សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ត្រូវប៉ាន់ ខណៈ​លោក អ៊ុយ វ៉ិត មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី កំពុង​រង​នូវ​កា​រិះ​ពី​ប្រជាពលរដ្ឋ​!

លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ត្រូវប៉ាន់ ខណៈ​លោក អ៊ុយ វ៉ិត មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដី កំពុង​រង​នូវ​កា​រិះ​ពី​ប្រជាពលរដ្ឋ​!

ខេត្ត​បាត់ដំបង ៖ ក្រុមអាជីវករ​រកស៊ី​ដោះដូរ​និង​ដឹក​ទំនិញ​ចេញ​ចូល​តាម​ច្រក​ភ្នំ​ដី ក្នុងស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង មាន​ការ​មិន​សប្បាយចិត្ត​និង​បាន​រិះគន់​ចំៗ​លោក អ៊ុយ វ៉ិត ប្រធានការិយាល័យ​គយ​និង​រដ្ឋ​ករ​ប្រចាំ​ច្រក​ភ្នំ​ដី​ថា បាន​និង​កំពុង​ប្រើ​អំណាច គាបសង្កត់ ទៅ​លើ​ប្រជាពលរដ្ឋ អ្នករកស៊ី​តូចតាច តាមរយៈ​បើកដៃ​ឲ្យ​មន្ត្រី​គយ​ក្រោម ឱវាទ​របស់​ខ្លួន ដាក់​កុង ត្រូល ជជុះ​និង​ប្រដេញ​ជំរិត​យកលុយ​ពី អ្នក​រត់​តាក់ស៊ី និង​អ្នកបើករថយន្ត​ដឹកជញ្ជូន​ទំនិញ និង​ពី​ឈ្មួញ​តូចតាច​ដឹក​បន្លែ​ផ្លែឈើ ដោយ​បង្គាប់​ឲ្យ​បង់​លុយ​ដោយ​គ្មាន​វិកិយប័ត្រ​ត្រឹមត្រូវ​។

​ប្រភព​ពី​ក្រុម​អាជីវករ​បានឲ្យដឹង​ថា​លោក អ៊ុយ វិត ប្រធានការិយាល័យ​គយ​និង​រដ្ឋ​ករ​ប្រចាំ​ច្រកទ្វារ​ភ្នំ​ដី​កំពុង​ត្រូវប៉ាន់​កើប​លុយ​តាម​រយៈ​ការបើកឲ្យ​ទំនិញគេចពន្ធ​ហូរ​ចូលម​កក្នុងស្រុក សូម្បី​តែ​អ្នក​អូសរ​ទេះ​បន្លែ ទឹកក្រូច ទឹក​ផ្លែឈើ​កំប៉ិកកំប៉ុក និង​រទេះ​អេតចាយ ក៏​ក្រុម​មន្ត្រី​គយ​កូនចៅ​លោក​អ៊ុយ វ៉ិត មិន​លើកលែង​ដែរនោះ​។ រាល់ពេល ដែល​ពួកគេ​ដឹក​ឥ​វ៉ាន់​ចេញចូល​ម្តងៗ ត្រូវ​បង់លុយ​ឲ្យទៅ​ការិយាល័យ​គយ នៅ​ច្រក​នេះ​រួច​ហើយ ទើប​អាច​ចេញចូល​បាន​តាម​ធម្មតា ចំណែកឯ​កុងត្រូលជជុះ របស់​មន្ត្រី​គយ ដែលជា​កូនចៅ​របស់​លោក អ៊ុយ វ៉ិត នៅតែ​បន្ត គឺ​មាន​មន្ត្រី​គយ​ប្រចាំការ​ជានិច្ច ពី​បួន​ទៅ​ប្រាំ​នាក់​ស្ទាក់​ចាំ​កាក់​ឡាន រទេះ​ប្រជាពលរដ្ឋ ឲ្យចូល​បង់​លុយ​តាម​ផ្លូវ​ថែម​ទៀត​ផង​។​

​បើ​មិន​ចូល​បង់លុយ​ឲ្យ​មន្ត្រី​គយ​ជជុះ​នោះ​ទេ ច្បាស់​ជា​គយ​គំរាម​ចាប់ យក​ទៅ​កន្លែង ហើយ​បង្គាប់​ឲ្យ​បង់លុយ ក្នុង​ឡាន​និមួយៗ ត្រូវ​បង់ប្រាក់​ចាប់ ពី​៥០០០០​រៀល ទៅ​២០.០០០០​រៀល រហូតដល់​៥០.០០០០​រៀល បើ​ប្រជាពលរដ្ឋ​ណា​មិន​បាន​បង់លុយ​ឲ្យ​មន្ត្រី​គយ​ទាំង​នោះ​ទេ គឺ​ក្រុម​គយ​ចោទប្រកាន់​ពួកគាត់ ដែល​ដឹក​ឥ​វ៉ាន់ បន្លែ ផ្លែ​ឈើ​ទាំង​អស់ហ្នឹង​! សុទ្ធ​តែ​អត់​មាន​ពន្ធ​ត្រូវ​តែ​បង់លុយ​ឲ្យ ទើប​បាន​ឲ្យ​ឡាន​ទៅ ហើយ​ប្រជាពលរដ្ឋ​ខ្លះ ទៀត​គាត់​បាន​តវ៉ា​ថា គាត់​បាន​បង់លុយ​ឲ្យ ការិយាល័យ​គយ​នៅ​ច្រក​រួចហើយ ម៉េច​បាន​ជា​មាន​មន្ត្រី​មក​កាក់​តាមផ្លូវ​ទៀត ។​

​ប្រភព​បាន ឲ្យដឹងទៀតថា សូម្បី​តែ​ជី​កសិកម្ម​មួយ​កា​រ៉ុង​យកទៅ​ចំការ​ក៏​បង់​ឲ្យ​ការិយាល័យ​គយ​ក្នុង​មួយ​កា​រ៉ុង​២០​បាត​(​ប្រាក់​ថៃ​)​ដែរ ដែល​ទង្វើ បន្ថែម​ភាពក្រីក្រ​លើ​ប្រជាពលរដ្ឋ​។ ទោះបី​យ៉ាងណា​ត​ង្វើ​រប់ស​លោក​អ៊ុយ​វ៉ិ​តវា​មិនអាច​កើតឡើង​ដោយ​គ្មាន​ការគាំទ្រ​ពី​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង នោះឡើយ​។​អ្នករកស៊ី​និយាយថា​ទំនិញ​គ្រប់​ប្រភេទ​បង់ពន្ធ​មិន​គ្រប់​ប្រមាណ​ជាង​៤០% ដែល​ចរាចរណ៍​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​មួយចំនួន ដូចជា​ច្រកទ្វារ​អន្តរជាតិ​ដូង ច្រកទ្វារ អន្តរជាតិ​ភ្នំ​ដី ច្រក​តំបន់​អូរ​អន្លក់ ច្រក​តំបន់​អូរ​រំដួល ពិសេស​ច្រករបៀង​បឹង​ឆ្នាំង​ដូវជា​ប្រេងសាំង ហ្គាស ម៉ូតូ និង​ទំនិញ​ផ្សេងៗ​ជាច្រើន​ទៀត​ជា​ដើម​នោះ ត្រូវបាន​គេ (​ឈ្មួញ​)​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​គយ​និង​រដ្ឋាករ នៅ​ប្រចាំការ​តាម​ប៉ុស្តិ៍ ច្រកទ្វារព្រំដែន បើកដៃ​អោយ​ឈ្មួញ​រកស៊ី​រត់ពន្ធ គ្រប់​ប្រភេទ ដែល​មាន​កញ្ចប់​លុយ​បង់​ឲ្យ​លោក យូ ហេង ដែល​ជា​ប្រធាន​សាខា​គយ​និង​រដ្ឋ​ក​ខេត្តបាត់ដំបង មិន​អាច​រំលង​បាន​ឡើយ​។​

​កន្លង​ទៅ​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ប្រកា​ល​ថា​ចំណូល​ពន្ធគយ​មាន​ការកើនឡើង លើស​ផែនការ​កំណត់ គឺ​បានមកពី​ការបង់ពន្ធ​រថយន្ត​និង​ម៉ូតូ ពីព្រោះ​ថា​ប្រជាពលរដ្ឋ​មាន​លុយ​ទិញ​ច្រើន​(​មិនមែន​មកពី​ចំណូល​តាម​ច្រក​នានា​នោះទេ​?) ។​ឈ្មួញ​រកស៊ី​រត់ពន្ធ​ប្រេងសាំង ហ្គាស ម៉ូតូ និង​ទំនិញ​ផ្សេងៗ​ជាច្រើន​ទៀត បាន​បាន​នាំ​ចូល​ដោយ​រលូន​តាម​ច្រក​នានា​នៃ​ខេត្ត​បាត់ដំបង ។​

​បើ​តាម​ការ​វាយ​តំលៃ និង​បើកដៃ​អោយ ក្រុម​ឈ្មួញ​ដឹក​ទំនិញ​គ្រប់​ប្រភេទ ចូលមក​ក្នុង​ស្រុក​ដោយ​បង់ពន្ធ​មិន​គ្រប់ ការរត់ពន្ធ​ប្រេងសាំង ហ្គាស​ម៉ូតូ​និង​ទំនិញ​គ្រប់​ប្រភេទ មកពី​តាម​ព្រំដែន​ប៉ែក​ខាងលិច នៃ​ប្រទេស​កម្ពុជា ដែល​កំពុង​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​នេះ ធ្វើឱ្យ​បាត់បង​ប្រាក់​ចំណូល​ពន្ធ​រដ្ឋ​បន្ថម​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ក្នុង​នោះ​ដែល​គេ​ខ្សឹប​ថា ថវិកា​រទាំ​នេះ​មួយ​ភាព​ធំ​បាន​ធ្លាក់​ចូល​ក្នុង​ហោ​ប៉ាវ លោក យូ ហេង ដោយផ្ទាល់​តែម្ដង​។​

​ក្រៅពី​នេះ​ប្រភព​ពី​ប្រជាពលរដ្ឋ ក៍​ដូច​ជា​បណ្តាញ​សារពត៌មាន ក្នុងស្រុក​មួយ​ចំនួន​បាន​ចុះផ្សាយ ឲ្យដឹងថា​ទូទាំង ២៥​រាជធានី​-​ខេ ត្ត មានតែ​ច្រក​អូរ​អន្លក់ ស្រុក​កំរៀង ខេត្ត​បាត់ដំបង មួយគត់ ដែល​មាន​ទីផ្សារ នាំចេញ​កាក សំណល់ (​សំបក កំ ប៉ុង គ្រី​ប​) ឆ្លង​ទៅ​ប្រទេស​ថៃ ដោយសារ​ប្រទេស​ឌូ​ប៉ៃ ជា​ប្រទេស​បញ្ជា​ទិញ កាកសំណល់​សំបក កំប៉ុង​នេះ យក ទៅ កែច្នៃ​ធ្វើ​ជា​ដែក​អ៊ី​ណុ​ក ។​

​សូម្បី​តែ​ក្នុង​ខេត្ត​បាត់ដំបង នេះ​ក៏​ដោយ ក្រៅ​ពី​ច្រក​អូរ​អន្លក់ ស្រុក​កំរៀង ខេត្ត​បាត់ដំបង គឺ​មិន​អាច​អនុញ្ញាត អោយ​នាំ​កាក​សំណល់​ពី​វៀតណាម ឆ្លង​ទៅ​ប្រទេស​ថៃ​បាន​ឡើយ ។​លោក យូ ហេង ប្រធាន​សា ខា​គយ និង​រដ្ឋាករ ខេត្ត​បាត់ដំបង​បាន​ចំណូល​ពី​បទ ល្មើស​នេះ​យ៉ាងច្រើន​ក្នុង​មួយថ្ងៃៗ​តាមរយៈ មេ​គយ​ច្រក​អូរ​អន្លក់ ជា​អ្នក​ចាត់ ចែង​កញ្ចប់​ដែល​គេ​ទម្លាយ​ថា​៖​ក្នុង​រថយន្ត​ដឹក​កាក​សំណល់ ១​គ្រឿង​ត្រូវ​បង់​អោយ ខាង​គយ​តិច​បំផុត ចាប់ ពី​៣០០​ដុល្លារ ដល់​៥០០​ដុល្លារ ហើយ​ក្នុង​១​ថ្ងៃ​មិនតិចជាង​៥០​រ ថ​យន្តនោះ​ឡើយ​។​តាម​ធម្មតា​ក្នុង​មួយរ ថយ​ន្ត គេ ផ្ទុក​តែ ២៧​តោន​ទៅ​៣០​តោន​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ខិតខំ​បញ្ចៀស​ការប៉ះពាល់​ដល់​ចំណូល​ពន្ធ​រដ្ឋ និង​ជា​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​នា​ប្រទេស​ក្នុង​អេ​សៀន និង​បាន​ដាក់ចេញ​នូវ បទបញ្ជា​ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី​ផងដែរ ឱ្យ​ចូលរួម​ប្រតិបត្តិការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដែល​នឹង​ចែកចេញ​ជា​ពីរ​ប្រភេទ គឺ​ប្រភេទ​ទី​១ លំដាប់​ថ្នាក់​ជាតិ​ដោយ​អន្តរក្រសួង រី​ឯ​ប្រភេទ​ទី​២ លំដាប់ថ្នាក់​មធ្យម ត្រឹម​ថ្នាក់​ខេត្ត​ដែល មើល​ទៅ​ដូច​ជា​មិន​ធម្មតា​នោះ​ទេ ។​

​ជុំវិញ​ការលើកឡើង​ខាងលើ​អង្គភាព​សារព័ត៌​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ​។ អង្គភាព​សារព័ត៌មាន យើង ស្វាគមន៍ រាល់​ការបកស្រាយ​
​ប្រសិនបើ​មាន​ប្រតិកម្ម​ណាមួយ​នោះ​ដោយ​យោង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់