សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​

អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​

​រាជធានី​ភ្នំពេញ ៖ ទីតាំង​លក់​គ្រឿង​សមុទ្រ នៅ​(​ផ្លូវ​ត្រឡោកបែក​) ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤​នេះ​ត្រូវបាន មន្ត្រី​នៃ​សាខា ក​.​ប​.​ប​. រកឃើញ​មាន​«​ប​ង្គា​»​មាន​ចាក់​ចា​ហួយ ចំនួន​៩.៥​គីឡូក្រាម ដោយ​បាន​ដកហូត​ភ្លាមៗ និង​ចាត់វិធានការ​ចំពោះ​ម្ចាស់​ទំនិញ ។​

​មន្ត្រី​នៃ​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បានអោយដឹងថា ក្រោម​កិច្ចសហការ​ជាមួយ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​មន្ទីរពិសោធន៍ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. និង​អាជ្ញាធរ​ដែនដី បាន​នាំ​យក​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ម្ហូបអាហារ ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​គ្រឿង​សមុទ្រ នៅលើ​ផ្លូវ​ត្រឡោកបែក សរុប​ចំនួន​៩​ទីតាំង ដោយ​បាន​ដក​យក​គំរូ​សំណាក ចំនួន ២២​គំរូ រួម​មាន​មឹក ប​ង្គា ក្តាម បង្កង ត្រី​សមុទ្រ ។​ល​។ មក​ធ្វើ​តេស្ត និង​វិភាគ​នៅក្នុង​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ របស់​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​ពិនិត្យ​និង​ការពារ​ក្រែង​មាន​ការដាក់​លាយ​សារធាតុ​គីមី​ហាមឃាត់​ផ្សេងៗ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។​ជា​លទ្ធផល ក្រោយ​ការពិនិត្យ​យ៉ាង​ហ្មត់ច៉ត់ មន្ត្រី​យើង​បាន​រកឃើញ «​ប​ង្គា​» មាន​ចាក់​ចា​ហួយ ចំនួន​៩.៥​គីឡូក្រាម ដោយ​បាន​ដកហូត​ភ្លាមៗ រួម​ទាំង​ចាត់វិធានការ​ចំពោះ​ម្ចាស់​ទំនិញ​តាម​នីតិវិធី​ផងដែរ ។​

​គួរ​ជម្រាប​ដែរ​ថា កាលពី​ថ្ងៃ​ពុធ ទី​១៤ ខែតុលា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ ក​.​ប​.​ប​. បាន​រក ឃើញ​ថា​បង្គា និង​បង្កង​ទឹកសាប ចំនួន​៥០.៥០​គីឡូក្រាម មាន​ចាក់​បញ្ចូល​សារធាតុ​ចាហួយ ដើម្បី​កេងប្រវ័ញ្ច​លើ ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់ ។ ក្រោយពី​បាន​ត្រួតពិនិត្យ ឃើញ​ដូចនេះ មន្ត្រី​ជំនាញ​បាន​ធ្វើ​ការពិន័យ និង​ណែនាំ​ដល់ ម្ចាស់​អាជីវកម្ម​ឱ្យ​ឈប់​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ផង​ដែរ​។​ផលិតផល​ទំនិញ ជា​គ្រឿង​សមុទ្រ​លក់​នៅ​តាម តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ត្រឡោកបែក សមត្តកិច្ច​បាន​ដក​យក​គំរូប​ចំនួន ៤៥​គំរូ រួមមាន ៖ មឹក​ក្លាសេ បង្គា​ក្លាសេ ក្តាម បង្កង ក្តាម​ប្រៃ ត្រី​សមុទ្រ ត្រី​បបែល​ក្លាសេ ព្រុយ​ត្រី​សមុទ្រ​ក្លាសេ​។ ល ។ មក​ពិសោធន៍​ភ្លាមៗ នៅ​រថយន្ត​ពិសោធន៍​ចល័ត​។ ជា​លទ្ធផល​ក្នុងចំណោម​គំរូ​៤៥​គំរូ រកឃើញ​បង្គារ មាន​ចាក់​ចា​ហួយ ចំនួន​១៥​គីឡូក្រាម ត្រូវបាន​ដកហូត ហើយ​ធ្វើ​កិច្ចសន្យា​បញ្ឍប់​ការ ទទួល​ទិញ​យក​មក​លក់ និង​ដាក់​វិធាន​ពិន័យ​អន្តរ​ការណ៍​ទៅតាម​ច្បាប់ ។​គេ​នៅ​ចាំបាន​ថា​មន្ត្រី​ក​.​ប​.​ប​. ឆ្មក់​បង្ក្រាប​បាន​ជា​ច្រើន​លើក​ផ្សេងទៀត ផងដែរ​តែ​ដូច​ជាមិ​រាងចាល​អ្វី​ឡើយ ។​បើ​ចឹង​មាន​តែ​ប្រជាពលរដ្ឋ​គួប្រ​យត្ន័​ខ្លួនផង​ទៅ​៕

Filed in: ព័ត៌មានជាតិ