សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​រថយន្ត​ផ្លា​រឺ​ហ្វ័​មដឹក​ឈើប្រណិត​មួយគ្រឿ​ង​មិន​បាន​មួយ​ដង្ហើម​ចង្រឹត​ផង​លែង​វិញ​បាត់​!!

ចាប់​រថយន្ត​ផ្លា​រឺ​ហ្វ័​មដឹក​ឈើប្រណិត​មួយគ្រឿ​ង​មិន​បាន​មួយ​ដង្ហើម​ចង្រឹត​ផង​លែង​វិញ​បាត់​!!

កំពង់ឆ្នាំង ៖ រថយន្ត​ផ្លា​រ៉ា​ហ្វ័័​ម​ដឹកឈើ​មួយគ្រឿង ដែល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​ឃាត់​ចាប់បាន កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧ ដែល​បាន​និង​អះអាងថា ជា​ឈើ​ធ្នង់​ដែលជា​ប្រភេទ​ឈើប្រណិត ផ្ទុយ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​លោក ថោង វាន់​វី​រ៉ា​វុឌ្ឍី នាយខ័​ណ្ឌ​កំពង់ឆ្នាំង អះអាងថា ៖ ជា​ឈើ​ជា​ឈើ​មានច្បាប់​(PC) របស់​ក្រុមហ៊ុន​ទ្រី​ភាព ដែល​អស់​សុពលភាព​យូរ​ហើយ​និង​ដឹក​លើស​ដល់​៥០​ម៉ែត្រគូប​ទៀត​នោះ​ត្រូវបាន​ដោះលែង​វិញ​បាត់​ហើយ​។​

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា​ក្រោយ​ពី​ការចាប់​រថយន្ត​ដឹកឈើ​ខាងលើ​ម្ចាស់​ឈើ​បាន​រត់ការ​យ៉ាង​ខ្វែង​ដៃ ខ្វែង​ជើង​និង​បាន​ហៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើខ័​ណ្ឌ​កំពង់ឆ្នាំង​ទៅបាយ​ជាមួយ​នៅ​ហាង​បាយ​ភូមិ​ក្បាលដំរី​ព្រំប្រទល់​កំពង់ឆ្នាំង ពោធិសាត់ ។​ក្រោយមក​ក៏​មាន​ការសម្របសម្រួល ដោះលែង​ដោយ​សារ​ឈើ​ខាងលើ​ត្រូវបាន​ម្ចាស់​អះអាងថា​ជា​ឈើ​ក្រហម​និង​មានច្បាប់​(PC)​របស់​ដឹក​ចេញពី​ខេត្ត​ពោធិ៍សាត់​ប៉ុន្តែ​គ្រាន់​តែ​ដឹក​លើស​ចំនួន​កំណត់​ក្នុង​ច្បាប់​(PC) ទៅដល់​៥០​ម៉ែត្រគូប​នោះ​ត្រូវបាន​ម្ចាស់​ឈើ​អោយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ពិន័យ​បង់​ចូល​ថវិកា​រដ្ឋ​តាម​ច្បាប់​និង​បាន​ទុក​លុយកាក់​មួយចំនួន​សម្រាប់បិទ​មាត់​បិទ​ភ្នែក​អ្នកកាសែត ប៉ុន្តែ​មិន​មាន​អ្នកកាសែត​ណា​ទទួល​បាន​លុយ​នោះ​ទេ​។​

​ករណីយ៍​នេះ​លោករ​ស់ វុទ្ធា​មន្ត្រី​កងរាជអាវុធហត្ថ​ខេ​ត្តដែ​ល​ជា​អ្នក​ចាប់​រថយន្ត​ដឹក​ឈើប្រណិត​បានអោយដឹង​ថា​៖​រថយន្ត​ដឹកឈើ​ខាងលើ​ជា​ឈើ​ធ្នង់​សុទ្ធ ដែល​ជា​ប្រភេទ​ឈើប្រណិត​ដែល​ម្ចាស់​ឈើ​អះអាងថា​ជា​ឈើ​មាន​ច្បាប់​(PC)​។​នៅពេល​សួរ​រក​ច្បាប់​ម្ដងថា​នៅ​ឯណេះ ម្ដង​ថា​នៅ​ឯ​ណោះ ហើយ​រហូត​ដល់​រសៀល​ថ្ងៃទី​១២​ខែ​ធ្នូ​២០១៧​នេះ​ហើយ​ម្ចាស់​ឈើ​នៅ​មិន​ទាន់​យក​ច្បាប់​មក​បង្ហាញ​សមត្ថកិច្ច​ទៀត​មិនដឹង​ថា​ជា​ឈើ​ស្របច្បាប់​ឬ​មិន​ស្របច្បាប់​នោះ​ទេ​។ រីឯ​ស្លាក​លេខ​រដ្ឋ​យន្ត​នោះ​វិញ មាន​ភាពមិនប្រក្រតី​ទៀត​ដោយ​ស្លាក​លេខ​ផ្នែន​ខាង​មុខ​ផ្សេង​គឺ​ស្លាកៈ​លេខ​ភ្នំពេញ​3B 8513​និង​ខាងក្រោយ​ផ្សេង​គឺ​ស្លាក​លេខៈ ភ្នំពេញ​4A2423​។​

​ចំណែក​ច្បាប់​(PC)​គឺមាន​តែ​ក្រុមហ៊ុន​ទ្រី ភាព​មួយគត់​នៅ​ខេត្ត​ពោធិសាត់​គឺ មិន​មាន​ក្រុមហ៊ុន​ណា​មាន​ច្បាប់​(PC)​នោះទេ​។ តែ​តាម​ដឹង ក្រុមហ៊ុន​ទ្រី​ភាព​បានបញ្ចប់​អាជ្ញាប័ណ​ធ្វើ​អាជីវកម្ម​ព្រៃឈើ​នៅ​ខេត្តពោធិ៍សាត់​តាំងពី​ឆ្នាំ​២០១០​មក​ម្លេះ ចុះ​រថយន្ត​ដឹកឈើ​ដែល​កងរាជអាវុធហត្ថ​ចាប់បាន​នេះ​តើ​មានច្បាប់​ចេញ​ពី​ក្រុមហ៊ុន​ទ្រី​ភាព​ណា​ទៀត​?​។​

​ប្រជាពលរដ្ឋ​ឆ្ងល់​ហើយ​សួរថា​៖ តើ​នៅ​ខេត្ត​ពោធិ៍សាត់​មាន​ក្រុមហ៊ុន​ណា​មាន​អាជ្ញាប័ណ​ថ្វើ​អា​ជិវ​កម្ម​កាប់​ឈើ​ទៀត​? តើ​លោក នាយក​រដ្ឋបាល​ព្រៃឈើ​ម៉ា​ស្រុក​ខ្មែរ​ថ្មី និង​លោក វ៉េង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​នេសាទ មាន​ដឹង​អំពី​ករណី​នៃ​កា​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​ពោធិសាត់ ដោយ​យក​ច្បាប់​PC​របស់​ក្រុម​ទ្រី ភាព​ធ្វើជា​ខែល​ដែរឬទេ ឬ​មួយ​បាន​សំណែន​ឆ្អែត ឆ្អន់​ហើយ​បានជា​ធ្វើ​មិនដឹងមិនឮ​បែប​នេះ​??៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់