សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ខួប​ទី​៣៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

ខួប​ទី​៣៧ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​

​ក្នុង​សុន្ទរកថា​សម្តេច​អគ្គ​មហា ពញ្ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយស គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា អាន​ដោយ​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង ក្នុង​ឪ​កាស​អបអរ សាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​ស​ង្រោះ្គ​ជាតិ​កម្ពុជា កាលពី​ថ្ងៃ ទី​២ ខែ​ធ្នូ នៅ​មហា​ស្រព​ស្ទឹង​សង្កែ​បានបញ្ជាក់​ថា ពិតមែន​តែ​អស់​រយៈកាល ៣៧​ឆ្នាំ​កន្លង​ផុត ទៅ ប៉ុន្តែ​យើងទាំងអស់គ្នា ពិតជា​មិន​អាច​បំភ្លេចបាន នូវ​អតីតកាល ដ៏័ងងឹត​សូន្យសុង ដែល ពោរពេញ​ទៅដោយ​ទុក្ខវេទនា ការឈឺចាប់​ខ្លោចផ្សារ និរាស​ព្រាត់ប្រាស់​ក្នុង​រយៈពេល​៣​ឆ្នាំ ៨ ខែ ២០​ថ្ងៃ ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ខ្មែរក្រហម​បាន​ឡើយ​។​

​ថ្ងៃ​២​ធ្នូ ឆ្នាំ​១៩៧៨ រណសិរ្ស​សាមគ្គី​ស​ង្រោះ្គ​ជាតិ​កម្ពុជា បច្ចុប្បន្ន​ប្តូរ​ឈ្មោះ​ថា​រណសិរ្ស រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ដែលជា​អង្គការ​ចាត់តាំង មហាជន​មួយ​ឈានមុខ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​បដិសន្ធិ​ឡើង​ក្នុង​តំបន់​រំដោះ​នា​ភូមិ​ជើង​ឃ្លូ ឃុំ ២​ធ្នូ ស្រុក ស្នួល ខេត្ត​ក្រចេះ បាន​វាយ​ផ្តួលរំលំ របប​កម្ពុជា​ប្រជាធិបតេយ្យ រហូត​ទទួលបាន​ជ័យជំនះ ដ៏​ត្រចះត្រចង់ នា​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​។
​មហា​ជ័យជំនះ ៧ មករា ១៩៧៩ បានបញ្ចប់​នូ សម័យកាល​ដ៏​ខ្មៅ​ងងឹត​បំផុត ដែល​ពុំ​ធ្លាប់មាន ក្នុង​ប្រវិត្តសាស្ត្រ​កម្ពុជា បាន​បើក​នូវ​សករាជ​ថ្មី ប្រជាជន​កម្ពុជា ក៏​បាន​ទទួល​មក​វិញ នូវ​សិទ្ធិសេរីភាព និង​ឪ​កាស​ដើម្បី​ស្តារ និង​កសាង មាតុភូមិ របស់​យើង​ឡើងវិញ​។ បច្ចុប្បន្ន​ប្រជាជន​កម្ពុជា បានរស់នៅ​សុខុដុមរមនា ក្នុង សន្តិភាព សេរីភាព និង​សន្តិសុខ​ដ៏​ប្រសើរ ហើយ​កំពង់​រួម​សាមគ្គី​គ្នា​ឈាន​ទៅ​មុខ លើ​មាគ៌ា នៃ ការអភិវឌ្ឍន៍ ដោយ​ផ្អែក​លើ​មូលដ្ឋាន នៃ​សមិទ្ធិផល​ទាំងឡាយ ដែល​សម្រេច​បាន​កន្លង​មក​។​

៣៧​ឆ្នាំ​កន្លងមកនេះ គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាជន​គ្រប់រូប បាន​ស្ថិតស្ថេរ​រួម រស់​ជាមួយគ្នា​ក្នុង​ជួរ​រណសិរ្ស ពុះពារ​ឆ្លង​ឧបសគ្គ តូច​ធំ​ទាំងឡាយ​យ៉ាង​អង់អាច​ក្លាហាន​បំផុត ស្មារតី​២​ធ្នូ ស្មារតី ៧​មករា ដែល​បាន​ចារឹក​ជាប់ ក្នុង​មនុសិការ របស់​ប្រជាជន​គ្រប់រូប បាន​ប្រែ ក្លាយទៅជា កម្លាំង​យ៉ាង​ធំធេង ក្នុង​ការបង្កើតឡើង​នូវ សមិទ្ធិផល​ធំៗ នៃ​សង្គមជាតិ ។​ឥឡូវ នេះ​ក្រោម​ពន្លឺ​នៃ​សន្តិភាព  និង​សេរីភាព និង​ក្នុង​ជំហរ​ក្តាប់​នូវ ជោគវាសនា​របស់​ខ្លួន យើង​ជឿ ជា​ក់ថា និង​គ្មាន​ការកើតឡើង​ជាថ្មីទៀត នូវ​សោកនាដកម្ម ដូច​ក្នុង​អតីតកាល​ឡើយ​។​

​ខ្ញុំ​សូម​អំពាវនាវ​ដល់​គណ​កម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់​ថ្នាក់ មន្ត្រីរាជការ សមាជិក សមាជិកា សកម្ម នៃ​រណសិរ្ស គ្រប់​ថ្នាក់ សូម​លើក​កំពស់​ស្មារតី ថែរក្សា​ឯកភាព ផ្ទៃក្នុង ប្រកាន់ខ្ជាប់​ប្រពៃណី​ស្នេហា​ជាតិ ផ្សាភ្ជាប់​ជាមួយ​ប្រជាជន ហើយ​ខិតខំ​បញ្ចេញ​អស់ កម្លាំងកាយ​ចិត្ត ក្នុង ការបំរើ​ប្រទេស​ជាតិ តាម​មាគ៌ា​នយោបាយ របស់​គណបក្ស​ប្រជាជន កម្ពុជា និង​កម្មវិធី​ន​យោ​បាន​របស់​រាជរដ្ឋាភិបាល​។ ត្រូវ​ចង​ចាំ​ថា នេះ​ជា​គោលបំណង និង ឧត្តមគតិ​ឥត​ប្រែប្រួល របស់​រណសិរ្ស និង​គណបក្ស​ប្រជាជន​កម្ពុជា​យើង ៕

 

2015_12_07dp1 (1) 2015_12_07dp1 (2) 2015_12_07dp1 (3)

Filed in: ព័ត៌មានជាតិ