សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សកម្មជន​បរិស្ថានរ​ក​ឃើញ​គំនរ​ឈើប្រណិត​នៅក្នុង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​បន្ទាប់ពី​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ថា​ក្រុមហ៊ុន​នេះ​អត់​ពាក់​ពន្ធ័​?!

​សកម្មជន​បរិស្ថានរ​ក​ឃើញ​គំនរ​ឈើប្រណិត​នៅក្នុង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​បន្ទាប់ពី​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ថា​ក្រុមហ៊ុន​នេះ​អត់​ពាក់​ពន្ធ័​?!

ភ្នំពេញ​ ៖​ សន្និសីទ​សារព័ត៌មាន​ស្តីពី «​វិធានការ​ទប់ស្កាត់​ប​ទ​ល្មើស​ព្រៃឈើ​»​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​នៅ​ទីស្តីការគណរដ្ឋមន្ត្រី លោក​ឧត្តមសេនីយ៍ អេង ហ៊ី​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានអោយដឹងថា បានឲ្យដឹង​ថា​លើកលែង​តែ​ក្រុមហ៊ុនលឹម​រ៉ូយ៉ាល់​មួយ​ចេញ​គឺ​មាន ក្រុមហ៊ុន​ចំនួន​៥ ដែល​រកស៊ី​ពាក់ព័ន្ធ​ព្រៃឈើ នឹង​ត្រូវ​ដក​អាជ្ញាប័ណ្ណ​ចោល​ភ្លាមៗ បើសិន ត្រូវបាន​រកឃើញ​ថា មានការ​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នា​ពេលកន្លងមក និង​មកដល់​ពេល​បច្ចុប្បន្ន​នេះ​។

«​បើ​ក្រុមហ៊ុន​នោះ​ធ្វើ​ល្មើសច្បាប់ យើង​នឹង​ដក​អាជ្ញាប័ណ្ណ តែ​រង់ចាំ​ការស៊ើបអង្កេត​សិន បើ​យើង​ទៅ​បិត​ទៅ​គេ មិនទាន់​ចប់​ការស៊ើបអង្កេត​នោះ មិន​ផ្តល់​ភាពយុត្តិធម៌​ទេ​»​។​ក្រុមហ៊ុន​ទាំង​៥​នោះ​រួមមាន ទី​១៖ ក្រុមហ៊ុន ម៉ា​ស្ទ័រ​ខេ​សិន​, ទី​២៖ ក្រុមហ៊ុន យ៉ាន់​ចាវ​, ទី​៣៖ ក្រុមហ៊ុន ថាច់​វូដ​, ទី​៤៖ ក្រុមហ៊ុន វិជ្ជ​រី​, ទី​៥៖ ក្រុមហ៊ុន ណេង​ណា​។​

​តែ​អ្វី​ដែល​គួរឲ្យ​ហួសចិត្ត​គឺ​នៅ​ត្រង់​ថា​កាលពី​ថ្ងៃ​ទី​២៦​និង​២៧​កក្កដា​កន្លងមកនេះ​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ក្រចេះ​និង​សកម្មជន​ការពារ​ព្រៃឈើ បាន​រកឃើញ​ឈើ​ចំនួន​៥៩៣​កំណាត់​លាក់ទុក​ក្នុង​ទីតាំង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ជាប់​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច​។ គំនរ​ឈើ​ទាង​នោះ​បើ​គិត​ពី​តម្លៃ​ឈើ​នោះ គឺ​រាប់លាន​ដុល្លារ​ឯណោះ​ព្រោះ​សុទ្ធតែជា​ប្រភេទ​ឈើ​ប្រណីត​និង​ជា​ប្រភេទ​ឈើ​លេខ​១​។​

​ទោះបីជា​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល​មានឈ្មោះ ហុង ទៀ​វៃ ហៅ (​ដា​នី​) ជា​អគ្គនាយក​ក្រុមហ៊ុន​ក៏​ដោយ​តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​មណ្ឌលគិរី បានបញ្ជាក់​ថា ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ របស់​មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ លីម ប៊ុណ្ណា ហៅ​ខ្នា​ជា​ឧកញ៉ា​ខាង បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ខ្លាំង​ជាង​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់ របស់​មេ​ឈ្មួញ សឹង សំអុល ទៅទៀត​។​សកម្មជន​បរិស្ថានរ​ក​ឃើញ​ឈើ​រាប់ពាន់​កំណាត់ ឋិត​ក្នុង​បរិវេណ​ដី​ក្រុម​ហ៊ុម លឹម រ៉ូយ៉ាល់ ត្រូវបាន​ដាក់ពង្រាយ​ជាច្រើន​ទីតាំង​ផ្សេងគ្នា និង​មាន​កម្មករ​ជា​ច្រើន​ក្រុម រួម​ទាំង​ជនជាតិ​ចិន​ផង កំពុង​អារច្រៀក​ឈើ​ក្នុង​ទីតាំង​ក្រុមហ៊ុន​នោះ​។​

​សកម្មជន​បរិស្ថាន​ដែល​ចុះ​អង្កេត​រឿងនេះ លោក ហេង ស្រស់ ជំរុញ​ឱ្យ​គណៈកម្មការ​ជាតិ ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៃ​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​នេះ​ឱ្យ​គ្រប់​ជ្រុងជ្រោយ និង​ត្រូវ​បង្ហាញ​ភស្តុតាង ដោយ​ភ្ជាប់​របាយការណ៍​លម្អិត​ដល់​សាធារណជន​។ លោក​ថា ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជា​របស់ ឧកញ៉ា លឹម ប៊ុណ្ណា មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ ដែល​គេ​កាប់​ចេញពី​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច ដោយ​ខុសច្បាប់​ជា​យូរ​មក​ហើយ​។​

​លោក​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​គណៈកម្មការ​ជាតិ មិន​ហ៊ាន​អនុវត្ត​ច្បាប់​លើ​ក្រុមហ៊ុន​នេះ ខណៈ​ដែល​ពួក​គេ​រកឃើញ​ថា មាន​ជនជាតិ​ចិន​ជាច្រើន​នាក់​បាន​រួមចំណែក​ធ្វើ​អាជីវកម្ម​ឈើ​ក្នុង​ក្រុមហ៊ុន​នេះ​ដែរ​។​ម្យ៉ាងទៀត​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា មានឈ្មោះ​មិ​ល្អ ដូច​មេ​ឈ្មួញ សឹង សំអុល ផងដែរ​ដូច្នេះ​គណៈកម្មការ​ជាតិ​ដើម្បី​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ មិន​គួរ​ទុក​ឲ្យ​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា គេចផុត​ពី​សំណាញ់​ច្បាប់​ឡើយ​?​។​

​មាន​ពត៍មាន​ថា ក្រោយ​ពេល​សមត្ថកិច្ចរ​ក​ឃើញ​ឈើ​រាប់​គំនរ​ក្នុង​ទីតាំង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ រួច​មក​ឥឡូវនេះ​អ្នកធំ​ដែលជា​ខ្នងបង្អែក​របស់​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា កំពុង​គេចខ្លួន​ចេញ​ក្រៅប្រទេស​យ៉ាង​ស្លន់ស្លោ​។ ទន្ទឹមនឹងនេះ​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា បាន​ប្រើប្រាស់​បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន​ដើម្បី​ជួយ​ផ្សព្វផ្សាយ​បិទបាំង​រឿងអាស្រូវ​របស់​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ទៀតផង​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅ​អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​តាម​ច្បាប់​ទៅលើ​មេ​ឈ្មួញ លីម ប៊ុណ្ណា ហៅ​ខ្នា និង​បក្ខពួក​តាម​ផ្លូវច្បាប់​។​

​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​គ្រុប​មាន​លោក ហុង ទៀ​វៃ ហៅ (​ដា​នី​)​ជា អគ្គនាយក​និង​មាន​ឧកញ៉ា​លឹម​ប៊ុណ្ណា​ជា​មេ​បាន​រង​នូវ​ការចោទប្រកាន់​ថា​បាន​ប្រើ​គ្រប់​រូបភាព​បំផ្លាញ​ព្រៃឈើ​យ៉ាង រង្គាល​នៅក្នុង​តំបន់​អភិរក្ស​ភ្នំ​ព្រិច ស្ថិតក្នុង ស្រុក​កោះ​ញែក និង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី​។​

​សូម​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧​ក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​នឹង​នេសាទ​បាន​ចេញលិ​ខិត​អនុញាតិ​លេខ​១២៦​ប្រក​.​កសក​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុនលឹម​រ៉ូយ៉ាល់​ដើម្បី​បើក​ទីតាំង​អារឈើ និង​ផលិត​គ្រឿង​សង្ហាររឹម នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​អា​ឡូ​វ​អ្វី​ដែល​ជា​ការហួសចិត្ត​នៅត្រង់ថា​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​មាន​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​ជា​មេ​និយាយ​បង្ការ​មុន​ថា​ក្រុម​លឹម​រ៉ូយ៉ាល់​អត់​មាន​ពាក់​ពន្ធ័​បទ​ល្មសើ​ព្រៃឈើ​ទៅ​ហើយ​គិត​ល្ម៉េ​ច​វិញ​ចុះ​?៕

Filed in: ព័ត៌មានសំខាន់