សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប៉ូលិស​ថៃ​ចាប់​ពលករ​ខ្មែរ​ដែល​លួច​ចុល​ដី​ថៃ​តាម​រូងដី​

​ប៉ូលិស​ថៃ​ចាប់​ពលករ​ខ្មែរ​ដែល​លួច​ចុល​ដី​ថៃ​តាម​រូងដី​

ថៃៈ ពលករ​ខ្មែរ​ចំនួន​៥​នាក់ ក្នុងនោះ​មាន​ស្រី​ម្នាក់​ផង ត្រូវ​កម្លាំង​អន្តោប្រវេសន៍​ថៃ ដែល​ឈរជើង​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ខ្លង​លឹក ( ប៉ោយ​ប៉ែត ) ធ្វើការ​ឃាត់ខ្លួន ខណៈ​ពួកគេ​ទាំង​៥​នាក់​កំពុង​លប​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់ តាមរយៈ​រូង​ក្រោម​ដី​មួយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ។​

​ប្រភព​ព​តិមាន​បានឲ្យដឹងថា​៖​កម្លាំង​អន្តោប្រវេសន៍ និង​កម្លាំង​តម្រួត​ថៃ ប្រចាំ​តំបន់​ខ្លង​លឹក បាន​ចុះ​ទៅ​កាន់​ចំណុច​របង​ថ្ម​មួយកន្លែង ដែល​បាន​សាងសង់​ឡើង​ជាប់​នឹង​មាត់​អូរ​ព្រំដែន នៅ​ទិស​ខាងត្បូង​នៃ​ទីលាន​ផ្ញើ​រថយន្ត​របស់​ក្រុមហ៊ុន ហ្គោល​ដិន​កេត ស្ថិតក្នុង​ឃុំ​អារញ្ញ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​នៅ​ទីនោះ​សមត្តកិច្ច​ថៃ​ឃើញ​មានរ​ន្ធមួយ​ដែល​មាន​ទំហំ ០,៥០ ម៉ែត្រ សម្រាប់​ឆ្លង​ចេញ​ចូល​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ តាម​ក្រោម​របង​ថ្ម​នៃ​ខ្សែ​បន្ទាត់​ព្រំដែន​ពួកគេ​បាន​អង្គុយ​ចាំ​ឃ្លាំមើល​មួយសន្ទុះ ក៏​បាន​ឃើញ​ពលករ​ខ្មែរ​ចំនួន​៥​នាក់ បាន​លូន​ចេញពី​រន្ធ​បន្តបន្ទាប់ ទើប​កម្លាំង​តម្រួត​ថៃ ឃាត់ខ្លួន​ដោយ​បាន​ចាប់ទាញ​ចេញពី​រន្ធ​។ ពលករ​ខ្មែរ​ទាំង​៥​នាក់​បាន​សារភាព​ថា រូង​ក្រោម​ដី​នេះ គឺជា​ស្នាដៃ​របស់​ក្រុម​មេខ្យល់ សម្រាប់​ឲ្យ​ពលករ​ខ្មែ​រលូន​ឆ្លង​ចូល ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ ដោយ​បង់​អោយ​ពួកគេ​ម្នាក់​៧០០​បាត​។​

​ក្រុម​តម្រួត​ថៃ​បាន​នាំខ្លួន​ខ្មែរ​យើង​ទាំង​៥​នាក់ ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត​ស្រះកែវ ដើម្បី​ធ្វើការ​សាកសួរ​បន្ត រក​មុខសញ្ញា​មេក្លោង​ធំ ដែល​នៅ​ពីក្រោយ​ខ្នង ក្នុង​រឿង​នេះ​។​ចាំ​មើល​រកឃើញ​អត់​?៕​

Filed in: ព័ត៌មានជាតិ