សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​

ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​

ខេត្ត​ក្រចេះ​៖ អាជ្ញា​រដ្ឋបាល​ខេត្ត​ក្រចេះ សម្រេច​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ ២៤០​គ្រួសារ​នៅ ក្នុង​ឃុំ​ចំនួន​២​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ បន្តកាន់កាប់​នៅលើ​ដី​ដែល​កំពុង​អាស្រ័យ ផល​ជាក់ស្ដែង ប៉ុន្តែ​មិនឲ្យ​កាប់​រុករាន​លើ​ដី​សហគមន៍​បន្តទៀត​នោះទេ​។​

​ការសម្រេច​របស់​អាជ្ញា​ធរ​ដែល​អនុញ្ញាត​ឲ្យ ប្រជាពលរដ្ឋ​បន្តកាន់កាប់​នៅលើ​ដី​ដែល​កំពុង តែ​អាស្រ័យ​ផល​សព្វថ្ងៃនេះ ក្រោយ​ពី​ប្រជាពលរដ្ឋ​២៤០ នាក់ មកពី​ឃុំ​ស្រែ​ជិះ និង​ឃុំ រលួស​មានជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ បាន​កៀរគរ​ប្រមូលផ្តុំ​គ្នា​តវ៉ា​លើ​ដី​សហគមន៍​ព្រៃឈើ​រលួស​ដែល​ស្ថិតនៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត ក្រចេះ កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ ២០២៣​កន្លង​ទៅ​ថ្មីៗ​នេះ ក្រោយ​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រលួស កសាង​សំណុំ រឿង​បញ្ជូនទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​លើ​ដី​សហគមន៍​ព្រៃឈើ​នេះ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ គណៈកម្មាធិការ​គ្រប់ គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត និង​ស្រុក បាន​ចុះ​ទៅ​សម្របសម្រួល​ដោះស្រាយ នៅ​ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ​២០២៤​នេះ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ ថ្នាក់​ខេត្ត សម្រេច​អនុញ្ញាត​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​កាន់កាប់​និង​អាស្រ័យ​ផល​បន្តកាន់កាប់​និង​អាស្រ័យ​ផល​ជា​ធម្មតា​។​

​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តក៏​បាន​បញ្ជាក់​ទៅ​ដល់​ប្រជាពលរដ្ឋ​ថា​ចំពោះ​ដីព្រៃ​ដែល​បងប្អូន​ប្រជាពលរដ្ឋ កំពុង​កាប់​រើ​រាន ទន្ទ្រាន និង​ដាំ​បង្គោលរបង​ហ៊ុំព័ទ្ធ ដោយ​មិន​មាន​ការប្រើប្រាស់​និង​ដាំ​ដុះ​ដំណាំ​ជាក់ស្តែង​ត្រូវ​រុះរើ​បង្គោល របង​ដោយ​ស្ម័គ្រចិត្ត បងប្អូន​ប្រជា​ពល រដ្ឋ​បាន​យល់ព្រម​រុះរើ​បង្គោល របង​ដោយ​ស្ម័គ្រចិត្ត និង​ប្រគល់​ដី​នេះ​ជូន​គណៈ​កម្មា ធិ​ការគ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​គ្រប់គ្រង​វិញ​។​

Filed in: ព័ត៌មានជាតិ