សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក អាន់ សំ​អាត់ ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​សាលា​ខេត្តឧត្ដរមានជ័យ​រង​ការរិះគន់​ថា បាន​ប្រមូល ប្រាក់​រាប់​ម៉ឺន​ដុល្លា​ពី​ពលរដ្ឋ​ក្រីក្រ​តាមរយ​:​ផ្ដល់​បណ្ណ័​ព្រំដែន​?

លោក អាន់ សំ​អាត់ ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​សាលា​ខេត្តឧត្ដរមានជ័យ​រង​ការរិះគន់​ថា បាន​ប្រមូល ប្រាក់​រាប់​ម៉ឺន​ដុល្លា​ពី​ពលរដ្ឋ​ក្រីក្រ​តាមរយ​:​ផ្ដល់​បណ្ណ័​ព្រំដែន​?

ខេត្ត​ឧត្ដរមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៦​ខែ​មិថុនា​ឆ្នាំ​២០១៩ នេះ​មាន​ការិយាល័យ យើងខ្ញុំ​បាន​ទទួល​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ប្រាប់ថា​÷​លោក​អាន់ សំអាត ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​សាលា​ខេត្តឧត្ដរមានជ័យ បាន​និង​កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ ដោយ​ធ្វើ​សកម្មភាព​គាបសង្កត់​ធ្វើបាប ជញ្ជក់​ឈាម ពី​ប្រជា ពលរដ្ឋ​ក្រីក្រ​រាប់ពាន់​នាក់​ក្នុង​មួយ​ខែ​និង​ប្រមូលប្រាក់​បាន​រាប់​ម៉ឺន​ដុល្លា​ក្នុង​មួយខែៗ តាមរយ​:​ការ​ផ្ដល់​សៀវភៅ​ឆ្លងដែន ។

​ប្រភព​បាន​អោយដឹងថា លោក អាន់ សំអាត បាន​ដាក់​បណ្តាញ​ជាច្រើន​កន្លែង​នៅ​សង្កាត់​អូរ​ស្មាច់ ទទួល​ប្រមូល​ធ្វើ​សៀវភៅ​ឆ្លង​ដែន​កំណត់​យក​ប្រាក់​ក្នុង​ម្នាក់​ពី ១៤​ទៅ​១៥​ម៉ឺន​រៀល ពី​ពលរដ្ឋ​មកពី​ខេត្ត​ផ្សេង ដែល​ត្រូវការ​ប្រើប្រាស់​សៀវ ភៅ​ឆ្លងដែន ទៅ​ព្យាល​ជំងឺ រឺ​ទៅ​ធ្វើ​ពលករ​ស្រុកថៃ​។ ប្រភព​បន្ថែមថា ការបង់ប្រាក់​ក្នុង​ម្នាក់​១៤​ទៅ​១៥​ម៉ឺន​រៀល​អោយទៅ​អ្នក​ទទួល​ធ្វើ​បណ្ណ័​ព្រំដែន​យកប្រាក់​មក​ប្រគល់អោយ​លោក​អាន់ សំអាត ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​ចំនួន ១០​ម៉ឺន​រៀល​ក្នុង​ម្នាក់ រីឯ​ក​អ្នកប្រមូល​ចំណេញ​ម្នាក់​៤​ទៅ​៥​ម៉ឺន​រៀល ។​

​ករណីនេះ លោក អាន់ សំអាត បាន​ផ្គើន​នឹង​អនុក្រិត្យ​ក្រសួងមហាផ្ទៃ ក្នុង​ការផ្ដល់​បណ្ណ័​ព្រំដែន គឺ​យក​ថ្លៃ​សេ​វ៉ា ចាប់ពី​១៤​ម៉ឺន​រៀល​និង​១៥​ម៉ឺន​រៀល​ក្នុង​សៀវភៅ​ឆ្លងដែន​មួយ​ក្បាល ដែល​សៀវភៅ​បន្ទុក​ក្រសួង​មហាផ្ទៃ​តម្រូវ​កំណត់​បណ្ណ័​ព្រំដែន​មួយ​ក្បាល​តែ​ពី​ម៉ឺន​រៀល​។

​មិនតែប៉ុណ្ណោះ លោក​អាន់​សំអាត បាន​យក​លំនៅដ្ឋាន​របស់​ខ្លួន ធ្វើជា​កន្លែង​ច្រកចេញចូល​តែ​មួយ​សំរាប់ធ្វើ​បណ្ណ័ឆ្លងដែន និង​បំពេញ​បែបបទ​ផ្សេងៗ​ដោយ​មិន​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ឯកសារ​ផ្សេងៗ​ពី​រដ្ឋបាល​សាលាខេត្ត​។​គ្រាន់តែ​មាន​ហត្ថលេខា​លោក​លឹម​សុខ​តូ អភិបាលរង​ខេត្ត​ម្នាក់​គ្រប់គ្រាន់ ដោយ​មិន​គោរព​ទៅតាម​បទដ្ឋាន​គតិយុត្ត របស់​ក្រសួង​មហាផ្ទៃ ដាក់ចេញ​ដើម្បី​អោយ​អនុវត្ដ​។ សព្វថ្ងៃនេះ​មាន​ប្រជាពលរដ្ឋ​មិន​ក្រោម​រាប់ពាន់នាក់​ក្នុង​មួយ​ខែៗ​ដែល​ត្រូវ​លោក អាន់ សំអាត គាបសង្កត់​ពួកគាត់​អោយ​បង់ប្រាក់​លើស​សៀវភៅ​បន្ទុក​។​

​បញ្ជាក់ថា​ក្នុង​ម្នាក់​ត្រូវ​បង់ប្រាក់​ចាប់ពី​១៤​ម៉ឺន​រៀល​ទៅ​១៥​ម៉ឺន​រៀល ក្នុង​រយ​:​ពេល​ពីរ​ទៅ​បី​ថ្ងៃ​បាន​សៀវភៅ​ឆ្លងដែន​យក​ទៅ​ប្រើប្រាស់​។ តែ​តំលៃ​ខាងលើ​នេះ​បាន​លើស​ទៅ​និង​សៀវភៅ បន្ទុក​របស់​ក្រសួង​មហាផ្ទៃ​បាន​កំណត់ ១​គុណ​និង​៧​ដង ដែល​ក្រសួង​កំណត់​យក​សេ​វ៉ា​ត្រឹមតែ​២​ម៉ឺន​រៀល​តែប៉ុណ្ណុះ​។​

​ទាក់ទិន​នឹង​សេចក្តីរាយការណ៍​ខាងលើនេះ ការិយាល័យ​និពន្ធ យើង បាន​ទូរស័ព្ទ​សុំ​ការបំភ្លឺ​ពី​លោក អាត់ សំអាត នៅ​ព្រឹក​ថ្ងៃទី​២៧ មិថុនា ២០១៩ ដោយ​លោក​បាន​ប្រាប់ថា លោក ធ្វើ​ការងារ​តាម​ឋានានុក្រម និង មាន​បេឡា​រង តាម​បែបបទ របស់​ក្រសួង​មហាផ្ទៃ​ដាក់ចុះ ចំពោះ​តម្លៃ​សេវា​ដែល​ថា យក លើស​សៀវភៅ​បន្ទុក​ក្រសួង​មហាផ្ទៃ​នោះ លោក​បញ្ជាក់ថា គ្មានទេ ចាំ​មើល​លោក​ស្រាវ​ព័ត៌មាន​នេះ​សិន ៕

 

Filed in: ព័ត៌មានសំខាន់