សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ល្បែង​កន្ទុយលេខ កំពុង​រីកដុះដាល​ដូច​ផ្សឹត​នៅក្នុង ខេត្ត​ក្រចេះ អាជ្ញាធរ​មិន​អើពើ​

ល្បែង​កន្ទុយលេខ កំពុង​រីកដុះដាល​ដូច​ផ្សឹត​នៅក្នុង ខេត្ត​ក្រចេះ អាជ្ញាធរ​មិន​អើពើ​

ក្រចេះ​៖ ល្បែង​កន្ទុយលេខ សព្វថ្ងៃនេះ​កំពុង​រីកដុះដាល ដូច​ផ្សឹត​នៅក្នុង​ខេត្ត​ក្រចេះ ហើយ​គេ​ក៏​មិន​ដែល​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណាមួយ​មាន​វិធានការ​អ្វី​បន្តិច​សោះឡើយ​។​

​បើ​តាម​ការសង្កេត​គេ​តែង​ឃើញ​ល្បែង​លក់ និង​ចាក់​កន្ទុយលេខ​នេះ ភាគច្រើន​កើតមាន នៅក្នុង​ក្រុង​ក្រចេះ ក្រៅពី​នោះ​ក៏​មាន​នៅ​តាម​បណ្តា​ស្រុក​មួយចំនួន​ទៀត​ដូចជា ស្រុក​ចិត្រ​បុរី ស្រុក​សំបូរ ស្រុក​ព្រែក​ប្រសព្វ ស្រុក​ស្នួល និង​ស្រុក​ឆ្លូង​។ ចំណែក​មេ​កន្ទុយលេខ​ដែល​ធំៗ​ជាងគេ ភាគច្រើន​មាន​លំនៅដ្ឋាន​ក្នុង​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ខេត្តក្រចេះ​តែម្តង​។​

​បើ​យោង​តាម​ប្រភព​នានា បានឱ្យដឹងថា ការប្រព្រឹត្តិទៅ នៃ​ការចាក់​លក់​សុីសង​គ្នា រវាង​អ្នក​ចាក់ និង​អ្នកលក់ គឺ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ឆ្នោត​យួន គេ​លេង​សុីសង​គ្នា​ចំនួន​ពីរលើក ដោយ​គេ កំណត់​ចេញ​កន្ទុយលេខ​សីុស​ង​គ្នា នៅ​ម៉ោង ៤​នឹង​៤៥​នាទី​ម្តង និង​នៅ​ម៉ោង​៦​នឹង​៣០​នាទី ល្ងាច​ម្តងទៀត​។ ចំពាក់​មេ​កន្ទុយ លេខ​តូចៗ ដែល​បាន​ដាក់​តុ រឺ​ជិះ​ម៉ូតូ​ដើរ​លក់​ចល័ត រឺ​លក់​នៅ​តាម​ផ្ទះ​នានា​វិញ នៅពេលដែល​គេ​ឡើង​លេខ ពី​មេ​តូច ទៅ​មេ​ធំ គឺ​គេ​ប្រើ​ប្រព័ន្ធ​ឡា​ញ LINE រឺប្រព័ន្ធ​វាត់​ស្អាប់ WhatsApp ។ ដូច្នោះ រាល់​ការបង្ក្រាប ពី​សំណាក់​អាជ្ញាធរ មាន​សមត្ថកិច្ច ទៅលើ​មេ​កន្ទុយលេខ​ធំៗ​នោះ គឺ​វា​ជួប​ការលំបាក ប៉ុន្តែ​បើ​សមត្ថកិច្ច ចុះបង្ក្រាប​កន្លងមក គឺ​ចាប់បាន​តែ​មេ​កន្ទុយលេខ​តូច តាច​ល្អិតល្អោច​តែប៉ុណ្ណោះ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ បាន​លើង​ឡើង​ថា បានជា​សមត្ថកិច្ច​មិន​ធ្វើការ​បង្ក្រាប​កន្លែង​លក់​ឆ្នោត​ធំៗ​នៅ​ក្រុង​ក្រចេះ ដោយសារ​តែ​មេ​ឆ្នោត​គ្រាក់ៗ​ទាំងនោះ​បង់​ឲ្យ​ជា​ខែ​រួច​អស់​ទៅហើយ ។​

​ពាក់ព័ន្ធ​និង​ល្បែង​កន្ទុយលេខ ដែល​កំពុងតែ​រីកដុះដាល នៅក្នុង​ខេត្ត​ក្រចេះ​នោះ អាជ្ញាធរ មាន​សមត្ថកិច្ច គ្រប់ លំដាប់ថ្នាក់ មិន​គួរ​មើលរំលង​នោះទេ ត្រូវតែ​មាន​វិធានការ ជា​បន្ទ​នា​ន់ ដើម្បី​ឲ្យ​ភូមិ​ឃុំ​មាន​ស​វត្ថិ​ភាព ស្របតាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់