សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​សាំ​យ៉ុង​៤​គ្រឿង​ដឹក​ឈើ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ប្រដេញ​ស្ទាក់​ចាប់បាន​

រថយន្ត​សាំ​យ៉ុង​៤​គ្រឿង​ដឹក​ឈើ​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ប្រដេញ​ស្ទាក់​ចាប់បាន​

​ខេត្ត​ស្ទឹងត្រែង ៖ សមត្ថកិច្ច​ចម្រុះ​ខេត្ត នៅ​រសៀល​ថ្ងៃ​១៤​ធ្នូ បានរួម​គ្នា​ធ្វើការ​ប្រដេញ​ស្ទាក់​ចាប់​បាន​រថយន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​៤​គ្រឿង គ្រា​រថយន្ត​ទាំងនោះ បាននិងកំពុង​ផ្ទុក​ទៅ​ដោយ​ក្តារ បើក​ចេញពី​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ឆ្លងកាត់​ដី​ក្រុង​ស្ទឹងត្រែង​ ​ហើយ​សមត្ថកិច្ច​បាន​ស្ទាក់​ចាប់បាន នៅ​រង្វង់​មូល​ផ្លូវបំបែក​ជា​៣ នៃ​ចំណុច​ប្រសព​អូរ​ពងមាន់ ស្ថិត​នៅក្នុង​ដី​ក្រុង​ស្ទឹងត្រែង ។​

​ស្នងការ​នគរបាល​ស្តីទី​ខេត្តស្ទឹងត្រែង លោក​ឧត្តមសេនីយ៍ត្រី ឌៀប ច​ន្ធី បាន​ប្រាប់ឲ្យដឹង​ថា រថយន្ត​ដឹកឈើ​ដែល​រង​ការបង្ក្រាប​នេះ ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុង ចំនួន​៤​គ្រឿង រថយន្ត​ទាំង​នេះ បាន​ផ្ទុក​ទៅ​ដោយ​ឈើ​ក្តារ​ប្រភេទ​លេខ​២ បាន​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ក្នុង​ភូមិសាស្ត្រ​ស្រុក​ថា​ឡា​បរិ​វ៉ាត់ យ៉ាង​អនាធិបតេយ្យ​បំផុត ក្នុង​បំណង​នាំ​ឆ្ពោះទៅ​កាន់​ទី​ផ​ក​សារ​គោលដៅ​។ លោក​ថា រថយន្ត​ដឹកឈើ​ទាំង​៤​គ្រឿង​នោះ ត្រូវបាន​មន្ត្រីនគរបាល​ជំនាញ​ខេត្ត​បាន​កសាង​សំណុំរឿង ហើយ​បាន​នាំយកមក​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ព្រៃឈើ​ខេត្ត​ចាត់ការ​ជា​បន្ត​។ ចំណែក​ម្ចាស់​រថយន្ត​ដឹកឈើ​ទាំង​នេះ​បាន​គេចខ្លួន​អស់​ទៅហើយ ។​

​ដោយឡែក​នៅ​ថ្ងៃ​១៣​ធ្នូ​សមត្ថកិច្ច​ចម្រុះ​ខេត្ត ក៏​បាន​ធ្វើការ​ប្រដេញ​ស្ទាក់​ចាប់​បាន​រថយន្ត​សាំ​យ៉ុង​៦​គ្រឿង​ផង​ដែរ នៅ​គ្រា​ដែល​រថយន្ត​ទាំងនោះ បាន​ផ្ទុក​ដោយ​ឈើមូល​ធំៗ ហើយ​វែងៗ ដោយ​ដឹក​ចេញពី​ស្រុក​ថា​ឡា​បរិ​វ៉ាត់ តែ​ត្រូវ​ចាប់បាន​នៅ​ដី​ក្រុង​ស្ទឹងត្រែង​ផងដែរ​។

​សូមបញ្ជាក់​ថា រយៈពេល​ពីរ​ថ្ងៃ​បន្តបន្ទាប់​គ្នា​នេះ សមត្ថកិច្ច​បាន​បង្ក្រាប​រថយន្ត​ដឹកឈើ បាន​១០​គ្រឿង ប្រគល់​ទៅ​ឲ្យ​មន្ត្រី​ព្រៃឈើ ចាត់ការ​ជា​បន្ត​ទៅ​តាម​ច្បាប់​៕

 

Filed in: ព័ត៌មានជាតិ