សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចរិក​គ្មាន​គុណធម៍​មន្ត្រី​គយ​ចល័ត​តំបន់​៥​លោក ឈួន សោភា បើកឡាន​ដេញ​កៀរ​បុក​ចាប់យក​ម៉ូតូ ទុក​មនុស្ស​គ្រោះថ្នាក់​មិន​យក​ទៅ​ពេទ្យ​

​ចរិក​គ្មាន​គុណធម៍​មន្ត្រី​គយ​ចល័ត​តំបន់​៥​លោក ឈួន សោភា បើកឡាន​ដេញ​កៀរ​បុក​ចាប់យក​ម៉ូតូ ទុក​មនុស្ស​គ្រោះថ្នាក់​មិន​យក​ទៅ​ពេទ្យ​

ខេត្ត​បន្ទាយមានជ័យ​៖ គយ​ចល័ត ដែល​ដឹកនាំ​ដោយ​លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​តំបន់​៥​ត្រុវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​ចារិក​ឃោ​ឃៅ និង​អ​សីល​ធ​ម៍​ដោយ​បើក​ឡាន​ស្លាក​លេខ​រដ្ឋ​ដេញ​បុក​កៀរ​ចាប់​យក​ម៉ូតូ​ឲ្យ​បង់ពន្ធ បណ្តាលឲ្យ​មនុស្ស​រងរ​បួស​បាក់ជើង​ទុកចោល​ក្នុងព្រៃ មិន​យក​អ្នករបួស ទៅ​ពេទ្យ ។

​ប្រសិនបើ​មិន​មាន​ប្រជាពលរដ្ឋ​បាន​ឃើញ​ហេតុការណ៍​នេះ នាំ​យក​ជនរងគ្រោះ​ទៅ​ពេទ្យ​ទេ​អាច​នឹង​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត បង្ក​ដោយ​ក្រុម​គយ​ចល័ត​តំបន់​៥​នេះ​មិន​ខាន​។​មន្ត្រីរាជការ សមត្ថកិច្ច លើកឡើងថា​៖​សកម្មភាព​នេះ បើ​និយាយ​ពី​មន្ត្រី​អនុវត្ត​ច្បាប់ ទង្វើ​គឺ​គ្មាន​សី​លធ​ម៍ គុណ​ធ​ម៍ ជា​មន្ត្រីរដ្ឋបាល​មុខងារសាធារណៈ មកលើ​ប្រជាពលរដ្ឋ​។ ទទួលស្គាល់​ថា​ជនរងគ្រោះ​អាច​ជិះ​ម៉ូតូ​រត់ពន្ធ​មាន​បទល្មើស​តិចតួច​តែ មន្ត្រី​គយ​មិន​គួ​មាន​ចេតនា​ប៉ង​ធ្វើ​ឃាត​មនុស្ស​ចឹង​ឡើយ ។​រឿង​មួយ​ត្រឹមត្រូវ​ក៏​ប៉ុន្តែ​វិធានការ​នៃ​ការអនុវត្ត ត្រូវ​រក​មធ្យោបាយ​ណា​ដែល​កុំ​បង្ក​គ្រោះថ្នាក់​ដល់​ជនរងគ្រោះ​..!!!..​។​

​គាំទ្រ​ចំពោះ​ចំណាត់ការ របស់​អគ្គនាយក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើ​វិធានការ ទប់ស្កាត់ បង្ក្រាប​ទំនិញរត់ពន្ធ ដើម្បី​ចំណូល​ពន្ធ​ដោយ​ស្របច្បាប់​កើនឡើង ប៉ុន្តែ​គយ​ចល័ត​តំបន់​៥ ដឹកនាំ​ដោយ​លោក ឈួន សោភា ធ្វើការ​បែបនេះ​ជា​កំហុស​ធ្ងន់ធ្ងរ​បំផុត ដែល​ថ្នាក់លើ​ត្រូវ​ពិចារណា​!​។​

​ទោះ​ជា​ជនសង្ស័យ​ប្រព្រឹត្ត​នូវ បទ​គេចពន្ធ​តែ​មន្ត្រី​គយ​ដែល​ជា​នគរបាល​យុត្តិធម៌ មិន​អាច​បញ្ហា​របួសស្នាម​គ្រោះថ្នាក់​ហើយ​មិន យក​ជនសង្ស័យ​ទៅ​ព្យាបាល​ចឹង​នោះឡើយ​។ សូមបញ្ជាក់​ថា​៖ កាលពី​វេលា ៣​ម៉ោង​រសៀល​នា​ថ្ងៃទី​២៨ មិថុនា ២០១៩ នៅតាម​ផ្លូវ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយ​មាន​ជយ័​ខាង​គយ​ចល័ត របស់លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​តំបន់​៥ បាន​យក រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​ដេញ​បុក​អ្នកជិះ​ម៉ូតូ​គេច​ពន្ធ​។ បុរស​នោះ​ភ័យ​ពេក​បើក​គេច​ពី​ការប្រម៉ា​ញ់​ពី​មន្ត្រីគ​យក៏​បណ្តាល​អោយ​បុក​បង្គោល​តាម​ផ្លូវជាតិ​លេខ​៥៨ ខ្ទេច​ម៉ូតូ និង​បាក់ជើង ។​

​ជនរងគ្រោះ​ត្រូវ​គយ​ទុកចោល​កណ្តាល​ព្រៃ​ក្បែរ​ដងផ្លូវ​ជាតិ​ទាំង​របួស​ធ្ងន់ មិន​យក​ទៅ​ព្យាបាល គឺ​លើក​តែ​ម៉ូតូ​ដាក់​ឡាន​ទៅ​បាត់ ។ បញ្ហា​នេះ​មាន​ពលរដ្ឋ​ជាច្រើន​បានឃើញ​ហេតុ​ការ​ដ៏​អាក្រក់​នេះ បានដាក់​បណ្តាសារ​នូវ​ពាក្យ​ធ្ងន់ៗ​ថា​គយ ធ្វើបាប​ប្រជាពលរដ្ឋ ទុក​ជនរងគ្រោះ​ចោល​ចង់​អោយ​ស្លាប់​ដូច​សត្វ​ធាតុ ៕

Filed in: ព័ត៌មានសំខាន់