សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​

លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​

ខេត្ត​ពោធិ៍សាត់ ៖ តាម​ប្រជាពលរដ្ឋ​នៅ​តំបន់​មាត់​កំពង់ដ​(​ចុង​ទឹក​)​ស្ថិតក្នុង​ភូមិ​ទី​៤ ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជា​រៀង​រាល់​ល្ងាច ជាពិសេស​នៅពេល​យប់ ក្រុម​ឈ្មួញ​បាន​ដឹក​ជញ្ជូន​លៀស​តាម​កាណូត​ធំៗ​យ៉ាង​គគ្រឹកគគ្រេង ដើម្បី​ច្រកចូល​ការុង​លើក​ឡើង​លើ​រថយន្ត​ចំណុះ​២​តោន​កន្លះ និង​៥​តោន រួច​យក​ទៅ​ឡើង​រថយន្ត​ប្រភេទ​វេ​អងយី​ឌុប​(​ភ្លៅ​៥) ហើយ​បន្ត​ដឹក​ទៅ​ក្រៅប្រទេស​(​វៀតណាម​)​តាម​ច្រក​ក្អម​សំណ ដើម្បី​កែច្នៃ​ធ្វើ​ជា​ចំណី​ត្រី​ឬ​បង្កង​។

​បើតាម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ដដែល​នោះ​ឱ្យដឹងទៀតថា សកម្មភាព​ក្រុម​កែច្នៃ​ធ្វើ​ឈ្នាង​អូស​លៀស អូសទាញ​ដោយ​កម្លាំង​ម៉ាស៊ីន រួច​ដឹក​ជញ្ជូន​បន្តទៅ​ចែកចាយ​នៅ​មាត់​កំពង់ដ​ខាងលើ គឺ​បាន​ធ្វើ​សកម្មភាព​នៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​ជាប់​បឹង​ទន្លេសាប​ដូចជា​(​ខេត្ត​ពោធិ៍សាត់ ខេត្តសៀមរាប និង​ខេត្ត​កំពង់ធំ​។​ល​។​)​ជា​អ្នកទទួលខុសត្រូវ រួច​ដឹក​ជញ្ជូន​បន្ត​តាម​កាណូត​ធំៗ​ទៅ​ចំណុច​ដូច​បាន​រៀបរាប់​ខាងលើ​(​ភូមិ​ទី​៤ ឃុំ​កំពង់ហ្លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​)​។ នេះ​និយាយ​ត្រឹមតែ​ជ្រុង​មួយ​នៃ​បឹង​ទេន្លេសាប សម្រាប់​តែ​ខេត្ត​ពោធិ៍សាត់​មួយ​ប៉ុណ្ណោះ ។​ក្រុម​ឈ្មួញ​ធំ​ជាង​គេ​នៅ​ទីកន្លែង​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ចែ​នី និង​តា​ម៉ុង ។​

​បទល្មើស​នេសាទ​លៀស​នេះ​បើ​យោង​តាម​សៀវភៅ​ច្បាប់​ស្ដីពី​ជលផល ពាក់ព័ន្ធ​ឧបករណ៍​ឈ្នាង​អូស​លៀស​ដោយ​កម្លាំង​ម៉ាស៊ីន និង​ដឹកជញ្ជូន​ខាងលើ មាត្រា ៩៨ ជា​ប្រភេទ​បទល្មើស​ថ្នាក់​ទី​១ ត្រូវ​ជាប់ពន្ធនាគារ ពី​៣​ឆ្នាំទៅ​៥​ឆ្នាំ​តែ​មិន​មាន​ការអនុវត្តន៍​ច្បាប់​នោះ​ទេ​។ កក្តា​ដែល​ធ្ងន់ធ្ងរ​បំផុត​នោះ ឧបករណ៍​ឈ្នាង​អូស​លៀស​ដោយ​កម្លាំង​ម៉ាស៊ីន​នេះ​គឺ​វា​បំផ្លិចបំផ្លាញ ធនធាន​មច្ឆជាតិ ធនធាន​ជលផល និង​ប្រព័ន្ធ​អេកូឡូស៊ី ។ ការទិញ​លក់​ឬ​ដឹកជញ្ជូន​ផលិតផល​ជលផល​ដែល​បានមក​ពី​ការធ្វើ​នេសាទ​ខុសច្បាប់ គឺ​ត្រូវ​ផ្ដន្ទាទោស​តាម​មាត្រា​ទី​១០១ ដែល​ជា​ប្រភេទ​បទល្មើស​ជលផល​ទី​៣ ត្រូវ​ដាក់​ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល​ទៅ​៥​លាន​រៀល វត្ថុតាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញចោល ដែល​មាន​នៅ​ក្នុង​ប្រការ​ទី​១៥ នៃ​មាត្រា​ទី​១០១ ។​

​លោក យូ វិចិត្រ នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ក្រគរ និង​ជា​នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ បានឱ្យដឹង ថា កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២៤ កន្លង​ទៅ​ថ្មីៗ​នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ក្រគរ ដែល​មាន​លោក លីវ សេង​ហ៊ីម អភិបាលស្រុក​ក្រគរ បាន​ដឹកនាំ​កិច្ចប្រជុំ ពិភាក្សា ដោះស្រាយ​និង​សម្របសម្រួល លើ​បញ្ហា​នៃ​ការនេសាទ​ដោយ​ឧបករណ៍​ឈ្នាង​អូស​លៀស​ដោយ​កម្លាំង​ម៉ាស៊ីន និង​ការដឹកជញ្ជូន​លៀ​ស​ដែល​មាន​សមាសភាព​ចូលរួម លោក អភិបាលរង​ស្រុក​ក្រគរ លោក​នាយ​រង​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ និង​អាជ្ញាធរ​ឃុំ​កំពង់ហ្លួង ។

​តាម​របាយការណ៍​គេ​ថា​ប្រជុំ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​ស្នើសុំរ​កលៀស និង​បានកំណត់​ឱ្យ​ត្រឹម​ចំនួន​០៦​ការុង ក្នុង​១​គ្រួសារ​។ បញ្ជាក់​៖ ក្នុង​១​ការុង​ស្មើ​ទម្ងន់​ចំនួន​៨០​គីឡូក្រាម ។ ចំពោះ​ទីតាំង​អូស​លៀស អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​កំណត់​ទី​កន្លែង​ឱ្យបាន​ច្បាស់លាស់ ។ ចំពោះ​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​កែច្នៃ​(​ឈ្នាង​អូស​លៀស​)​ដោយ​ប្រើប្រាស់​កម្លាំង​ម៉ាស៊ីន មន្ត្រី​ជំនាញ​ជលផល​ត្រូវសុំ​គោលការណ៍​ទៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​សម្រេច​ការអនុញ្ញាត​ក្នុង​ការកំណត់​កម្លាំង​ម៉ាស៊ីន ។​

​ចំពោះ​វិធានការ​៖ ហាមឃាត់​ដាច់ខាត​លើ​ការដឹកជញ្ជូន​លៀស​ចំណី​សត្វ​នាំចេញ​ទៅ​ក្រៅប្រទេស ?​។​ចាំ​មើល​មាន​ប្រសិទ្ធិភាព​ដែរ​ឬ​អត់​?​។​ព្រោះ​បញ្ហា​បំផ្លិចបំផ្លាញ​ពូជ​មច្ឆជាតិ​យ៉ាង​មហន្ដរាយ​នេះ គេ​សង្កេតឃើញ​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ចុះ​ធ្វើ​ការអប់រំ​អំពី​សកម្មភាព​រហូត​ឈាន​ដល់​ធ្វើ​ការពិន័យ​ជា​អន្តរកាល​ផងដែរ ប៉ុន្តែ​ដូចជា​ពុំ​មាន​ប្រសិទ្ធភាព​ទាល់តែសោះ​។ ការពិន័យ​អន្តរកាល​ដដែលៗ​មិន​អនុវត្ត​ច្បាប់​បែបនេះ​ស្មើ​នឹង​ធ្វើ​ការពិន័យ​យកតែ​លុយ​ឬ​យ៉ាងណា​? ព្រោះ​ដោយសារ​តែ​គេ​ឃើញ​ក្រុម​ឈ្មួញ​នៅ​តែ​ធ្វើ​សកម្មភាព​បាន​ជា​រៀងរាល់​ថ្ងៃ​ដដែល ។​

Filed in: ព័ត៌មានជាតិ