សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ជនជាតិ​វៀតណាម​០៤​នាក់​ឆ្លងដែន​ខុសច្បាប់​ត្រូវ​បាន​ក្រសួង​បរិស្ថាន​ឃាត់ខ្លួន​

ជនជាតិ​វៀតណាម​០៤​នាក់​ឆ្លងដែន​ខុសច្បាប់​ត្រូវ​បាន​ក្រសួង​បរិស្ថាន​ឃាត់ខ្លួន​

ខេត្ត​រតនគិរី ៖ ក្រុម​មន្ត្រី​ក្រសួង​បរិស្ថាន បាន​ចុះ​ប្រតិបត្តិការ​ទៅ​តំបន់​កន្ទុយ​នាគ ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៤​នាក់ ខណៈ​ពួកគេ​ចូល​មក​ទឹកដី​ខ្មែរ ត្រង់​តំបន់​ក្បែរ​កន្ទុយ​នាគ ចំណុច​បង្គោល​សីមា​លេខ​១០ ដើម្បី​កាប់​បំផ្លាញ​ព្រៃឈេ​ី​យក​យកទៅលក់​នៅ​ប្រទេស​វៀតណាម​។​

មន្ត្រី​ម្នាក់​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧​ថា ជនជាតិ​វៀតណាម​ទាំង​៤​នាក់​នោះ​ទី​១៖ ឈ្មោះ ដន ង៉ុក​តន អាយុ​២៤​ឆ្នាំ ទី​២៖ ឈ្មោះ ង៉ូ វ៉ាន់​ង៉ុក អាយុ​៥៨​ឆ្នាំ ទី​៣៖ ឈ្មោះ ដា​ម ឌឹ​កជុង អាយុ​២៥​ឆ្នាំ (​អ្នក​ទាំង​៣​មាន​ទីលំនៅ​ខេត្ត​កន្ទូ​ម​) និង​ទី​៤៖ ឈ្មោះ ចិន ង៉ុក​វឹង អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ខេត្ត​យ៉ា​ឡាយ​។​

​បើ​តាម​មន្ត្រី​បរិស្ថាន ពេល​នាំ​ខ្លួន​ជនជាតិ​វៀតណាម​៤​នាក់​នេះ ដោយ​ភ្ជាប់​ជាមួយ​មធ្យោបាយ​កាប់ និង​ដឹកជញ្ជូន​ឈើ តែ​ដោយសារ​ស្ថានភាព​ផ្លូវ​មិនអាច​យកមក​ខេត្ត​បាន ក៏​ត្រូវ​ដុត​កម្ទេច​ចោល​នៅ​កន្លែង​នោះ​តែម្តង ។​

​ប្រភព​ព័ត៌មាន​មួយទៀត​បានឲ្យដឹងថា ក្រោយ​ពី​កម្លាំង​ក្រសួង​បរិស្ថាន​ឃាត់ខ្លួន​បាន​ជនជាតិ​វៀតណាម​៤​នាក់​នោះ គឺ​ខាង​មន្ត្រី​បរិស្ថាន​ខេត្ត ចុះ​ទៅ​តំបន់​នោះ​មុន​ដែរ ប៉ុន្តែ​មិន​មាន​លទ្ធផល ។

​លោក​ឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការរង​ទទួលបន្ទុក​ជនអន្តោប្រវេសន៍ បានឲ្យដឹងថា រហូតមក​ដល់​ព្រឹក​នេះ ជនជាតិ​វៀតណាម​ទាំង​៤​នាក់ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី​នៅឡើយ មិន​ទាន់​បញ្ជូន​មក​សាលាដំបូង​ខេត្តរតនគិរី​នៅឡើយ​ទេ​៕
​ដោយ​៖​ចាប​សំអាន​

 

Filed in: ព័ត៌មានជាតិ