សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សិប្បកម្ម​ផលិត​ទឹកម្ទេស​ទឹកស៊ីអ៊ីវ​គ្មាន​ច្បាប់​និង​គ្មាន​គុណភាព​ជា​កម្ម​សិទ្ធ​ឪ​ក្មេក​មេ​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​!!

​សិប្បកម្ម​ផលិត​ទឹកម្ទេស​ទឹកស៊ីអ៊ីវ​គ្មាន​ច្បាប់​និង​គ្មាន​គុណភាព​ជា​កម្ម​សិទ្ធ​ឪ​ក្មេក​មេ​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​!!

ខេត្ត​បន្ទាយមានជ័យ​: ទីតាំង​សិប្បកម្ម​ផលិត​ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកម្ទេស​ដ៏​ធំ​មួយ​យីហោ​(​សិប្បកម្ម​ភ្នំ​មាស​)​មាន​ទីតាំង​នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​ដែល​ផលិត​គ្មាន​ការអនុញ្ញាត ប្រើប្រាស់​សារ​ធាតិគីមី​ដើម្បី​ផលិត ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នក​បរិភោគ​ធ្ងន់ធ្ងរ​គឺ ជា​សិប្បកម្ម​ឪ​ក្មេក​របស់លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ។​រយះពេល​២​ថ្ងៃនេះ គឺ សិប្បកម្ម​នេះ​គ្មាន​ច្បាប់​អនុញាតិ កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧​កន្លងមកនេះ សមត្ថកិច្ច​ចម្រុះ​ចុះ​មក​ពី​ភ្នំពេញ បាន​រកឃើញ​ទីតាំង​សិប្បកម្ម​ភ្នំ​មាស​ដែល​ផលិត​គ្រ​ឧង​ឧបភោគបរិភោគ​គ្មាន​ច្បាប់​ហើយ​អត់​ស្តង់ដា​ផលិត​ទៀត​។​

​សមត្ថកិច្ច​រក​ឃើញជាក់ស្តែង​មាន ទឹកស៊ីអ៊ីវ ទឹកត្រី ទឹក​ម្ទេស ទឹក​សៀង ទឹក​ខ្មេះ ទឹក​ក្បុង ជាង​៩០​តោន និង​សារ​ធាតិគីមី​សម្រាប់​ផ្សំ សរុប​ជាង​៤០​តោន ដែល​ផលិតផល​និង​ធាតុ​ផ្សំ​ទាំង​នេះ​ត្រូវបាន​សមត្ថកិច្ច​អះអាង​ថា អាច​បង្ក​គ្រោះថ្នាក់​និង​បង្ក​ហានិភ័យ​ខ្ពស​ដល់​សុខភាព​ប្រជាជន និង​សង្គមជាតិ  ធ្ងន់ធ្ងរ បើ​មនុស្ស​បរិភោគ​ចូល​ក្នុង​ខ្លួន​។​បច្ចុប្បន្ន​ផលិតផល​ទាំងនេះ​កំពុង​មាន​ប្រជាប្រិយភាព លក់​ចែកចាយ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្ត​បាត់ដំបង​។​

​ម្ចាស់​ទីតាំង​សប្ប​កម្ម​ភ្នំ​មាស ផលិត​ទឹកស៊ីអ៊ីវ ទឹក​ម្ទេស ទឹកត្រី ទឹក​ក្បុង ទឹក​សៀង ប្រើប្រាស់​សារ​ធាតិ​គីមី និង​គ្មាន​ស្តង់ដា​នេះ មានឈ្មោះ សុខ លាង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​អាស័យដ្ឋាន​ផ្ទះ​លេខ​១០១ ក្រុមទី​៥ ភូមិ​៤ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ត្រូវបាន​គេ​ដឹងថា ជា​ឪពុកក្មេក​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​។​

​ឧត្តមសេនីយ៍ត្រី ប៊ី ណា​ស៊ី អនុប្រធាន​លេខាធិការដ្ឋាន គណះកម្មការ​ប្រឆាំង​ផលិតផល​ក្លែង​ក្លាយ បាន​ឲ្យ​កាសែតដឹងថា ៖​សមត្ថកិច្ច​ចុះ​បង្ក្រាប​គឺ​ក្រោយ​ពី​រកឃើញថា ទីតាំង​សិប្បកម្ម​មួយ​នេះ បាន​ប្រើ​សារ​សារធាតុ​គីមី​ជាច្រើន​ប្រភេទ​ធ្វើ​ជា​ធាតុ​ផ្សំ​ក្នុង​ការផលិត ហើយ​សារធាតុ​នេះ​អាច​ធ្វើ​ឲ្យ​គ្រោះថ្នាក់ ដល់​សុខភាព​ប្រជាជន​ធ្ងន់ធ្ងរ​។​

​សិប្បកម្ម​មួយ​នេះ​បាន​លួច​ផលិត​ផលិតផល​គ្មាន​ច្បាប់​អនុញាតិ​ពី​ក្រសួង​ពាក់​ពន្ធ័​ដូចជា ផលិត​ខុស​ស្តង់ដារ ទី​១-​ប្រើប្រាស់​សញ្ញា SC (Standard Cambodia) ក្លែងក្លាយ​។ ទី​២-​ការ​វេច​ខ្ចប់​ពុំ​មាន​លក្ខណះ​បច្ចេកទេ​សត្រឹម​ត្រូវ​។ ទី​៣-​មិន​បាន​ចុះបញ្ជី​ផលិតផល​(​ច ប ផ​) និង​ទី​៤-​លើក​ស្លាក​យីហោ​សិប្បកម្ម​មិន​បាន​តាម​ការកំណត់រ​បស់​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រោងចក្រ និង​សិប្បកម្ម​។​លើសពី​នេះ​ផលិតផល​គ្មាន​ការ វេច​ខ្ចប់​ត្រឹមត្រូវ​ឡើយ គឺ​យក​ដប​ស្រា​បៀរ Heineken ធ្វើ​ជា​ការ​វេច​ខ្ចប់​ទឹក​ក្បុង មើល​ទៅ​មិន​គួរ​អោយ​ប្រជាជន​យើង​មាន​ទំនុកចិត្ត​ក្នុងការ​ជាវ​ទៅ​បរិភោគ​ទាល់តែសោះ ៕

 

Filed in: ព័ត៌មានជាតិ