សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រពន្ធ​ឧកញ៉ា​ម៉ៅ សុផល​មន្ត្រី​ក្រសួង​មហាផ្ទៃ​ជីកដី​លក់​ក្រោមលេស​ផលិត​ទឹកស្អាត​ស្ទើ​ឃើញ​ក្បាល​ប្រែ​ត​សមត្តកិច្ច​ឈឹង​!!

​ប្រពន្ធ​ឧកញ៉ា​ម៉ៅ សុផល​មន្ត្រី​ក្រសួង​មហាផ្ទៃ​ជីកដី​លក់​ក្រោមលេស​ផលិត​ទឹកស្អាត​ស្ទើ​ឃើញ​ក្បាល​ប្រែ​ត​សមត្តកិច្ច​ឈឹង​!!

​ខេត្ត​កណ្តាល ៖ រណ្តៅ​ដី មួយ​កន្លែង​ស្ថិតក្នុង​ឃុំ សៀមរាប ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ បាននិងកំពុង​ជីក​យ៉ាង​អាណាធិបតេយ្យ រហូត​ក្លាយជា មហា​រណ្តៅ ខ្នាតយ​ក្យ ហួសប្រមាណ ខុស​បច្ចេកទេស​ឯ​មន្ត្រី​ពាក់ព័ន្ធ​ឯណោះ​វិញ បាន​រុញ​ដាក់គ្នា ក្រោមលេស ថា​គេ​ជីក សំរាប់​ផលិត​ទឹកស្អាត ?​។

​ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​បង្ហើប​ឲ្យដឹងថារ​ណ្តៅ​ដីជីក​ឃើញ​ក្បាល​ប្រែ​ត​នេះ​មាន​ស្រី​ម្នាក​ជា​ម្ចាស់​។​ថៅកែ​រណ្តៅ​ដី​នោះ​មានឈ្មោះ ម៉ៅ សុផល ជា​អតីតមន្ត្រី​បំរើការ​នៅ​ក្រសួង ឧស្សាហ៍កម្ម និង សិប្បកម្ម ។ បច្ចុប្បន្ន​មន្ត្រី​រូបនេះ បាន​ផ្ទេរ​ចេញ​ទៅ​ក្រសួងមហាផ្ទៃ ក្នុង​តំណែង​ធំ​មួយ និង​ជា​ឧកញ៉ា​ផង ។
​គេ​មិនដឹងថា​លោក ម៉ៅ សុផល​អាង ជា​អតីត​កូនចៅ លោក​រដ្ឋមន្ត្រី ចម ប្រសិទ្ធិ ហើយ​មើលទៅ បានជា​គេ អាច​មាន​ច្បាប់​អាជីវកម្ម​ទឹកស្អាត ហើយ​បែរ​មក​ជីកដី​លក់ យ៉ាង​អាណាធិតេយ្យ ទៅវិញ ។​

​ប្រភព​ថា មានតែ ក្រសួង​រ៉ែ និង ថាមពល ដែល​ត្រូវ​ចេញ​ពិនិត្យ នឹង​វាយ​តំលៃ ពី​ទំហំ រឺ ការផាកពិន័យ ទៅតាម​ច្បាប់ ។ ព្រោះ​ពួកគេ​បាន​ជីកដី​យកទៅលក់ បាន​លុយ​រាប់លាន​ដុល្លា ក្នុង​រយៈពេល ជាច្រើន​ឆ្នាំ​មកនេះ ។​ព្រោះថា ក្រសួង​ឧស្សាហ៍កម្ម និង សិប្បកម្ម គ្រាន់​ជា​អ្នក​ចេញ​ច្បាប់​ទឹកស្អាត ប៉ុណ្ណោះ ។​

​កាលពី​ប៉ុន្មាន​ខែ មុន​មាន​មន្ត្រី ខាង​ក្រសួង​រ៉ែ និង ថាមពល បាន​ចុះ​ទៅ​វាយ​តំលៃ នឹង​បាន​ផាកពិន័យ រណ្តៅ​ដី​ខាងលើ ដោយ​ប្រាក់ ខ្ទង់​លាន​ដុល្លារ ។ ប៉ុន្តែ មិនដឹង​ថា​ផាក​មែនឬ​អត់​ហើយ ថៅកែ​ទឹកស្អាត នេះ​បាន​បង់ពន្ធ​ជូន​រដ្ឋ ហើយ​រឺ​នៅ​នោះ​ទេ ព្រោះ ពួកគេ នៅ​តែ​ធ្វើ​សកម្មភាព​ជីក​ដដែល​ចឹង ?​។​

​លោក ហេង ចាន់​ធួន រដ្ឋ​លេខធិការ​ក្រសួង​រ៉ែ និង ថាមពល បានបញ្ជាក់​ថា រណ្តៅ​ដី លោក ម៉ៅ សុផល នេះ​មាន​ច្បាប់​អាជីវកម្ម​ទឹកស្អាត ពី​ក្រសួង​ឧស្សាហ៍កម្ម និង សិប្បកម្ម ។ ដូច្នេះ​ក្រសួង​រ៉ែ និង​ថាមពល មាន​លទ្ធភាព​ត្រឹមតែ​រាយការណ៍​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រសិនបើ លោក ម៉ៅ សុផល ជីកដី​យកទៅលក់​។ លោក​បន្តថា ដោយសារ​វា​ជាន់​ដែន​សមត្ថកិច្ច​គ្នា ដូច្នេះ​ក្រសួង​រ៉ែ និង​ថាមពល មិន​អាច​ចេញ​ច្បាប់​អោយ​គាត់​នោះ​ទេ​?!​។​

​ក្រុម​ឡាន​ដឹក​ដី របស់​ប្រពន្ធ​លោក​ម៉ៅ​សុផល បានចាប់ផ្តើម​ដឹក​តាំង​ពី​ម៉ៅ​ង​៤​ភ្លឺ រហូតដល់​ម៉ោង ៩​យប់ ។ ផ្លូវជាតិ​លេខ​២ និង ស្ពានដែក មួយចំនួន​ត្រូវបាន​បាក់ស្រុត ដោយ​អន្លើរៗ ។​មួយវិញទៀត​ដីស្រែ​របស់​ប្រជាជន ក្បែរៗ នោះ​បាន​បង្ខំចិត្ត​លក់ ទៅ​ថៅកែ ទឹកស្អាត ព្រោះ​មិន​អាច​ធ្វើស្រែ ក៏​ដូច​ខ្លាច​ធ្លាក់​ចូល​រណ្តៅ​នេះ ដោយ​ប្រការ​ណាមួយ នោះ​។​

 

Filed in: ព័ត៌មានសំខាន់