សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចិន​ចាប់​កម្មករ​ខ្មែរ ចងស្លាបសេក​ផ្អោប បង្គោល​ភ្លើង​ហាលថ្ងៃ​ចោទថា​លួច​ខ្សែភ្លើង​!

ចិន​ចាប់​កម្មករ​ខ្មែរ ចងស្លាបសេក​ផ្អោប បង្គោល​ភ្លើង​ហាលថ្ងៃ​ចោទថា​លួច​ខ្សែភ្លើង​!

​ភ្នំពេញ ៖ កម្មករ​ខ្មែរ​ម្នាក់​ត្រូវបាន​ថៅកែ​ជនជាតិ​ចិន​ប្រើ​អំពើ​ព្រៃ​ផ្សែ​ចាប់​ចង​ភ្ជាប់​ជាមួយ​នឹង​បង្គោល​ភ្លើង ដាក់​ហាលថ្ងៃ ក្នុង​ទីលាន​បាល់ទាត់ ដោយ យក​ខ្សែភ្លើង​រាប់សិប​ខ្សែ មក​ចង​រឹត​រុំ​ព័ទ្ធ​ជុំវិញ​ខ្លួន​ដោយសារ​ចោទ​ថា​លួច​ខ្សែភ្លើង កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ការដ្ឋាន​សង់​ខុន​ដូ មជ្ឈមណ្ឌល​ព្រីនស៍​ផ្លា​ហ្សា តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្រុម​៦២ ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

​សមត្ថកិច្ច​ប៉ុស្តិ៍​ទន្លេបាសាក់ បានឱ្យដឹងថា បុរស​ដែល​ត្រូវ​ថៅកែ​ចោទថា ជា​ចោរលួច​ខ្សែភ្លើង​នោះ មានឈ្មោះ ហោ សុ​ភី អាយុ​៣០​ឆ្នាំ ជា​កម្មករ​ក្នុង​ការដ្ឋាន​សង់​ខុន​ដូ មជ្ឈមណ្ឌល​ព្រីនស៍​ផ្លា​ហ្សា ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង​។​

​បុរស​កម្មករ​ជាប់​សង្ស័យ បាន​ឆ្លើយ​សារភាព គាត់​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​លួច​យក​ខ្សែភ្លើង​នៅ​ខុន​ដូ​ខាងលើ ៤​ដង​មក​ហើយ ដោយសារ​ចាយ​ប្រាក់ខែ​កម្មករ​សំណង់​មិន​គ្រប់ ។​លើក​ទី​៤ ក៏​ត្រូវ​មេការ​ចាប់បាន រួច​យក​ខ្សែភ្លើង​ដែល​លួច​នោះ​មក​ចងស្លាបសេក​រុំ​លើ​ខ្លួន រឹប​សឹងតែ​ដកដង្ហើម​មិន​រួច រហូត​ដល់​សមត្ថកិច្ច​ចុះ​មក​ដល់ បញ្ជា​ឱ្យ​សន្តិសុខ​ស្រាយ​ខ្សែភ្លើង​ចេញ​ពី​ខ្លួន និង​បង្គោល​ដែក ទើប​បាន​អង្គុយ​ចុះ​ដកដង្ហើម​ស្រួល​វិញ​។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ បាន​បញ្ជាក់​ឱ្យដឹងថា បន្ទាប់​ពី​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា មាន​ករណី​ចាប់​ចោរ​លួច​ខ្សែភ្លើង សមត្ថកិច្ច​ក៏​ចុះ​មក​ដល់​ការិយាល័យ​មជ្ឈមណ្ឌល ព្រីនស៍​ផ្លា​ហ្សា ក៏​ឃើញ​ជនសង្ស័យ​ត្រូវ​គេ​ចងស្លាបសេក​ជាប់​នឹង​បង្គោល​ភ្លើង ព្រមទាំង​យក​ខ្សែភ្លើង​ដែល​ជនសង្ស័យ​លួច​នោះ រុំ​ជាប់​សឹងតែ​ដកដង្ហើម​មិនបាន ទើប​សមត្ថកិច្ច​បាន​បញ្ជា​ឱ្យ​សន្តិសុខ​ដែល​យាម​នៅ​នោះ​ស្រាយ​ខ្សែ​ចេញ ដើម្បី​នាំ​ជនសង្ស័យ​ទៅ​ប៉ុស្តិ៍ ដើម្បី​សាកសួរ​នាំ​។​

​ប៉ុន្តែ​ត្រូវ​បុរស​ជា​មេការ​មិនឱ្យ​សមត្ថកិច្ច​នាំ​ទៅ​ប៉ុស្តិ៍ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ទេ ដោយ​គេ​អះអាងថា ការដ្ឋាន​នេះ​មាន​មេការ​ជនជាតិ​ជា​អ្នកគ្រប់គ្រង​ដោះស្រាយ​ខ្លួនឯង ដោយ​ជនសង្ស័យ​ជា​កម្មករ​របស់​ខ្លួន និង​មិន​ចង់ឱ្យ​គេ​មាន​ទោសទណ្ឌ​ទេ ព្រោះ​អាណិត គ្រាន់តែ​ធ្វើ​ការអប់រំ​ឱ្យ​ឈប់​ប្រព្រឹត្ត​បទល្មើស​លួច​ទៀត បាន​ហើយ​?!​។​

​សមត្ថកិច្ច ក៏​បាន​ដក​កម្លាំង​ចេញ​មក​វិញ ដោយយោង​តាម​ការអាះអាង​ពី​អ្នកបកប្រែ​ខ្មែរ និង​ក្រោយ​ពី​មានការ​បញ្ជាក់​ជំហរ​ច្បាស់លាស់​ពី​ខាង​ក្រុមហ៊ុន​៕

 

Filed in: ព័ត៌មានជាតិ