សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឡាន​ដឹក​ឈើ​ខ្នាត​យក្ស​ផស់​ឧកញ៉ា​សឹង​សំអុល​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដារ​ព្រលះ​គ្នា​ជាមួយ​ឡាន​ដំឡូង​ខ្នាត​យក្ស ខ្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​សមត្តកិច្ច​ធើ​មិនដឹង​!

ឡាន​ដឹក​ឈើ​ខ្នាត​យក្ស​ផស់​ឧកញ៉ា​សឹង​សំអុល​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ដារ​ព្រលះ​គ្នា​ជាមួយ​ឡាន​ដំឡូង​ខ្នាត​យក្ស ខ្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​សមត្តកិច្ច​ធើ​មិនដឹង​!

ក្រចេះ​ ៖ ​កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧​គេ​ឃើញ​មាន​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​រវាង​ឡាន​យក្ខ​ដឹក​ឈើប្រណិត​ប៉ះ​ទង្គិះ​ជាមួ​យឡាន​ដឹក​ដំឡូង​មី​បណ្តាលឲ្យ​ខ្ទាត​ទៅ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ភូមិ​រោងចក្រ​ស្ករ ឃុំ​ត្រ​មូង ស្រុក​មេមត់​តែ​មិនឃើញ​មាន​សមត្តកិច្ច​ជំនាញ​ណា​មក​ពិនិត្យឡើ​យ​។​

​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា​៖​ឡាន​ដឹក​ឈើប្រណិត​របស់​ឧកញ៉ា​សឹង្ហ សំអុល ដែល​គេ​ស្គាល់​ថា​ជា​ឧកញ៉ា​ឈ្មួញ​ឈើ ដ៏​ល្បីល្បាញ​ប្រចាំ​ទេស ព្រោះ​គ្មាន​សមត្តកិច្ច​ណា​សូម្បី​តែ​តុលាការ​ខេត្ត​ក្រចេះ​ក៏​មិន​ហ៊ាន​ក្អក​ជាមួយ​មួយ​រយៈ​នេះ​បាន បាន​បើកបរ​ស្រប​ទិស​គ្នា​ជាមួយនឹង​ឡាន​ដឹក​ដំឡូង​របស់​ប្រជាពលរដ្ឋ តាម​បណ្ដោយ​ផ្លូវ​លេខ​៧ ពី​ស្រុក ស្នួល​ខេត្ដ​ក្រចេះ មកដល​ចំណុច ភូមិ​រោងចក្រ​ស្ករ ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​បំរុង​នាំចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដារ​ឬ​ដូង​៧​ដើម​។​

​ប្រហែល​ដោយសារ​សំអាង​ថា​ឡាន​ឈើ​ឧកញ៉ា អ្នកបើកបរ​ក៏​បើក​វ៉ា​ជែង​ឡាន​ដឹក​ដំឡូង​តែ​ដោយ​ដឹកឈើ​ច្រើន​ធ្ងន់​ពេក​មិន​ដឹង​ក៏ វ៉ា​មិន​ផុត​ហើយ​បាន កៀ​គ្នា​ជាមួយនឹង​ឡាន​ដឹក​ដំឡូង បណ្ដាល​អោយ​ឡាន​ដឹក​ដំឡូង​ធន​ធំ​ដូចគ្នា ខ្ទាត​ទៅ​បុក​ផ្ទះ​អ្នកភូមិ នៅតាម​បណ្ដោយ​ផ្លូវ​នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ​ខូចខាត​យ៉ាង​ដំណំ ។​តែ​សំណាង​មិន​មាន​សេចក្តី​រា​យក​រណ៍ថា​មាន​មនុស្ស​រងគ្រោះថ្នាក់​។​

​គេ ចាំ​មើល​ថា​តើ​មាន​សមត្ថកិច្ច​ជំនាញ​ណា​មាន​ចំណាត់ការ​បែបណា​ចំពោះ​ឡាន ដឹក​ឈើប្រណិត​ដែល​ប៉ាន់​ស្មានថា​មាន​ប្រមាណ​ជា​៦០​សឹប​ម៉ែត​គូប របស់លោក ឧកញ៉ា​រូប​នោះ​ទេ​?​។​តែ​គេ​មិន​សង្ឃឹម​ប៉ុន្មាន​ទេ​ព្រោះ​សូម្បី​នាយករដ្ឋមន្ត្រី​តេជោ​សែន​លើក​ឈ្មោះ​ក្នុង​អង្គប្រជុំ​គណរដ្ឋមន្ត្រី​ហើយ​ក៏​គេ​មិនឃើញ​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​បង្ក្រាប​ឈើ​ធើ​អី​អុល​ផង​ម៉ា​អា​រឿង​ចឹង​ដាំ​ចេក​។ ម្យ៉​៉ា​ង ឡាន​ដឹក​ឈើ​ឧកញ៉ា​សឹង​សំអុល​ក៏​ធ្លាប់​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ដែរ​មាន​គ្រោះ​មនុស្ស​ទៀត​តែ​ឈឹង​។​

​មាន​សេចក្តីរាយការណ៍​ថា​៖​ឈ្មួញ​ដែល​មាន​ងារ​ជា​ឧកញ៉ា​និង​ជា​សមត្តកិច្ច​ប៉េអឹម​ផង នៅតែ​បន្ត​ប្រមូល​ទិញ​ឈើ​ដែល​កាប់​កាប់​ខុសច្បាប់​ពី​ក្នុង​តំបន់​អភិរក្ស ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ធំៗ ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ដរ​ក្រុង​ស្រុក​មេមត់ យ៉ាង​គគ្រឹកគគ្រេង​ដោយ​មាន​ការឃុបឃឺត​ជាមួយ​មន្ត្រី​មាន​សមត្តកិច្ច​ក្រោម​លេស​ថា​ដឹក​ឈើ​មាន​ច្បាប់​។​

​សូម​បញ្ជាក់​ដែរ​ជាគោលការណ៍​រាជ​រដ្ឋា​ភី​បាល​បាន​ផ្អាក​ការអនុញ្ញាតិ​ឲ្យ​នាំ​ចេញ​ឈើ​ដេល​មិន​ទាន់​កែ​ច្នៃ​ចេញ​ទៅ​បរទេស​តែ​មកដល់​ពេល​នេះ​គេ​នៅតែ​ឈើ​ញ​ឈ្មួញ​ឈើ​ថ្នាក់​ឧកញ៉ា​ធំៗ​នៅតែ​នាំចេញ​ឈើដុល​ចេញទៅ​ស្រុក​យួន​ដដែល​។​មាន​សេចក្តីរាយការណ៍​ថា​៖​ឧកញ៉ា​សឹង​សំអុល​បាន​និង​កំពុង​យក​ច្រក​ដូង​៧​ដើម​ចេញ​ឈើ​ដោយ​សហការ​ជាមួយ​ចែ​ក្តាម​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ដែល​មាន​ប្តី​ជា​មន្រី​នគរ​បាន​ប៉ុស្តិ​ឃុំ​ដា​នោះ​ផង​។​

​សូម​បញ្ជាក់​ដែរ​ថា​៖ កន្លងមក​ថ្មីៗ​នេះ បាន​មាន​ព័ត៌មាន​មួយ ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា មេ​ឈ្មួញ សិ​ង្ហ សំអុល បាន​ប្រើ​អំណាច ឥទ្ធិពល ជា​ឧកញ៉ា ផឹកស៊ី​ស្រវិង ច្រងេងច្រងាង អួតអាង​ក្នុង​ហាង ១​កន្លែង នៅ​ស្រុក​ស្នួល ហើយ​ជេរប្រមាថ និង​គំរាម​បាញ់ ដល់​អ្នកព័ត៌មាន​ណា ដែល​បាន​ចុះផ្សាយ​ពី​ខ្លួន ដែល​កំពុង​ធ្វើ​ជំនួញ​ឈើ​ឆ្លងដែន ទៅ​ប្រទេស​វៀតណាម ដោយ​សម្តី​ធ្ងន់ៗ​ថា​៖ ពួក​អា​កាសែត​ណា ចង់​ផ្សាយ​អី​ក៍​ផ្សាយ​ទៅ អញ​មិន​ខ្វល់​ទេ បើ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បញ្ជា​ឲ្យ នាយ​ឧត្តមសេនីយ សៅ សុខា ចាប់​អញ គ្មាន​អ្នកណា ហ៊ាន​ចាប់ អញ​ទេ​។ ដោយសារ​មិនអាច​ទាក់ទង​ឧកញ៉ា​សឹង​សំអុល​បាន​នោះ​សង្ឃឹមថា​នឹង​មាន​ការបកស្រាយ​ពី​ព​តិមាន​នេះ​ជាមិនខាន​!៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់