សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មួញ​ឈើ​ដុះ​ស្លែរ​២​នាក់​បាន​ឡេះ​ធ្វើ​ផ្លូវ លួច​ចូល​កាប់​ដឹកឈើ​ស្ទើរ​រលាយ​ហិនហោច ព្រៃ​ភ្នំ​ក្រមុំ​ច្រើម​ស្រុក​ក្រវាញ​

​ឈ្មួញ​ឈើ​ដុះ​ស្លែរ​២​នាក់​បាន​ឡេះ​ធ្វើ​ផ្លូវ លួច​ចូល​កាប់​ដឹកឈើ​ស្ទើរ​រលាយ​ហិនហោច ព្រៃ​ភ្នំ​ក្រមុំ​ច្រើម​ស្រុក​ក្រវាញ​

ខេត្ត​ពោធិ៍សាត់ ៖ ឈ្មួញ​ឈើ​ដុះ​ស្លែរ​២​នាក់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ម៉ាប​និង​ឈ្មោះ ញា​ញ​ត្រូវបាន​គេ​រាយការណ៍​មក​ថា​បាននិងកំពុង​លួច​ចូល​កាប់​ដឹកជញ្ជូន​ឈើ​ក្នុង​ព្រៃ​ភ្នំ​ក្រមុំ​ច្រើម អូរ​ឆ្ពុង់ ក្នុង​ភូមិ​ម៉ុង​ការី ឃុំ​រវៀង ស្រុក​ក្រវាញ ខេត្តពោធិ៍សាត់​យក​លក់​ធើ​មាន ជាច្រើន​ឆ្នាំ​មកហើយ ក្រោម​ឡេះ​បាន​សិទ្ធ​ធ្វើ​ផ្លូវ ស្ទើរតែ​រលាយ​ហិច​ហោច ព្រៃ​រដ្ឋ​អស់​ទៅ​ហើយ​តែ​គ្មាន​សមត្ថកិច្ច​ឬ​មន្ដ្រី​ជំនាញ​ណា​ចុះ​បង្ក្រាប​នោះទេ ។

​បុគ្គ​លឹក​អ្នក​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​បានអោយដឹងថា​៖​ឈ្មួញ​ដុះ​ស្លែរ​២​នាក់​ខាងលើ​នេះ​បាន​ធ្វើ​ផ្លូវ​រាប់សិប​ឆ្នាំ​មក​ហើយ​នៅតែ​មិនទាន់រួច​ទៀត​ដែល​ជា​លក្ខ​ណះ​បង្ក​ការងាយស្រួល​សំរាប់​ពួកគេ​ចូល​ទៅ​កាប់​ឈើ និង​ដឹក​ជ​ញ្ចូ​ញ​ឈើ​ខុសច្បាប់​យកទៅលក់​យ៉ាង​រលូន​។​ឈ្មួញ​ទាំងពីរ​នេះ​មាន​មាន​រថយន្ត រ៉េ​វ​៤​គ្រឿង ត្រាក់ទ័រ ២ គ្រឿង​បាន​និង កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​ដោយ​ស​សេរី​។​

​មូលហេតុ​អាចធ្វើ​បាន​ដោយ​គ្មាន​ច្បាប់​ត្រុវបាន​គេ​រាយការណ៍​ថា​ដោយសារ​ពួកគេ​បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ​ដែល​រួម មាន​ទាំង ទាហាន មេ​មេព្រៃ បរិស្ថាន អង្គការ​សីរ​អាយ និង​អាវុធហត្ថ ចាប់ពី ២០០​ដុល្លារ​អាមេរិក ទៅ ៤០០ ដុល្លារ​ក្នុង​ឡាន​១​គ្រឿង​ដឹក​ឈើ ជា​ថ្នូរ​ទៅ​និង​ការ​មិន​បង្ក្រាប​។​
​តាម​ប្រភព​ច្បាស់​ការ​មួយទៀត​បាន​អោយដឹងថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប់ ចាប់​បាន​រថយន្ដ​២​គ្រឿង​ហើយ​តែ​នៅ​២​គ្រឿង​ទៀត​កំពុង​ស្ថិតនៅក្នុង​ព្រៃ​នៅឡើយ​ក៏​ត្រូវ​បាន​អាវុធហត្ថ​ចុះ​រុករក​ដែរ តែ​មិន​ទាន់​ឃើញ​មាន​លទ្ធផល​យ៉ាងណា​នោះ​ទេ​៕

Filed in: ព័ត៌មានសំខាន់