សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឲ្យ​ដី​ចិន​៥០០០​ហិកតា​ដាំ​អំពៅ​វា​លេច​ចេញ​ក្រុមហ៊ុន​អឿន​សុវណ្ណ​កាប់​ឈើ​លក់​ឆ្កុយ​!​ស្រុក​ខ្មែ​រចឹង​!

ឲ្យ​ដី​ចិន​៥០០០​ហិកតា​ដាំ​អំពៅ​វា​លេច​ចេញ​ក្រុមហ៊ុន​អឿន​សុវណ្ណ​កាប់​ឈើ​លក់​ឆ្កុយ​!​ស្រុក​ខ្មែ​រចឹង​!

ខេត្ត​ព្រះវិហារ​៖ ក្រុមហ៊ុន​ចិន​មួយ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​និង​ដី​សង្គមកិច្ច សរុប​ចំនួន​ជាង​៥០០០០​ហិកតា​នៅ​ស្រុក​ឆែប​ខេត្តព្រះវិហារ​តែ​អ្វី​ដែល​ជា​ការភ្ញាក់ផ្អើល​ហួសចិត្ត​វា​បែរជា​លេច​ចេញ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ​កាប់​ដឹកជញ្ជូន​ឈើ​យកទៅ​លក់​ទៅ​វិញ​។​ជាក់ស្តែង​កាលពី​ព្រលប់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៧ អ្នក សារព័ត៌មាន​មួយ​ក្រុម​បាន​ធ្វើដំណើរ​ឆ្លងកាត់​ ស្រុក​ឆែប​លុះ​មកដល់​ចំណុច​ភូមិ​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក ជ័យ​សែន ខេត្ត​ព្រះវិហារ ក៏​ប្រទះឃើញ រថយន្ត​កែច្នៃ​ប្រភេទ បង្កុង​ដឹកឈើ​ហ៊ុប​មុខ​ធំៗ ចំនួន​ពីរ​គ្រឿង ដឹក​ចូលទៅក្នុង​ក្រុមហ៊ុន ចំការ​អំពៅ​របស់ ចិន​នោះ​ទៅវិញ​។​គ្រាន់​តែ​អ្នក​សា​រពតិ​មាន​ចាប់ផ្ទើម​ថត​យក​រូប​ភាពស្រាប់​តែមាន​មនុស្ស​ជា​ក្មេង​ស្ទាវៗ មួយក្រុម​ប្រមាណ​ពី​៤០​ទៅ ៥០​នាក់ អ្នកខ្លះ​កាន់​ដំបង ខ្លះ​កាន់​កាំបិត​ខ្វែវ ខ្លះ​រុំ​ដុំថ្ម ជាប់ដៃ​ឡោម​ព័ទ្ធំ​រុង​បង្ក​ហឹង្សា មក​លើ​អ្នក សារព័ត៌មាន បើ​មិន​ចេញពី​តំបន់​លាក់​ឈើ​របស់​ពួកគេ​នោះ​។​

​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​អ្នកសារព័ត៌មាន​បាន​នាំគ្នា​បើកឡានរ​ត់​ចេញមក​ផ្លូវ​ក្រៅ​វិញ​លុះ​មក​ដល់​មាត់​ផ្លូវ​ក្រុមហ៊ុន​ចិន​បំរុង​ចេញ​ទៅ​ស្រុក​ជ័យ​សែន​ស្រាប់តែ​ឃើញ លោក អឿន​(​ប្រធាន​ក្រុមហ៊ុន​អឿន​សុវណ្ណ​)​បាន​ចេញមុខ​ធ្វើការ​សម្របសម្រួល​ដោយ​លោក​និយាយថា​ក្មេងប្រុសៗ​ដែល​ធ្វើការ​អោយ​គាត់​និយាយ​មិន​ស្តាប់​ព្រោះ​ពួក វា​មិន​ត្រឹម​តែ​ប្រើប្រាស់​គ្រឿងញៀន​ប៉ុណ្ណោះ​ទេ​ថែមទាំង​ចែកចាយ​ពេញ​ព្រៃ​យ៉ាង​អនាធិបតេយ្យ​ទៀត​(​ស៊ិក​?)​។​

​ទាក់ទង​ឡាន​ដឹកឈើ​នេះ​លោក អឿន​ក៏បាន​និយាយថា ក្រុមហ៊ុន​លោក (​សំ​អៀន​សុវណ្ណ​)​មានច្បាប់​អនុញ្ញាតិ ស្របច្បាប់​។​ដោយ​រដ្ឋ​អនុញ្ញាតិ​អោយ​លោក ប្រមូល​ឈើ​ពី​ក្រុមហ៊ុន​ចិន​ដាំ​អំពៅ​នឹង​ដី​សម្បទាន​សង្គមកិច្ច​សរុប​ពីរ​ស្រុក​គឺ​ស្រុក​ឆែប​នឹង​ស្រុក​ជ័យ​សែន​មាន​ចំនួន​ជាង ៥០០០០​ហិច​តា ?​។​លោក អឿន និយាយ​បញ្ជាក់​ថា​ថា លោក​បាន​បង់ពន្ធ​ជូន​រដ្ឋ​ក្នុង​មួយ​ឆ្នាំ​ជាង​១​លាន​ដុល្លារ​ដើម្បី​ធ្វើ​ឈើ​មិនមែន​ធ្វើ​ចំបើង ទេ​?!​។​

​តាម​សម្តី​របស់​ថៅកែ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ​ខាងលើ​ធ្វ​ឲ្យ​យើង​មាន​ចំងល់​ថា​៖​មេដឹកនាំ​ក្រសួងកសិកម្ម​ឆ្កួត​ឬ​ជា​មាន​ជា​ឲ្យ​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​ចិន​ដាំ​អំពៅ​៥​ពាន់​ហិកតា​សុទ្ធតែ​ព្រៃ​សម្បូរ​ឈើ​ធំៗ​កាប់​ដឹក​ទាំង​ឡាន​ចឹង​?​ម៉េច​មិន​ឲ្យ​ដី​រិច​រឹល​?​តើ​មាន​ល្បិច​អី​នៅ​ក្រោម​តុ​ក​បានចឹង​?​។​សូមបញ្ជាក់​ថា​៖​បើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ឆែប​បានឲ្យដឹងថា​៖ ដី​ដាំ​អំពៅ​ក្រុមហ៊ុន​ចិន​និង​ដី​សម្បទាន​សង្គមកិច្ច​កា​រ​ពិត​មិន​មាន​ឈើ​ហ៊ុប​មុខ​ធំៗ​ចឹង​ទេ​។​

​បើ​ចឹង​សម្តី​លោក អឿន ថៅកែ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ​គ្រាន់​ជា​លេស​ទេតើ​!​។​ព្រោះ ការពិត​នៅ​ពីក្រោយ​នោះ គឺ​មានឈ្មោះ ម៉េង ដែល​ជា​ដើរ​អ្នក​កាប់​ប្រមូល ឈើ​ចេញ​ពី​ក្នុង​ព្រៃ​សហគមន៍​លក់​ទៅអោយ​ក្រុមហ៊ុន​សំអឿន សុវណ្ណ​ក្នុង​មួយ​ម៉ែត្រគូប ៧០​ម៉ឺន​រៀល ។​មួយ​ផ្នែក​ទៀត​គឺ លោក​ថៅកែ​ក្រុមហ៊ុន​សំអឿន​សុវណ្ណ បាន​ប្រមូល​ទិញ​ឈើ​ពី ព្រៃ​ឡង់ ដោយ​គាត់​ដឹក​ឆ្លងកាត់​ស្រុក​ជ័យ សែន​មក​លាក់ទុក​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន អឿន សុវណ្ណ នេះ​តែម្តង​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ថៅកែ​ឈើ​ឈ្មោះ អឿន នេះ​បាន​រៀប​គំរោង​ដាក់​អន្ទាក់​ក្រុម​សារព័ត៌មាន​ដោយនិយាយ​សម្រួល​ឲ្យ​ថ្លៃ​បាយ​ទឹក​ចំនួន​១​លាន​រៀល តែ​ត្រូវ​សារព័ត៌មាន​បដិសេធ​មិន​ទទួល​។​លុះ​ប្រមាណ​ជា​កន្លះ​ម៉ោង​ក្រោយមក គេ​ឃើញ​មាន​កងកម្លាំង​អធិការ​ស្រុក​ជ័យ​សែន​នឹង​ឆែប​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ដឹកនាំ​ដោយ​លោក សៀម សង្គ្រាម អធិការ​ស្រុក​ជ័យ​សែន​បាន​មកដល់ ភ្លាម​ក៏​បញ្ជារ​អោយ​កងកម្លាំង​មក​ឆែក​មើល​កាត​សម្គាល់​អ្នកសារព័ត៌មាន ដោយ​លោក សៀម សង្គ្រាម និយាយ​ថា​បាល​ប្រដាប់អាវុធ​របស់​លោក​ដើរល្បាត​រក្សា​សន្តិសុខ​?!​។​

​ប្រភព​ពី​អ្នក​នៅ​ក្នុង​ហេតុការណ៍​និយាយថា បើសិន​ជា​ក្រុម​សារព័ត៌មាន​ទទួលយក លុយ​១​លាន​រៀល​ពី​លោក អឿន ក្នុង ន័យ​សម្រួល​បាយទឹក ម្លេះ​ជាប់​ខ្នោះ​អស់​។​

​ករណី​ក្រុមហ៊ុន​ចិន​បាន​ដី​សម្បទាន​ដាំ​អំពៅ​បែ​ជា​កាប់​ឈើ​លក់​វិញ​នោះ បើ​ខ្លាច​ថា​កាសែត​ចេះ​តែ​ផ្សាយ​លោកនាយ​ឧត្តមសេនីយ៍ សៅ​សុខា​មេ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ស្រុក​ខ្មែរ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​វ័យក្មេង​នៅ​ក្រសួង​បរិស្ថាន​ដែល​មានកូមន​ចៅ​នៅតាម​ព្រៃ​អាច​ចុះ​ស្រាវជ្រាវ​មើល​ថា​តើ​ហេតុ​អី​បានជា​ក្រុមហ៊ុន​សំអឿន​សុវណ្ណ​មាន​សិទ្ធ​កាប់​ឈើ​ក្រោមលេស​ប្រមូល​ឈើ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចិន​ទៅវិញ​?​។​

​សូមបញ្ជាក់​ថា​៖​បើ​តាម​សកម្មភាព​មន្ត្រី​ជំនាញ​ដែល​សុំ​លាក់​ឈ្មោះ​និយាយថា​៖​លោក អឿន ជា​ប្រធាន​ក្រុមហ៊ុន​សំ អឿន សុវណ្ណ​អាច​នឹង​ពាក់ព័ន្ធ​២​ចំណុច ធំៗ​ដូចខាងក្រោម​៖
១/​ប្រមូល​ឈើ​ខុសច្បាប់ ខុស​ទីតាំង (​ព្រៃ​ឡង់ នឹង ព្រៃ​ព្រះ​រកា ព្រៃ​សហ គ​មន៍​)​ព្រោះ​មានរ​ណា​យន្ត​ខ្នាត​យក្ស​អារច្រៀក​ទ្រហឹង​ពេញ​ព្រៃ​
២/​កម្មករ​ក្នុង​ក្រុមហ៊ុន​សំអឿន សុវណ្ណ បាន​ប្រើប្រាស់​នឹង​ចែកចាយ​ថ្នាំញៀន​យ៉ាង​អនាធិបតេយ្យ​(​តាម​ប្រភព​ប្រជា​ពលរដ្ឋ​នឹង​តាម​សម្តី​លោក​អឿន​ផ្ទាល់​)​។​

​ប្រភព​ពី​មន្ត្រីរាជការ បំរើ​ការងារ នៅ​សាលាស្រុក​ឆែ​ប ដោយ​ដាក់​លក្ខខណ្ឌ សូម​មិន​បញ្ចេ​ច​ឈ្មោះ បានឲ្យដឹងថា ការពិត​ក្រុមហ៊ុន សំអឿន សុវណ្ណ ដែល​មានឈ្មោះ អឿន ជា​ម្ចាស់​ក្រុមហ៊ុន​ផ្ទាល់ ជា​ឧកញ៉ា ល្បីឈ្មោះ​ជា​យូរ​មក​ហើយ ក្នុងការ​រកស៊ី​ឈើ​នៅ​កម្ពុជា ។ តំបន់​ព្រៃ​ព្រះ​រកា ដែល​មាន​ផ្ទៃដី ទំហំ​ប្រមាណ ៩​ម៉ឺន ៨​ពាន់​ហិកតា នៅក្នុង​ភូមិសាស្ត្រ ប្រជុំ​ស្រុក​ចំនួន​៣ មានស្រុក​ឆែប ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​ត្បែងមានជ័យ នៃ​ខេត្ត​ព្រះវិហារ គឺជា​តំបន់​ព្រៃស្រោង និង​ជា​ដែន​ជម្រក​សត្វព្រៃ ដែល​នៅ​សេសសល់ ចុងក្រោយបង្អស់ បន្ទាប់​ពី​តំបន់ ព្រៃ​ឡង់​ដ៏​ធំ ជាប់​ភូមិសាស្ត្រ ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​រង​ការវិនាស ដោយសារតែ មាន​ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ជាច្រើន​ម៉ឺន​ហិកតា ទៅឱ្យ​ក្រុមហ៊ុន​ឯកជន វិនិយោគ​ដំណាំ កសិឧស្សាហកម្ម ក្នុងប្រទេស​កម្ពុជា​រួច​មក​នោះ ។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់