សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​សង្កាត់​ទន្លេបាសាក់​៦៦៤​គ្រួសារ​មក​ទទួល​បាន ប័ណ្ណ​កម្ម​សិទ្ធ ពី​អភិបាល​សាលា​រាជធានី​ភ្នំពេញ​

ប្រជាពលរដ្ឋ​សង្កាត់​ទន្លេបាសាក់​៦៦៤​គ្រួសារ​មក​ទទួល​បាន ប័ណ្ណ​កម្ម​សិទ្ធ ពី​អភិបាល​សាលា​រាជធានី​ភ្នំពេញ​

ភ្នំពេញ​៖  ប្រជាពលរដ្ឋ​ពីរ​ភូមិ​៦​ភូមិ ៩ និង​១៦ ចំនួន​៦៦៤​គ្រូ​សារ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មក​ទទួល​បាន ប័ណ្ណ​កម្ម​សិទ្ធ សម្គាល់​អចលនវត្ថុ ពី​អភិបាល​រាជធានី​ភ្នំពេញ សំរាប់​យក​ទៅ​ប្រើប្រាស់​ជា​ផ្លូវការ​ណាមួយ​ដែល​ពួកគាត់ ត្រូវការ​ចាំបាច់​។​

​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្ម​សិទ្ធ​អចលនវត្ថុ នា​រសៀល​ថ្ងៃ​ទី ១០​រោច ខែ​មិគសិរ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​និង​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​មណ្ឌល​កំសាន្ត​ស៊ូ​ល  លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ៖ ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ចំនួន​៦២២​គ្រួសារ​នៅ​ក្នុង​ភូមិ​ទី​៩ និង​ភូមិ​ទី​១៦ គឺ​បាន​ទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធ​ដី​និង​លំនៅឋាន​របស់​ពួកគាត់ ដែល​បញ្ជាក់ថា ជា​កម្ម​សិទ្ធ​ស្របច្បាប់ ដែល​មិន​មាន​អ្នកណា​ម្នាក់​បំពាន​លើ​ទ្រព្យសម្បត្តិ​ដែល​ជា​អចលនវត្ថុ​នេះ បាន​នោះ​ទេ ។

​លោក​បញ្ជាក់​បន្ថែមថា ៖ ក្រោយ​ពី​ពួកគាត់ ទទួលបាន​ប័ណ្ណ​កម្ម​សិទ្ធ​នេះ​ជា​ផ្លូវការ ពួកគាត់​អាច​យក​ទៅ​ប្រើប្រាស់ ដូច​ជា​កម្ចី​ប្រាក់​ពី​ធនាគារ ក្នុង​បំណង​យក ប្រាក់​មក​បណ្តាក់ទុន​វិនិយោគ​ទៅ​លើ​មុខរប​ខ្នាតតូច ឬ​មធ្យម​បាន​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឲ្យដឹងថា ៖ នេះ​គឺជា​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ   រដ្ឋាភិបាល លើ​វិស័យ​ដីធ្លី គឺ​ធ្វើ​យ៉ាង​អោយ​ប្រជាពលរដ្ឋ​ពល​គ្រប់​គ្នា​ទទួលបាន​នូវ​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី និង​ក៏​ជា​យុទ្ធសាស្ត្រ​កាត់ បន្ថយ​ភាពក្រីក្រ​ផងដែរ​។ ការ​ដែល​ចែក​ប័ណ្ណ​កម្ម​សិទ្ធ​ដល់​ប្រជាពលរដ្ឋ មាន​ការយឺតយ៉ាវ​ដោយសារ​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភូមិ​នេះ រស់នៅ​លើ​ដី​កម្ម​សិទ្ធ​របស់​រដ្ឋ ហើយ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ រងចាំ​ការ​អនុញ្ញត​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើ​សម្បទាន​អោយដល់​ប្រជាពលរដ្ឋ​ទាំងអស់​នោះ​។​

​លោក ខាន់  រិទ្ធ ចៅសង្កាត់​ទន្លេបាសាក់ អោយដឹងថា “​មុន​នឹង​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​សម្គាល​អចលនវត្ថុ គឺ​ក្រុម​មន្ត្រី​ជំនាញ​សូរិយា​ដី បាន​ចុះមក​ធ្វើការ​វាស់វែង ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ​ជា​ច្រើន​ខែ​មក​ហើយ តែ​ថ្ងៃ​នេះ គឺ​បាន​ទទួល​នូវ​ប័ណ្ណ​កម្ម​សិទ្ធ​ជា​ផ្លូវកា​រហើយ​។ លោក​បន្តថា ៖ ប្រជាពលរដ្ឋ​ក្នុងភូមិ​៩​មាន​ចំនួន​២៨៦​គ្រួសារ ចំណែក ប្រជាពលរដ្ឋ​ក្នុងភូមិ​១៦​មាន​ចំនួន​៣៣៦​គ្រួសារ​។ លោក ចៅសង្កាត់​បញ្ជាក់​ទៀត​ថា ៖ ការ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធ​សម្គាល​អចលនវត្ថុ​ដល់​ប្រជាពលរដ្ឋ​ទាំង​៦៦៤​គ្រួសារ​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​អាច​មក​ទទួលយក​ប័ណ្ណ​នៅ​មជ្ឈមណ្ឌល​កំសាន​ស៊ូល តែបើ​ផុត​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​អាច​ទៅ​ទទួល យក​ប័ណ្ណ​កម្ម​សិទ្ធ​នៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សូរិយា​ដី រាជធានី​ភ្នំពេញ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ទី​៩ ដែល​មក​ទទួលយក​ប័ណ្ណ​កម្ម​សិទ្ធ​សម្គាល់​អចលនវត្ថុ អ្នកស្រី ចាន់ ណា អាយុ​៥០​ឆ្នាំ​មានកូន​៥​នាក់​ក្នុង​បន្ទុក បានឲ្យដឹងថា​៖ គាត់​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ ដែល​បាន​ទទួល  ប័ណ្ណ​កម្ម​សិទ្ធ ពី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​។ អ្នកស្រី​បញ្ជាក់ថា​៖ គាត់ បាន​រស់នៅ​លើ​ដី​របស់​ខ្លួន​ជាង​១០​ឆ្នាំ​មកហើយ នៅពេល​បាន​ប័ណ្ណ​នេះ គាត់​អាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​កម្ចី​លុយ​ពី​ធនាគារ​មក​ប្រកបមុខរបរ​ខ្នាត​តូច​បាន ៕

 

Filed in: ព័ត៌មានជាតិ