សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្តីពី ការប្រែប្រួល​អាកាសធាតុ​សម្រាប់​យុវជន​ថ្នាក់ក្រោម​ជាតិ​

​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្តីពី ការប្រែប្រួល​អាកាសធាតុ​សម្រាប់​យុវជន​ថ្នាក់ក្រោម​ជាតិ​

ការប្រែប្រួល​អាកាសធាតុ​គឺជា​ការ​គម្រាមកំហែង​ចំបង​មួយ​នា​ពេលបច្ចុប្បន្ន និង​ពេលអនាគត​សម្រាប់​មនុស្សជាតិ​ទាំងមូល ជាពិសេស​សម្រាប់​ប្រទេស​ក្រីក្រ​ដូច​ប្រទេស​កម្ពុជា​យើង​នេះ ដែល​មាន​សេដ្ឋកិច្ច​ពឹង​លើ​វិស័យ​កសិកម្ម និង​ធាតុអាកាស ។​

​ជាក់ស្ដែង​នា​ព្រឹក​ថ្ងៃ​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​ខេត្ត​ក្រចេះ បាន​បើក​វគ្គ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ស្តីពី ការប្រែប្រួល​អាកាសធាតុ​សម្រាប់​យុវជន នៅ​សាលប្រជុំ​សណ្ឋាគារ លី ជឺ ក្រោម​អធិបតីភាព លោក​បណ្ឌិត ហេង ចាន់​ធឿន អនុប្រធាន​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ លោក ខាន់ ប៊ុន​សេង អនុប្រធាន ស ស យ ក ខេត្ត​ក្រចេះ និង​លោក ឆាយ ឌួង​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន ព្រមទាំង​មន្ត្រី​កម្មវិធី​ប្រែប្រួល​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​(CCCA)​យុវជន ស ស យ ក ប្រមាណ​ជា ១២០​នាក់​។​

​លោក ខាន់ ប៊ុន សេង អនុប្រធាន ស ស យ ក តំណាង​លោក វ៉ា ថន​អភិបាលរង​ខេត្ត និង​ជា​ប្រធាន ស ស យ ក បាន​ថ្លែងអំណរគុណ​ដល់​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ ដែល​បាន​រៀបចំ​សិក្ខាសាលា​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំណេះដឹង ពី​ផលប៉ះពាល់ និង​មូលហេតុ ក្នុង​ការដោះស្រាយ បញ្ហា​ប្រែប្រួល​អាកាសធាតុ ជូន​ដល់​សមាជិក សមាជិការ នៃ ស ស យ ក ខេត្ត​ក្រចេះ​។​

​លោក​បណ្ឌិត ហេង ចាន់​ធឿន អនុប្រធាន​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ បាន​មានប្រសាសន៍ថា សម្រាប់​ឆ្នាំ​២០១៥ និង​៥​ខែ​ដើមឆ្នាំ​២០១៦ ប្រទេស​កម្ពុជា​ក៏ដូចជា​បណ្ដាល​ប្រទេស​នៅ​តំបន់​បាន​ទទួលរង​នូវ​ឥទ្ធិពល​អាកាសធាតុ​មិន​ប្រក្រតី​ដែល​ហៅ​ថា​ឡា​នីញ៉ា​ដែលនាំឱ្យ​មាន​គ្រោះរាំងស្ងួត និង​កម្ដៅ ។ កត្តា​ទាំង​នេះ​បាន​គម្រាមគមហែង​ដល់​សុខភាព​មនុស្ស សត្វ រុក្ខជាតិ ជាពិសេស​គឺ​សេដ្ឋកិច្ច​ជាតិ​ទាង​មូល​។

​លោក​បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​កម្ពុជា មាន​ការយល់​ច្បាស់​អំពី​បញ្ហា​គម្រាម​គំហែង​ទាំងនេះ ហើយ​ក្នុង​នាម​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ និង​ពិធីសារ​ក្យូ​តូ យើង​បាន​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការអនុវត្ត​អនុសញ្ញា ក៏ដូចជា​ការអនុវត្ត​ពិធីសារ​ក្យូ​តូ តាមរយៈ​យន្តការ​អភិវឌ្ឍន៍​ស្អាត​។​ជា​ចុងក្រោយ​លោក​បាន ជម្រុញ និង​សំណូមពរ​ដល់ ម្ចាស់​សហគ្រាស ឧស្សាហកម្ម​តូច ធំ ប្រជាពលរដ្ឋ និង​យុវជន​ទាំងអស់​រួម​គ្នា​កាត់បន្ថយ​នូវ​ការប្រែប្រួល​អាកាសធាតុ និង​ថែរក្សា​បរិស្ថាន ៕
​ដោយ   កិះ​ខន​

 

Filed in: ព័ត៌មានជាតិ