សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ហុង​បូ​ហេង អធិការ​ស្រុក​វ៉ារិន​រង​ចោទថា ជំរិត​ទារប្រាក់​ពី​អ្នក​គ្មាន​កំហុស ១៦០០​ដុល្លារ​អាមេរិក​ថ្នូ​នឹង​ការដោះលែង​!​លោក​ហុង​បូ​ហេង អធិការ​ស្រុក​វ៉ារិន​រង​ចោទថា ជំរិត​ទារប្រាក់​ពី​អ្នក​គ្មាន​កំហុស ១៦០០​ដុល្លារ​អាមេរិក​ថ្នូ​នឹង​ការដោះលែង​!

​លោក​ហុង​បូ​ហេង អធិការ​ស្រុក​វ៉ារិន​រង​ចោទថា ជំរិត​ទារប្រាក់​ពី​អ្នក​គ្មាន​កំហុស ១៦០០​ដុល្លារ​អាមេរិក​ថ្នូ​នឹង​ការដោះលែង​!​លោក​ហុង​បូ​ហេង អធិការ​ស្រុក​វ៉ារិន​រង​ចោទថា ជំរិត​ទារប្រាក់​ពី​អ្នក​គ្មាន​កំហុស ១៦០០​ដុល្លារ​អាមេរិក​ថ្នូ​នឹង​ការដោះលែង​!

សៀមរាប ៖ ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ​ភាគ្រី​ទប្រពន្ធ​ឈ្មោះ​មនោរា រស់នៅ​ភូមិ​សាលាឃុំ​ស្លែង​ស្ពាន​ស្រុក​ស្រុក​

ស្រីស្នំ​ខេត្តសៀមរាប ឲ្យដឹងថា​៖ កាលពី​ថ្ងៃ​ទី​១០​ខែ​សីហា ២០១៩ ប៉ូលិស​ស្រុក​វ៉ារិន​មក​ចាប់​គាត់​ដោយ​មិន​ដឹង​មូលហេតុ ?​។ ពេល​ជនរងគ្រោះ​ពីរ​នាក់​បើក​គោយន្ដ​កន្ត្រៃ​មក​ពី​ដងទឺក​ត្រពាំង​មក​លាយថ្នាំ​បាញ់​ដំឡូង ស្រាប់តែ​ឮ​ផ្ទុះ​គ្រាប់​៤​ទៅ​៥​គ្រាប់​។​ប៉ុន្មាន​នាទី​ក្រោយមក ស្រាប់តែ​ឃើញ​មាន​ប៉លិស មក​កាក់​ផ្លូវ​ហើយ​សួរថា មកពីណា មក​ពី​ដងទឹក យក​ទៅ​ធ្វើ​អ្វី ? លាយថ្នាំ​បាញ់​ដំឡូង ម៉េច​មិន​ឃើញ​ធុង ?​។

​ប៉ូលិស​ងាក​ទៅ​សួរ ឈ្មោះ​រស្មី កូន​លោក​គុយ​ស្មៀន​ឃុំ​ស្លែង​ស្ពាន ប៉ុន្មាន​នាទី​ក្រោយមក​ប៉ូលិស​មាន​គ្នា​៥​នាក់​មក​ដល់ ស្រែក​សំឡុត ហើយ​ឲ្យ​ខ្ញុំ​ភា​គ្រីទ​បើកគោយន្ដ​ទៅ​ស្រុក​វ៉ារិន ដោយ​ដាក់​ខ្នោះដៃ​ម្ខាង​ជាប់​នឹង​ចង្កូន​គោយន្ដ​កន្ត្រៃ តាំងពី ម៉ោង​៥​រសៀល​រហូត​ម៉ោង​១០​យប់​បាន​ដល់ កន្លែង​លោក​អធិកា​ស្រុក​វ៉ារិន​។ ទង្វើ​អ​សីល​ធ​ម៏​របស់​ប៉ូលិស​គឹ​មិន​ឲ្យ​បាយ​ហូប​ទេ ថែម​ទាំង​ដាក់​ខ្នោះដៃ​ជាប់​គ្នា​ជាមួយ​ឈ្មោះ​រស្មី រហូត​ថ្ងៃទី​១១​ខែសីហា​លោក​ប៉ូលិស​ឲ្យ​ទូ​ស័ព្ទ​តេទៅ​ឪពុក​ចូលខ្លួន​មក​ដោះ​ស្រាយ ។​

​លោក​ឈាន​ស៊ុន​ត្រូវជា​ឪពុក​កូនស្រី​ទៅដល់​ប៉ូលិស តែ​គេ​មិន​ឲ្យ​ជួប​កូន​គាត់​ទេ ដោយសារ​មាន​អ្នករត់​ការដោះស្រាយ​ហើយ គឺ​ឈ្មោះ​វឿត​ប្រពន្ធចុង​លោក​គុយ​ជា​ម៉ែចុង​ឈ្មោះ​រស្មី​។ តែ​ប៉ូលិស​ប្រាប់​ថា​តា​ឯង​កាត់​ដីស្រែ​មួយ​ហិកតា​ឲ្យទៅ​ឈ្មោះ​វឿត​ទៅ គេ​ចេញ​ប្រាក់​ជំនួស​កូន​តា​ឯង​?​។ មិនយូ​ប៉ុន្មាន​អ្នកស្រី​វឿត​ប្រាប់​ថា​ប៉ូលិក​យក​ប្រាក់​១៤០០​ដុល្លារ​អាមេរិក ក្រោយ​មក​ប្រាប់ថា​ប៉ូលិស​យក​១៦០០​ដុល្លារ​អាមេរិក​។ គាត់​ឆ្លល់​ថា​កូន​គាត់​គ្មាន​សារជាតិ​ញៀន​ទេ​ហេតុ​អី​គេ​យកប្រាក់​១៦០០​ដុល្លារ​អាមេរិក ម៉ោង​ជាង​ប្រាំ​បាន​គេ​ឲ្យមក​ផ្ទះ​វិញ​។​

​អ្នកស្រី​វឿត​ពេល​សួរ​តាម​ទូស័​ព្ទ​ថា​តើ អ្នកស្រី​ចេញ​លុយ​១៦០០​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​ប៉ូលិស​ស្រុក​វ៉ា​វរិ​ន ពិតមែន​ឫ​? អ្នកស្រី​វឿត​ឆ្លើយ​ថា​ពិតមែន​។ ចំណែក​កូន​គាត់​អស់​ប្រាក់​មួយ​ពាន់ ដុល្លារ​អាមេរិក ចំណែក​កូន​តា​ស៊ុន អស់ប្រាក់​ប្រាំមួយរយ​ដុល្លារ​។ ពេល​សួរ​តា​ស៊ុត​មិន​មាន​ប្រាក់​ឲ្យ​ទេ អ្នកស្រី​វឿន​ឆ្លើយថា គាត់​បាន​និយាយ​ជាមួយ​ឈ្មោះ​ស៊ុន​អស់ហើយ គឺ​កាត់​ដី​ចំការ​យក​មួយ​ហិកតា​។​

​លោក ហុង បូ​ហេង ឲ្យដឹង​តាមទូ​ថា មាន​គេ​ប្ដឹង​ថា​មាន​មនុស្ស​លួច​កាប់​ឈើ កូនចៅ​លោក​ចុះ​ប្រត្តិបត្តិ​ការជួបអ្នក​អស់ហ្នឹងក៏​ហៅ​មក​ពេល​ពិនិត្យសារ​ជាតិ​ញៀន​ទៅ​មាន​ជាប់​ពាក់​ពន្ធ័​?​។ ពេល​សួរថា​អ្នកស្រី​វឿត​ចំណាយ​ប្រាក់​១៦០០​ដុល្លារ​អាមេរិក​ថ្នូរ​នឹង​ដោះ​លែង​កូន​ពួកគាត់​? លោក​ហេង​មិន​ឆ្លើយ​សំនួរ​នេះ​ទេ​!?​។ គាត់​ឆ្លើយថា​ឪពុក​ម្ដាយ​មក​និយាយ​ដោះស្រាយ​ដើម្បី​កុំ​ឲ្យ​វែងឆ្ងាយ​សំរួល​បញ្ចប់រឿង​ទៅ ។​លោក​ហុង​បូ​ហេង​បន្តថា​៖​ក៏​ជួយ​សំរួល​ផង​ទៅ​។​

​ករណីយ៍​នេះ លោកឩ​ត្ដម​សេ​នីយ៏អ​មម៉ា​រ៉ា​ស្នងការរង​ទទួល​ផែន​គ្រឿងញៀន​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា​៖ សម្ដេច​ក្រឡាហោម ស​ខេង​ប្រកាស​ហើយ​ថា អ្នក​មាន​សា​ជាតិ​ញៀត​ប៉ូលិស​ត្រូវ​ធ្វើ​ការណែនាំ​ហើយ​ឲ្យទៅ​ផ្ទះ​វិញ​។ លោក​បន្ត​ថា​ធ្វើ​បែប​នេះ​ឲ្យ​ខូច​អ្នក​ដែល​ខំ​ធ្វើ​ការល្អ ខ្ញុំ​អម​ម៉ា​រ៉ា មិន​សុខចិត្ត​ទេ​លោក​នឹង​ចុះ​ស៊ើប​រឿងនេះ​ជាបន្ទាន់ បើ​រកឃើញ​ថា​ប៉ូលិស​ស្រុក​វ៉ារិន​ប្រព្រឹត្ត​បែប​នេះ​មែន​លោក​នឹង​កសាង​សំណុំរឿង​ទៅ​បញ្ជូនទៅ​តុលាការ ។​

​លោក ផន ភា ឪពុក​ជនរងគ្រោះ​សូម​អំពាវនាវ​ដល់​មន្ត្រី​ពាក់ពាន់​ទាំងអស់ ជួយ​ស៊ើបអង្កេត នឹង​ផ្ដល់​យុត្តិធម៏​ដល់​កូន​គាត់​ដែល​គ្មាន​កំហុស តែ​ត្រូវ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ​ទទេៗ​ហើយ​ជំរិត​ទា​ប្រាក់​យ៉ាង​អ​យុត្តិធម៍​ចឹង​ផង​!៕

 

Filed in: ព័ត៌មានសំខាន់