សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉ះទង្គិច​សំដី​គ្នា ខណៈ​កម្លាំង​ថៃ​មក​ហាម​កម្ពុជា​មិន​ឲ្យ​ក្រាល​ថ្ម​ស្ថាបនា​ផ្លូវ​ភ្ជាប់​ព្រំដែន​

ប៉ះទង្គិច​សំដី​គ្នា ខណៈ​កម្លាំង​ថៃ​មក​ហាម​កម្ពុជា​មិន​ឲ្យ​ក្រាល​ថ្ម​ស្ថាបនា​ផ្លូវ​ភ្ជាប់​ព្រំដែន​

​ខេត្ត​បន្ទាយមានជ័យ ៖ មានការ​ប៉ះទង្គិច​សម្តី​ដ៏​ចម្រូងចម្រាស​មួយ​ប្រ៉ា​វ​កាលពី​ថ្ងៃ​ត្រង់​ទី​១៤​ធ្នូ ឆ្នាំ​២០១៧ ខណៈ​ដែល​កម្លាំង​ថៃ​មក​ហាម​កម្ពុជា​មិន​ឲ្យ​ក្រាល​ថ្ម​ស្ថាបនា​ផ្លូវ​ជាតិ​ភ្ជាប់​ព្រំដែន​ទាំង​២ នៅ​ច្រក​ព្រំដែន​តំបន់​បឹង​ត្រកួន​នា​ភូមិ​បន្ទាយ​មាន​រឹទ្ធិ​ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ដែល​ឈម​នឹង​ច្រកព្រំដែន​តំបន់​តា​ប្រា​យ៉ា ស្រុក​តា​ប្រ៉ា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​កម្លាំងចម្រុះ​ថៃ​ចំនួន​២៣​នាក់ ក្នុងនោះ​តម្រួត (​នគរបាល​) ព្រំដែន​ថៃ​ចំនួន​១៩​នាក់​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឯក​ផាប ដាវ​ថៃ​ស៊ុង  មេបញ្ជាការរង​វរៈ​លេ​១២ និង​ទាហាន​ប៉ា​រ៉ា​ចំនួន​៤​នាក់​មក​ឃាត់​គ្រឿងចក្រ​ក្រុមហ៊ុន​ស្ពាន​ថ្នល់​របស់​ចិន​ដែល​ទទួល​ជា​អ្នក​ស្ថាបនា​ផ្លូវជាតិ​លេខ​៥៨ និង​ខ្នែង​ផ្លូវ​ខេត្ត​លេខ​២៥៦៣ ភ្ជាប់​ទៅ​ច្រកព្រំដែន​តំបន់​បឹង​ត​ហរ​កួន -​តា​ប្រា​យ៉ា​។ កម្លាំង​ភាគី​ថៃ​ដែល​មក​ក្នុង​ឯកសណ្ឋាន​តែ​មិន​ប្រដាប់​នោះបាន​ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​កម្ពុជា​ជាង​៣៥​ម៉ែត្រ​គឺ​ដល់​មុខ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​បឹង​ត្រកួន ហើយ​បាន​ស្នើសុំ​ឱ្យ​គ្រឿងចក្រ​ផ្អាក​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ត​ភ្ជាប់​ផ្លូវ​កៅស៊ូ​របស់​ថៃ​នៅ​ចំណុច​នោះ​ជា​ជា​បណ្ដោះអាសន្ន​។​

​ពោល​គឺ​ភាគី​ថៃ​អោយ​ករណីនេះ​សូម​ឱ្យ​ក្រុមការងារ​ច្រកព្រំដែន​បឹង​ត្រកួន​របស់​កម្ពុជា និង​ច្រក​តា​ប្រ៉ា​យ៉ា​របស់​ថៃ នៃ​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន កម្ពុជា ថៃ​ជា​អ្នក​សម្រប​សម្រូល​គ្នា​សិន​។ ប៉ុន្តែ​ករណី​នេះ លោក​វរសេនីយ៍ ចេត សោម មន្ត្រី​កងកម្លាំង​កម្ពុជា​នៅ​បឹង​ត្រកួន​ថា មុន​ការហាមឃាត់​នេះ ក្រុមហ៊ុន​ចិន​បាន​ស្ថាបនា​ផ្លូវ​ក្រាល​គ្រួស​បាន​១០០​ភាគរយ និង​ក្រាល​ថ្ម​បាន​៧០​ភាគរយ​ទៅ​ហើយ​។​

​លោក ឌៀប ឈួន អភិបាល​ស្រុក​ថ្មពួក​ប្រាប់ថា ករណី​នេះ​អាច​មិន​ជា​កំហុស​អ្វី​ទេ តែ​ភាគី​ថៃ​ចង់​មានប្រៀប ដោយ​ចង់ឲ្យ​ភាគី​កម្ពុជា​ស្នើសុំ ឬ​ជូនដំណឹង​រាល់ពេល​ស្ថាបនា ដូចជា​កាលពី​ក្រាល​គ្រួស​លើផ្លូវ កម្ពុជា​ជូនដំណឹង និង​សុំ​អនុញ្ញាត​។  ទោះបី​យ៉ាងណា​លោក​វរ​សេនីយ៍ ឡុង សំណាង មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​វរៈ​៧០៨ និង​លោក យង់ យឺន អភិបាល​ស្រុក​ថ្មពួក​បាន​ប្រាប់​ដែរ​ថា  ករណីនេះ ភាគី​ថៃ​ពុំ​សម​អី​នឹង​មក​ហាមឃាត់​គ្រឿងចក្រ​ដូច្នេះ​ទេ​។​

​សូមបញ្ជាក់​ថា ចំណុច​ដែល​ត្រូវ​ធ្វើ​ផ្លូវ​នៅត្រង់​បង្គោល​ព្រំដែន​លេខ​៣៦ នៃ​និយាម​ការ​(TA682.469) និង​នៅ​ចំណុច​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ ប៉ុស្តិ៍​ច្រក​ព្រំដែន​តំបន់​បឹង​ត្រកួន​របស់​កម្ពុជា គឺ​ឲ្យ​ទុក​គម្លាត​៣៥​ម៉ែត្រ​ពី​បង្កៅល​ព្រំដែន​លេខ​៣៦ ។​ប៉ុន្តែ​ជាក់ស្តែង​ភាគី​ថៃ​បាន​ស្ថាបនា​ផ្លូវ​កៅស៊ូ​មកដល់​ត្រង់​បង្គោល​ព្រំដែន​នោះ​តាំង​ពី​ច្រើន​ឆ្នាំ​មកហើយ​។ ម្យ៉ាងទៀត​បង្គោល​ព្រំដែន​លេខ​៣៦​នេះ ក៏​ត្រូវ​ពលរដ្ឋ កងកម្លាំង​ភាគី​ទាំង​២​បាន​ទទួលស្គាល់​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ