សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច ហ៊ុន សែន គ្មាន​លុយ​ទុក​នៅ​ធនាគារ​ក្រៅ​ប្រទេស​ទេ​

​សម្តេច ហ៊ុន សែន គ្មាន​លុយ​ទុក​នៅ​ធនាគារ​ក្រៅ​ប្រទេស​ទេ​

​រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល និង​ប្រគល់​ប្រាក់​រង្វាន់​ដល់​គ្រូ បង្វឹក​និង​កីឡាករ កីឡា​ការិនី ឈ្នះ​មេដាយ​នានា​នា​ពេលកន្លងមក នា​ព្រឹក​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ សម្តេច ហ៊ុន សែន បាន​អះអាង​ថា សម្តេច​គ្មាន​លុយ​សល់​ទុក​នៅ​ធនាគារ​ក្រៅ ប្រទេស​នោះ​ទេ ព្រោះ​លុយ​ដែល​សម្តេច​មាន​ទាំង​ប៉ុន្មាន សម្តេច​ទុក​នៅ​មិន​សុខ​ទេ ព្រោះ​ត្រូវ ជួយ​ដល់​សង្គម ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ជួយ​សាងសង់​សាលា​រៀជា​ដើម ។ ដូច្នេះ​សម្តេច មិន​ខ្វល់​រឿង​អន្តរជាតិ​ព្រមាន​បង្កក​លុយ​មន្ត្រី​រាជរដ្ឋាភិបាល​នោះទេ ។​

​សម្តេច​បញ្ជាក់ថា សម្តេច​លើក​ទឹកចិត្ត​ថែម​ទៀត​ឲ្យ​អន្តរជាតិ​បង្កក​លុយ​របស់​មន្ត្រីរាជកា​រ ខ្មែរ ដែល​បាន​យកលុយ​ទៅ​ផ្ញើរ​នៅ​បរទេស ។ ប៉ុន្តែ​សម្តេច​ថា មន្ត្រី​ខ្មែរ​ភាគច្រើន​ប្រហែលជា​មិន ភ្លើ​យកលុយ​ទៅ​ផ្ញើរ​នៅ​បរទេស​នោះ​ទេ ហើយ​បើ​សិន​មាន​អ្នក​ភ្លើ​ឲ្យគេ​បង្កក​ទៅ ។​

​សម្តេច ហ៊ុន សែន សង្កត់ធ្ងន់​ថា សម្តេច​មាន​សញ្ជាតិ​ខ្មែរ​មួយ​ប៉ុណ្ណោះ មិន​មាន​សញ្ជាតិ​២ ដូច​អ្នក​នយោបាយ​មួយចំនួន​នោះ​ទេ​។ ប៉ុន្តែ​សម្តេច​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន​តាមរយៈ​សមិទ្ធផល នៃ​ការអភិវឌ្ឍន៍​ប្រទេស​លើ​ទឹកដី​កម្ពុជា ។ សម្តេច​ផ្តាំផ្ញើ​ថា ពេល​សម្តេច​ស្លាប់​សុំ​តែ​ដាក់​កាក់ មួយ​ក្នុង​មាត់​បាន​ហើយ ហើយ​នោះ​ជា​បំណងប្រាថ្នា​របស់​សម្តេច​។​

​ទាក់ទង​ការព្រមាន​ផ្តាច់​ជំនួយ​ពី​បណ្តា​ប្រទេស​មួយចំនួន​នោះ​សម្តេច​បាន​ថ្លែងថា សម្តេច​មិន​ខ្វល់​នឹង​ការព្រមាន​នោះទេ ព្រោះ​កាលពី​យើង​នៅ​ក្រីក្រ ហើយ​បរទេស​ហ៊ុម​ព័ទ្ធ​ផ្នែក​សេដ្ឋកិច្ច ក៏​យើង​អាច​រស់​បាន​។ ដូច្នេះ​យើង​មិន​ខ្វល់​រឿង​កាត់​ផ្តាច់​ជំនួយ​នោះឡើយ​៕

 

Filed in: ព័ត៌មានជាតិ