សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជុំ​បូកសរុប​ការងារ​ហ្វឹកហ្វឺន​បញ្ចប់​វគ្គ​បំប៉ន​ពង្រឹង​រៀបរយ​

ប្រជុំ​បូកសរុប​ការងារ​ហ្វឹកហ្វឺន​បញ្ចប់​វគ្គ​បំប៉ន​ពង្រឹង​រៀបរយ​

នៅ​សាលប្រជុំ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ព្រឹក​ថ្ងៃ​ទី​២ ធ្នូ ២០១៥ មាន​រៀបចំ​ពិធី​បូក​សរុប​លទ្ឋផល​ការងារ​ហ្វឹកហ្វឺន​បញ្ចប់​វគ្គ​បំប៉​ន​ពង្រឹង​រៀបរយ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៏ទោ លី សូ​រ៉ារឹ​ទ្ឋ មេបញ្ជាការរង​យោធភូមិភាគ​ទី​១ លោក​ស្វាយ សំ​អ៊ាង អភិបាលរង​ខេត្ត លោក​ឧត្តមសេនីយ៏ត្រី ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ព្រមទាំង​លោក​ព្រះរាជអាជ្ញារ​សាលាដំបូង​ខេត្ត នឹង​ស្នងការរង មេបញ្ជាការរង​រាជ​អាវុធហត្ថ​ខេត្ត នាយទាហាន នាយទាហានរង នឹង​ពលទាហាន​ដែល​ជា​សិក្ខាកាម​ប្រមាណ​ជាង​១០០​នាក់​។​

​លោក​វរ​សេ​នីយ៏ឯក ព្រាប វុត្ថា នាយសេនាធិការ​ស្តីទី​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​បាន​ឡើង​ថ្លែង​សារ​ស្វាគ​ម​ន៏​ដល់​អង្គពិធី​នឹង​អានរ​បាយ​ការ​ស្តីពី លទ្ឋផល​ការងារ​ហ្វឹកហ្វឺន​បញ្ចប់​វគ្គ​បំប៉​ន​ពង្រឹង​រៀបរយ ដែល​បាន​អនុវត្ត​ន៏​អស់​រយៈពេល​៤៥​ថ្ងៃ នៅ​វរ​សេនា​តូច​អន្តរាគ​ម​ន៏​លេខ​១ ។​

​នា​ពិធី​ខាងលើ​លោក​ឧត្តមសេនីយ៏ត្រី ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​មាន​ប្រសា​ស​ន៏​ថា ក្រោយពី​បាន​ទទួល​ផែនការ​ហ្វឹកហ្វឺន​ពី​ថ្នាក់​លើ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី បាន​ចាត់តាំង​នឹង​រៀបចំ​ការងារ​ហ្វឹកហ្វឺន​វគ្គ​បំប៉ន​ពង្រឹង​រៀបរយ តាម​ផែនការ​កំណត់​យក​ពេលវេលា​រៀនសូត្រ មួយ​សប្តាហ៏​ប្រាំ​ថ្ងៃ ក្នុង​មួយ​ថ្ងៃ​រៀន​ប្រាំបី​ម៉ោង ព្រឹក​បួន​ម៉ោង ល្ងាច​បួន​ម៉ោង ។​លោក​បញ្ជាការ​យោធា​ខេត្ត​បាន​បន្តថា សិក្ខាកាម​ដែល​បាន​ទទួល​វគ្គ​សិក្សា​បំប៉ន​រៀបរយ​សរុប​ចំនួន​១៣០​នាក់ គ្រូ​ឧទ្ទេស​នាម​ចំនួន​១៥​នាក់ ហើយ​ក្នុង​វគ្គ​សិក្សា​នេះ ក៏​មាន​ចាត់តាំង​ធ្វើ​ផែនការ​យុទ្ឋ​ដំនើរទ័ព ដែល​មាន​ចម្ងាយ​២០​គីឡូម៉ែត្រ ដោយ​ប្រើ​រយៈពេល​មួយថ្ងៃ​។​

​ចំពោះ​មេរៀន​ដែល​បាន​រៀនសូត្រ​ទៅតាម​ផែនការ​នឹង​កាលវិភាគ​មាន ចំនេះដឹង​យោធា​រួម ហ្វឹកហ្វឺន​បាន ចំនួន​១៣ ថ្ងៃ ស្មើរ​៩១ ម៉ោង បច្ចេកទេស​អាវុធ​ថ្មើរជើង ហ្វឹកហ្វឺន​បាន ចំនួន​៤ ថ្ងៃ ស្មើរ​២៨ ម៉ោង យុទ្ឋវិធី​ថ្មើរជើង ហ្វឹកហ្វឺន​បាន ចំនួន​៧ ថ្ងៃ ស្មើរ​៤៩ ម៉ោង អប់រំ​ចិត្តសាស្ត្រ ហ្វឹកហ្វឺន​បាន ចំនួន​៤ ថ្ងៃ ស្មើរ​២៨ ម៉ោង​។​ការត្រួតពិនិត្យ​ប្រឡង​មេរៀន​បញ្ចប់​វគ្គ បាន​ចំនួន​១២៧​នាក់ នឹង​៣​នា​កើ​ទៀត​មាន​ជម្ងឺ​សម្រាក​ពេទ្យ មិនបាន​ចូលរួម​ប្រឡង ហើយ​ក្នុងនោះ​មាន ពិន្ទុ​ល្អ ចំនួន ៣០​នាក់ ពិន្ទុ​ល្អ​បង្គួរ ៥៥​នាក់ ពិន្ទុ​មធ្យម ៤២​នាក់ នឹង​មិន​ជាប់​តាម​សំណូមពរ ៣​នាក់​។​
​លោក​ឧត្តមសេនីយ៏ទោ លី សូ​រ៉ារិ​ទ្ឋ មេបញ្ជាការរង​យោធភូមិភាគ​ទី​១ នឹង​លោក​ស្វាយ សំ​អ៊ាង អភិបាលរង​ខេត្ត បាន​ថ្លែង​កោត​ស​សើរ​ដល់​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​ន៏​នូវ​ការពង្រឹង ចំនេះដឹង​ដល់​នាយទាហាន នាយទាហានរង ពលទាហាន ឲ្យមាន​ជំនាញ​ច្បាស់លាស់ ដែល​ជា​ការចូលរួមចំណែក​កសាង​ប្រទេសជាតិ ។ ព្រោះថា កងទ័ព​មិនមែន​ចេះ​តែ​បាញ់​កាំភ្លើង​ហើយ​ហៅ​ថា កងទ័ព​នោះទេ កងទ័ព​ត្រូវមាន​ជំនាញ​នឹង​ចំនេះ​គួបផ្សំ ទើប​អាច​ការពារ​ជាតិ​បូរណភាព​ទឹកដី ពី​សត្រូវ​ឈ្លានពាន​នានា​។​

​ក្នុងឱកាស​នោះ​ដែរ គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បានឧ​ប​ត្ត​ម​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​ចំនូ​ន​១​លាន ដើម្បី​ចាត់ចែង​លើ​ការ​សក្សា​រៀនសូត្រ​របស់​យោធា​ក្នុង​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្ត ៕
​ដោយ ៖ ហ៊ិ​ន សុគ​ន់​

2015_12_03a (1) 2015_12_03a (2) 2015_12_03a (3) 2015_12_03a (4) 2015_12_03a (5)

Filed in: ព័ត៌មានជាតិ