សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ហ៊ុយ ទូច មេ​ពេទ្សសត្វ​ខេត្ត​បន្ទាយមានជ័យស​ប្បាយ​ដៃ​បើក​ឲ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​មាន់​ទា​តាម​ច្រករបៀង​ពេញបន្ទុក​

​លោក ហ៊ុយ ទូច មេ​ពេទ្សសត្វ​ខេត្ត​បន្ទាយមានជ័យស​ប្បាយ​ដៃ​បើក​ឲ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​មាន់​ទា​តាម​ច្រករបៀង​ពេញបន្ទុក​

បន្ទាយមានជ័យ ៖ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ស្រុក​អូរជ្រៅ​ដែល​សុំ​មិន​បេញ្ចេញ​ឈ្មោះ បានឲ្យដឹង​ថា​សប្វថ្ងៃ​ជ្រូក​មានទា​សម្រុក​ដឹក​ចេញពី​ស្រុក​សៀម​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុង​ឃុំ​អូរ​បី​ជាន់ ជាពិសេស​នៅ​ច្រករបៀង​ព្រៃ​ចាន់​ចូល​មក​លក់​ក្នុងស្រុក​ខ្មែរ​យ៉ាង​គគ្រឹក​ដោយ​រលូន​។

​អា​រឿង​ឈ្មួញ​នាំ​ចូល​មាន​ទា​ជ្រូក​គ្មាន​ការត្រួតពិនិត្យ​នេះ​កន្លងមក​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្ត​បន្ទាយមានជ័យ តែងតែ​ដោះសា​យករួចខ្លួន​ដោយ​អះអាង​ថា ក្រុមការងារ​របស់​លោក​មាន​គ្នា​តិច​មិន​អាច​ទប់ស្កាត់​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​។ ប៉ុន្តែ​ប្រភព​ពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ និយាយថា ទាល់តែ​មាន​ការឃុបឃិត​ពី​លោក ហ៊ុយ ទូច ទើប​ឈ្មួញ​ហ៊ាន​នាំចូល​ជ្រូក​មាន់​ទា​រស់​និង​គោ ពី​ស្រុក​សៀម​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុង​ឃុំ​អូរ​បី​ជាន់ ជាពិសេស​នៅ​ច្រករបៀង​ព្រៃ​ចាន់​។​

​ជាមួយគ្នា​នោះ​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៩១១ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មន្ត្រី​របស់​ខ្លួន​នៅ​ច្រករបៀង​ព្រៃ​ចាន់ និង​ច្រករបៀង​ផ្សេងៗ​ទៀត​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក ហ៊ុយ ទូច ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​សុខ​ស្រួល​។​

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ បានឲ្យដឹងថា ជា​រៀងរាល់​យប់​មាន​ឈ្មួញ​ដឹកជញ្ជូន​មាន់​ទា​ជ្រូក​និង​គោ ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ព្រៃ​ចាន់ ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ដែល​មាន​លោក សូ ចាន់ណា​រី ជា​មេបញ្ជាការ​អង្គភាព​នេះ​។ ក្រុម​ឈ្មួញ​ដែល​ដឹក​ជញ្ជូន​ជ្រូក​មាន់​ទា​និង​គោ ចូល​តាម​ច្រករបៀង​ព្រៃ​ចាន់ បាន​ប្រាប់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ ថា​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​មេ​ច្រករបៀង​ព្រៃ​ចាន់ និង​តាម​ស្នាក់ការ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ច្រើន​កន្លែង​ទៀត​ទើប​អាច​ទៅដល់​គោលដៅ​។​

​មន្ត្រី​ពេទ្យសត្វ​តម្រូវឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល​ជ្រូក​មាន់​ទា​និង​គោ ពី​ស្រុក​សៀម​បង់លុយ​ច្រើន​ជាង​គេ​ដោយ​អះអាងថា លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្ត​បន្ទាយមានជ័យ ជា​អ្នក​តម្រូវឲ្យ​ធ្វើ​បាន​បែប​នេះ​?​។​មិនដឹងថា​តើ​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹង​រឿង​បទល្មើស​ឆ្លងដែន​នៅ​តាម​ច្រករបៀង​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ដែល​នៅតែ​កើតឡើង​ចឹងដែរ​ឬ​អត់​នោះ​ទេ​?​។​

Filed in: ព័ត៌មានសំខាន់