សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បារាំង​ចង់អោយ​មាន​ការិយាល័យ​កណ្តាល​នៅ​ក្រុងភ្នំពេញ​សំរាប់​សមាគម​អភិបាល​និយាយ​ភាសា​បារាំង​

បារាំង​ចង់អោយ​មាន​ការិយាល័យ​កណ្តាល​នៅ​ក្រុងភ្នំពេញ​សំរាប់​សមាគម​អភិបាល​និយាយ​ភាសា​បារាំង​

ភ្នំពេញ ៖ បារាំង មាន​បំណង​បង្កើត​ការិយាល័យ​តំណាង​សំរាប់​តំបន់​អាស៊ី អាគ្នេយ៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ការទំនាក់ទំនង​ផ្ទាល់​រវាង​ការិយាល័យ​នៅក្នុង​ទីក្រុង​ភ្នំពេញ​និង​ការិយាល័យ​កណ្តាល​នៅក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង សំរាប់​សមាគម​អភិបាល​និយាយ​ភាសា​បារាំង​។​

​នេះ​តាម​ការ​ថ្លែង​អោយដឹង​ក្នុង​ជំនួប​ពិភាក្សា​ការងា​រវាង​ឯកឧត្តម​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ព្យែ បៃ​យេ​(pierre Baillet )  លេខា​អចិន្ត្រៃយ៍ សមាគម​អភិបាល​និយាយ​ភាសា​បារាំង កាលពី​ថ្ងៃ​ចន្ទ ១​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​១៨ ធ្នូ  ឆ្នាំ​២០១៧ ។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក​ម៉េត មាស​ភក្តី​បាន​ប្រាប់​ក្រោយ​ជំនួប​ថា​៖​លោក​ព្យែ បៃ​យេ លេខា​អចិន្ត្រៃយ៍ សមាគម​អភិបាល​និយាយ​ភាសា​បារាំង​បាន​ស្នើសុំ​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ការបង្កើត​ជា​ការិយាល័យ​តំណាង​សំរាប់​អាស៊ី អាគ្នេយ៍​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ លោក​បន្ថែមថា​៖ ការបង្កើត​អោយមាន​ការិយាល័យ​នៅ​ក្នុង​ទីក្រុង​នេះ ដើម្បី​បង្ក​ភាព​កាន់តែ​ងាយស្រួល​ក្នុង​ការបង្កើន​កិច្ច​សហ​ប្រតិ​ប​ត្ត​ការនិង​បង្ក​លទ្ធភាព​កាន់តែ​ងាយស្រួល​សំរាប់​ការងារ​ទំនាក់ទំនង​ផ្ទាល់​រវាង​ការិយាល័យ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​និង​ការិយាល័យ​កណ្តាល​នៅក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។​

​លោក  ឃួ​ង ស្រេង  អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្វាគមន៍​និង​ផ្តល់ជូន​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ក៏​ដូចជា​ការបង្ក​លទ្ធភាព​គ្រប់បែបយ៉ាង​ចំពោះ​សំណើរ​ខាងលើនេះ​។​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង ក៏​បាន​ស្នើ​អោយ​ភាគី​បារាំង​បើក​កិច្ចប្រជុំ AIMF នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ​ដោយសារ​តែ​ប្រទេស​កម្ពុជា​មិន​បាន​បើក​កិច្ចប្រជុំ​នេះ​ជា​ច្រើន​ឆ្នាំ​មកហើយ​។​

​លោក​ឃួង  ស្រេង ក៏​បាន​ថា ៖ រាជធានី​ភ្នំពេញ​គឺ​ជា​ទីក្រុង​អាស៊ី​តែមួយគត់​ដែល​បាន​ចូល​ជា​សមាជិក​គណកម្មការ​អចិន្ត្រៃយ៍​របស់​សមាគម​អន្តរជាតិ​នៃ​បណ្តា​អភិបាលក្រុង​ដែល​ប្រើប្រាស់​ភាសា​បារាំង ហៅ​កាត់​ថា AIMF តាំងពី​ឆ្នាំ​១៩៩០៕

 

Filed in: ព័ត៌មានជាតិ