ​ពលកម្ម​ដៃជើង​នោះទេ​៕

Filed in: ព័ត៌មានសំខាន់