សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បញ្ជាកា​រគ​៣​ដែល​ល្បី​ដឹកឈើ​ប្រណីត​ទៅ​វៀតណាម​ត្រូវបាន​ដកតំណែង​

បញ្ជាកា​រគ​៣​ដែល​ល្បី​ដឹកឈើ​ប្រណីត​ទៅ​វៀតណាម​ត្រូវបាន​ដកតំណែង​

​ខេត្ត​ក្រចេះ ៖ មេបញ្ជាការ​កងអនុសេនាធំ​លេខ​៣ នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ លោក ហ៊ត់ ប៊ុន​គីម ដែល​ល្បី​ខ្លាំង​ខាង​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម និង​បើក​សង្វៀនមាន់ ត្រូវបាន​ដកចេញ​ពី​តំណែង​។​

​លោក ហ៊ត់ ប៊ុន​គីម ត្រូវបាន​ដកចេញ​ពី​តំណែង​កាលពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧​ឲ្យទៅ​បម្រើ​ការងារ​នៅ​ក្នុង​បន្ទាយ​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ក្រចេះ ដោយ​ដាក់ជំនួស​មេបញ្ជាការរង ឈ្មោះ ជា វណ្ណៈ ឲ្យ​ឡើងកាន់​តំណែង​នេះ​។ ប្រភព​ពី​មន្ត្រី​បានឲ្យដឹងថា លោក ហ៊ត់ ប៊ុន​គីម ត្រូវបាន​ដក​ពី​តំណែង​នេះ ដោយសារ​នា​ពេល​ថ្មីៗ​កន្លងមកនេះ រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​មួយ​គ្រឿង​បាន​បើ​កបំ​បុក​រថយន្ត​របស់​មន្ត្រី​កងរាជអាវុធហត្ថ ដែល​ព្យាយាម​ស្ទាក់​ចាប់​ឈើ​ខុសច្បាប់ នៅក្នុង​ឃុំ​គ្រញូង សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ មុន​នឹង​បើក​គេច​ចូល​ទៅក្នុង​បន្ទាយ​របស់​ខ្លួន​។​

​មាន​សេចក្តីរាយការណ៍​ថា លោក ហ៊ត់ ប៊ុន​គីម មេបញ្ជាការ​កងអនុសេនាធំ​លេខ​៣ នៃ​វរ​សេនា​តូច​ព្រំដែន​គោក​លេខ​២០៤ របស់​ខេត្ត​ក្រចេះ​រូប​នេះ​មាន​រឿង​ជាច្រើន​ទាក់ទង​នឹង​ការដឹកឈើ​ប្រណីត​ខុសច្បាប់​នេះ កន្លងមក​ក៏​មាន​ករណី​ស្រដៀង​គ្នា​ដែរ គឺ​គំនរ​ឈើ​ត្រូវបាន​ទម្លាក់​ចុះ​ពី​រថយន្ត​១​គ្រឿង ដែល​បាន​ខូច​នៅពេល​កំពុង​ដឹកជញ្ជូន​ឆ្លងដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​ឈើ​វៀតណាម តាម​ច្រករបៀង​០៦ ក្បែរ​បង្គោល​ព្រំដែន​ថ្មី​លេខ​៦៥ ស្ថិតក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ ក្រៅពីនេះ​មេបញ្ជាការ​កងអនុសេនាធំ​លេខ​៣​ដែល​ល្បី​ខាង​បទល្មើស​ព្រៃឈើ​រូបនេះ ក៏បាន​ផ្តល់​ទីតាំង​លាក់​ទុក​ឈើ​នៅក្នុង​ទីបញ្ជាការដ្ឋាន​របស់ខ្លួន សម្រាប់​ស្តុក​ឈើ​ផងដែរ​។​

​បើ​តាម​ប្រជាពលរដ្ឋ និង​មន្ត្រី​មូលដ្ឋាន​នៅក្នុង​ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា មេបញ្ជាការ​រូបនេះ បាន​ឲ្យ​ភរិយា​របស់​ខ្លួន ដែល​គេ​ហៅថា ចែ វី ដើរ​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ផ្សេងៗ ក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី ដោយ​ដឹកជញ្ជូន​តាម​រថយន្ត​តូចៗ យក​មក​គរ​ស្តុក​ទុក​នៅ​ក្នុង​ទីបញ្ជាការ​កងអនុសេនាធំ​លេខ​៣​នេះ មុននឹង​លើក​ដាក់​រថយន្ត​កែច្នៃ​ធុន​ធំៗ ដើម្បី​ដឹក​បន្ត​ចេញ​ទៅ​លក់​នៅ​ក្នុង​ទឹកដី​វៀតណាម តាម​ច្រករបៀង​ង៉ាំ​០៦ ឬ​ហៅ​ថា ផ្លូវ​របស់​ក្រុម​ធី​ធី​វ៉ា​យ​៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់