សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​

​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​

​ភ្នំពេញ​៖ ក្រុមហ៊ុន​វិនិយោគ​អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​-​អង្គរ បានសម្រេច​មិន​គិត​កម្រៃ​ថ្លៃ​ចត សម្រាប់​រថយន្ត​ធុន​តូច​មិន​លើស​៧​កៅអី ក្រោម​រយៈពេល ១៥​នាទី និង​រយៈពេល​៣០​នាទី សម្រាប់​ប្រភេទ​រថយន្ត​ផ្សេងៗ​ទៀត និង​យល់ព្រម​បញ្ចុះ​តម្លៃ​បន្ថែម សម្រាប់​យាន្ត​យន្ត​គ្រប់​ប្រភេទ ដែល​ចូល​-​ចេញ​អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​-​អង្គរ​ហើយ​នៅ​ថ្ងៃទី​១១​មករា​។

​សេចក្តីប្រកាស​ព័ត៌មាន របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានបញ្ជាក់​ថា ដោយ​មាន​ការចង្អុលបង្ហាញ និង​យកចិត្តទុកដាក់​ខ្ពស់ ពី​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លើ​កង្វល់​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ការប្រើប្រាស់​ផ្លូវ​ចូល​-​ចេញ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​, សម្ដេច​បាន​ឱ្យ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ជា​បន្ទាន់​មួយ ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​មាន​ការចូលរួម​ពី​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោក ម៉ៅ ហា​វណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​, បណ្ឌិត​សភា​ចារ្យ ហ៊ីង ថូ​រ៉ា​ក់ស៊ី រដ្ឋលេខាធិការ​ប្រចាំការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ងី តា​យី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, អភិបាលរង​ខេត្តសៀមរាប តំណាង​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដើម្បី​ចុះទៅពិនិត្យ និង​ដោះស្រាយ​បញ្ហា នេះ​ជា​បន្ទាន់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។​

​បន្ទាប់ពី​បាន​ចុះទៅ​ពិនិត្យ​ស្ថានភាព​នៅ​ទីតាំង​ជាក់ស្ដែង និង​ប្រជុំ​ជាមួយ​ក្រុមហ៊ុន​វិនិយោគ ដែល​បាន​បណ្តាក់ទុន​វិនិយោគ​ជា​ប្រភេទ BOT ទាំង​អាកាសយានដ្ឋាន និង​ផ្លូវ ក្រុម​ការងារ​ចំពោះ​កិច្ច​បាន​ពិភាក្សា​ចរចា​បន្ថែម លើ​អ្វី​ដែល​បាន​ឯកភាព​កាលពី​ពេលមុន​។ ក្នុងនោះ ក្រុមហ៊ុន​បាន​ឯកភាព​មិន​គិត​កម្រៃ​ថ្លៃ​ចត សម្រាប់​ការចូល​ទៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ក្រោម​រយៈពេល ១៥​នាទី សម្រាប់​រថយន្ត​ធុន​តូច​មិន​លើស​៧​កៅអី និង​រយៈពេល​៣០​នាទី សម្រាប់​ប្រភេទ​រថយន្ត​ផ្សេងៗ​ទៀត​។​

​ក្រុមហ៊ុន​ក៏​បាន​យល់ព្រម​ធ្វើការ​បញ្ចុះតម្លៃ​បន្ថែម ក្នុង​ការប្រើប្រាស់​ផ្លូវ សម្រាប់​គ្រប់​ប្រភេទ​យានយន្ត​មួយចំនួន សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥​។​អង្គប្រជុំ​ក៏បាន​ឯកភាពគ្នា បង្កើត​គណៈកម្មការ​អន្តរក្រសួង ដែល​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល និង​អាជ្ញាធរ​ដែនដី ដើម្បី​គ្រប់គ្រង​លើ​ផ្លូវ​នេះ ទាក់ទង​ទៅនឹង​ការជួសជុល​ថែទាំ​ផ្លូវ និង​សុវត្ថិភាព ក្នុងការ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ