សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ចាប់ផ្តើម​បោសសំអាត​ទ្រង់ទ្រាយ​ធំ នៅ​ឆ្នាំ ២០១៨ នេះ​!

អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ចាប់ផ្តើម​បោសសំអាត​ទ្រង់ទ្រាយ​ធំ នៅ​ឆ្នាំ ២០១៨ នេះ​!

ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៧​ក្នុង ឱកាស​ប្រារព្ធ​ទិវា​ជាតិ អន្តរជាតិ ប្រឆាំង​អំពើពុករលួយ ៩​ធ្នូ ប្រព្រឹត្តទៅ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា ដែល​មាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ គ្រូពេទ្យ ព្រះសង្ឃ សិស្ស និស្សិត​ប្រមាណ​៤០០០​នាក់ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ឲ្យ​ដឹ​ថា​៖ ឆ្នាំ​២០១៨​ខាងមុខ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នឹង​ចាត់វិធានការ​បោសសម្អាត​អំពើពុករលួយ​ឲ្យមាន​ប្រសិទ្ធភាព និង​ខ្លាំងក្លា​បំផុត ដើម្បី​ធានា​ឲ្យ​សង្គម​កម្ពុជា​មួយ​នេះ មាន​យុត្តិធម៌ ស្អាតស្អំ តម្លាភាព និង គណនេយ្យភាព​។​

​លោក​ទេសរដ្ឋមន្ត្រី​អះអាងថា​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ គ្មាន​ការដកថយ​ឡើយ​ក្នុង​ការ​បោសសម្អាត​អំពើពុករលួយ​នៅក្នុង​សង្គម​កម្ពុជា ព្រោះ​អំពើ​ពុករលួយ ជា​«​ឧបសគ្គ​» ដែល​រាំងស្ទះ​ដល់​កិច្ច​អភិវឌ្ឍ​សង្គម​គ្មាន​តម្លាភាព និង​យុត្តិធម៌​នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ហើយ​ដើម្បី​លុបបំបាត់ និង​ប្រឆាំង​អំពើពុករលួយ​ក្នុង​សង្គម ។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិន​ត្រឹមតែ​ពង្រឹង​ការតាមដាន​ស៊ើបអង្កេត​វែកមុខ​រក​ជនល្មើស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​បញ្ចូល​មេរៀន​ប្រឆាំង​អំពើពុករលួយ​ក្នុង​កម្មវិធី​អប់រំ​សិក្សាធិការ​ជាតិ​ចាប់ពី​ថ្នាក់​ទី​៤ ដល់​ថ្នាក់​ទី​១២ ដើម្បី​បណ្តុះ​ផ្នត់ គំនិត​ឲ្យ​កុមារ​កម្ពុជា​ស្រលាញ់​ភាព​ស្អាតស្អំ ស្រលាញ់​យុត្តិធម៌ និង​ស្អប់​អំពើពុករលួយ ដើម្បី​ភាព​ស្អាតស្អំ​ដល់​ទំពាំង​ស្នង​ឫស្សី​របស់​ជាតិ​នៅ​ថ្ងៃមុខ​ផង ៕

 

Filed in: ព័ត៌មានជាតិ