សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែក​រឿង​ឃុបឃិត​គ្នា​ពី​ថ្នាក់​ឃុំ​រហូត​ដល់​ថ្នាក់​ខេត្ត​កឹ​បលុយ​គម្រោង​មូលនិធិ ឃុំ ឆ្នុក​ទ្រូ​!

បែក​រឿង​ឃុបឃិត​គ្នា​ពី​ថ្នាក់​ឃុំ​រហូត​ដល់​ថ្នាក់​ខេត្ត​កឹ​បលុយ​គម្រោង​មូលនិធិ ឃុំ ឆ្នុក​ទ្រូ​!

ខេត្ត​កំពង់ឆ្នាំង​៖ គម្រោង​១​នៃ មូលនិធិ ឃុំ ឆ្នុក​ទ្រូ សម្រាប់ ការ ជួសជុល និង សាងសង់ ផ្លូវ ដែល បាន ដាក់ ឲ្យ ដេញ ថ្លៃ កាល ពី ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ ២០១៩ នៅ សាលា ឃុំ ឆ្នុក​ទ្រូ ស្រុក បរិបូរណ៌ ខេត្ត កំពង់ឆ្នាំង ត្រូវ បាន គេ​រាយការណ៍ ថា មាន ការ ឃុបឃិត គ្នា រវាង គណៈ ក​ម្មការ ម្ចាស់ លទ្ធកម្ម និង ក្រុម ហ៊ុន​អ្នក ទទួល កឹ​បយក កញ្ចប់ ថវិកាជាតិ របស់ គម្រោង រាប់រយ​លាន ។

​ប្រភព​ពី​ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ​បាន ឲ្យ ដឹងថា គម្រោង ដែល បានដាក់ ឲ្យ ដេញ ថ្លៃ កាលពី ព្រឹក​ថ្ងៃ ទី ២៥ ខែ មករា​កន្លងមក នេះ គឺ មាន ចំនួន ១​ឃុំ ក្នុង នោះ មាន ឃុំ ឆ្នុក​ទ្រូ ១​គម្រោង មាន ការ សាងសង់ ផ្លូវ ចាក់​ដីសរ ១​ខ្សែ ប្រវែង ២.៣៤៨​ម​. តម្លៃ ប៉ាន់ស្មាន ១៨៧.៩៣៤.៩៦៥ មួយ​រយ​ប៉ែតសិប​ប្រាំ​ពីរលាន​.​ប្រាំបួន​រយ​សាមសិប​បួន​ម៉ឺន​.​ប្រាំបួន​រយ​ហុកសិប​ប្រាំ​រយ​រៀល​) ត្រូវបាន ក្រុមហ៊ុន យ៉េន​វៃ របស់ លោក ថូ សាម៉េន ចរចា ឃុបឃិត គ្នា​ក្នុង​លុយ​ទឹកតែ​ជា​ច្រើន​ពាន់​ដុល្លារ​អាមេរិក ។​

​ចឹងការ ដាក់ ដេញ ថ្លៃ គម្រោង របៀប ចង​មុង ខាងលើ នេះ គឺ ម្ចាស់ គម្រោង ត្រូវ ចំណាយ លុយ ជាច្រើន​លាន​រៀល ក្នុង តម្លៃ គម្រោង ទាំង មូល មាន ន័យ ថា ក្នុង ១​គម្រោង ខាងលើ នេះ មាន ទឹក ប្រាក់ សរុប ជាង ១៨៧.៩៣៤.៩៦៥​លាន រៀល​។ អ៊ីចឹង ត្រូវ ដក ថ្លៃ ទឹក តែ​បាន ជាច្រើន​លាន រៀល ហើយ ប្រាក់ ទាំង នោះ ត្រូវ ធ្វើ ការ បែងចែក លើ ក្រុមហ៊ុន​ដេញថ្លៃ និង​បច្ចេកទេស ការ បែងចែក ទៅ ឲ្យ ក្រុម ហ៊ុន ដទៃ ដែល មាន វត្តមាន នៅ ទី នោះ តែ មិន បាន ដាក់ សំណើ ដេញ ថ្លៃ ទេ គឺ ពួកគាត់ គ្រាន់ តែ មក អង្គុយ ចាំ យក លុយ ទឹកតែ ។​

​ព្រោះ មុន ពេល ធ្វើ ការ ប្រកាស ដាក់ ដេញ ថ្លៃ គឺ ពួកគាត់ បាន ឃុបឃិត គ្នា នៅ លើ សាលា ឃុំ និង​ខាងក្រោម​សាលាឃុំ​រួច ជាស្រេច ហើយ បើសិនជា មាន ក្រុមហ៊ុន ណា មួយ ដែរ នៅតែ​ចចេស មិន ព្រម ចុះ សម្រុង គឺ មាន បង ធំ ម្នាក់ ឈ្មោះ លី​សុភាព នឹង ចាប់​ទាញ​យក​បី​ត​ចេញ​ពី​ក្នុង​ធុង​ចេញ​ក្រៅ មិនចាំបាច់​គណៈកម្មកា​រ​សម្រេច​ទេ​។​

​មន្ត្រី​លទ្ធកម្ម​ឃុំ​ឆ្នុកទ្រូ​និង​សាលាខេត្ត​កំពង់ឆ្នាំង លោក ហង្ស​ពិសី​ដែលជា​អ្នក​គ្រប់គ្រង​គំរោង​ការដេញថ្លៃ​នេះ សា​រពត៍​មាន​យើង​មិន​អាច​សុំ​ការពន្យល់​បាន​ទេ ពី​ភាព​មិន​ប្រកតី​របស់​មន្ត្រី​លទ្ធកម្ម​ឃុំ​ឆ្នុកទ្រូ​និង​មន្ត្រី​សាលាខេត្ត​កំពង់ឆ្នាំង​លោក​ហង្ស​ពិសី​ដែល​តែងតែ​ឃុបឃិត​គ្នា​ជាមួយ​និង​ក្រុម​ឈ្មួញ​ដេញថ្លៃ​នេះ ។​

​ដើម្បី​ឲ្យ​ការ សាងសង់ ផ្លូវ ឲ្យ មាន គុណភាព ត្រូវ តាម ស្តង់ដារ និង ការ ដាក់ ដេញ ថ្លៃ សេរី យុត្តិធម៌​តម្លាភាព ប្រជាពលរដ្ឋ ក្នុង ឃុំ​ឆ្នុកទ្រូ បាន សំណូមពរ ដល់ ឯកឧត្ដម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​គួរ ចាត់តាំង មន្ត្រី ជំនាញ ចុះ ត្រួតពិនិត្យ ពេល ប្រកាស ដេញ ថ្លៃ និង ពេល ចាប់ផ្ដើម សាងសង់ ផ្លូវ​នោះ ផង​។​ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សុំ​មក​ស្រាវជ្រាវ​ផង​ទាន​ដើម្បី​ថវិកា​ជាតិ​ដែល​បានមក​ពី​ការបង់ពន្ធ​របស់​ប្រជាពលរដ្ឋ​។​
​សូម​បញ្ជាក់​ផង​ដែរ​.​គណៈកម្មការ​លទ្ធកម្ម​ពិនិត្យ​សុពលភាព​លើ​ក្រុមហ៊ុន​ដេញថ្លៃ​៤​ចំណុច​៖
១.​លិខិតធានា​ប្រាក់​កក់​ក្នុង​ការដេញថ្លៃ​។​២.​អ្នកដេញថ្លៃ​ដែលមាន​សិទ្ធ​ក្នុង​ការចូលរួម​ដេញថ្លៃ​ដែរឬទេ​?​គឺ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​រដ្ឋបាល​ខេត្ត​ឬទេ​?
៣.​បណ្ណ័​ប៉ាតង់​ឆ្នាំ​២០១៩​។​៤.​ពិនិត្យ​ទៅលើ​សំណើរ​ដេញថ្លៃ​មាន​ចុះហត្ថលេខា​ត្រឹមត្រូវ​ដែល​ឬទេ​?

​ក្រុមហ៊ុន​យ៉េន​វ៉ៃ​ដែល​មាន​លោក​ថូ​សាម៉េន​ជា​ប្រធាន​ក្រុមហ៊ុន​ដេញថ្លៃ​បាន​ក្នុង​ទឹកប្រាក់​ចំនួន​១៨០,៩៩៦,០០០៛(​មួយរយ​ប៉ែ​ត​សឹប​លាន​រៀល​ជាង​)​។​
​ក្នុងចំណោម​៤​ចំណុច​ខាងលើ​បើ​ខ្វះ​ចំណុច​ណា​មួយ​ក្រុមហ៊ុន​នោះ​គ្មាន​សុពលភាព​ទេ​(​ហៅ​កាត់​ថា​មិនបានការ​)​។​

​ក្រុមហ៊ុន​បាន​ចុះ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ត្រូវបាន​ក្រុមប្រឹក្សា​ឃុំ​ឆ្នុកទ្រូ​ប្រជុំ​វាយតម្លៃ​៥០%​នៅក្នុង​ខែ​មិនា​ឆ្នាំ​២០១៩​។​តែ​បែរជា​ក្រុមហ៊ុន​គ្មាន​បណ្ណ័​ប៉ាតង់​សំរាប់​បើក​ប្រាក់​ទៅ​វិញ​!?​។​ដូចនេះ​ក្រុមហ៊ុន​យ៉េន​វ៉ៃ​គឺ​គ្មាន​សុពលភាព​ចាប់ពី​ថ្ងៃ​សំណើរ​ដេញថ្លៃ​មកម្ល៉េះ​។​ក្រុមហ៊ុន​បាន​ផ្អាក​ការសាងសង់​ផ្លូវ​នេះ​អស់​រយះពេល​ជិត​២​ខែ​មក​ហើយ​តែ​ក្នុង​ខែ​ឧសភា​កន្លងមកនេះ​ក្រុមហ៊ុន​បាន​ដំណើរការ​បន្ត​។​

​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​រាប់​រយ​គ្រួសារ​ក្ដៅក្រហាយ​រអ៊ូរទាំ​ថា​ផ្លូវ​នេះ​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុន្មាន​ខែ​ទៅ​បើ​យក​(​ដីខ្សាច់​ចាក់​ពីក្រោម​)(​ដីកា​ដេងឈូស​លប់​ពីលើ​)​គ្មាន​រូ​ឡូ​កិន​ឲ្យ​ហាប់​នោះទេ​។​

Filed in: ព័ត៌មានសំខាន់