សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​បុក​រះ​ម៉ូតូ​៦​គ្រឿង ឡាន​មួយគ្រឿង និង​តូប​លក់​អាហារ​

បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​បុក​រះ​ម៉ូតូ​៦​គ្រឿង ឡាន​មួយគ្រឿង និង​តូប​លក់​អាហារ​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​មួយគ្រឿង ម៉ាក Mercedes បុក​រះ​តូប​លក់​អាហារ​ពេលយប់ និង​ម៉ូតូ​៥​គ្រឿង ព្រម​ទាំង​រថយន្ត​មួយ​គ្រឿង​ផងដែរ ដែល​បង្ក​ឲ្យ​ខូចខាត​ស្ទើរតែ​ទាំងអស់ តែ​ពុំ​មាន​អ្នករងរបួស​ដល់​អាយុជិវីត​ទេ​។​ ​ករណី​នេះ​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជាង​១០​យប់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២៧១ ជិត​វត្ត​សន្សំ​កុសល​។​

​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា គ្រោះ​ចរាចរណ៍​មួយ​នេះ​បង្កឡើង ដោយ​បុរស​ម្នាក់​បើករថយន្ត​សេរី​ទំនើប​មួយ​គ្រឿង ម៉ាក Mercedes ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AV-3838 តាម​បណ្តោយ​ផ្លូវ​២៧១ លុះ​បើក​មក​ជិត​ដល់​វត្ត​សន្សំ​កុសល បុរស​ខាងលើ​បាន​បើករថយន្ត​ទៅបុក​រះ​តូប​លក់​អាហារ​ពេលយប់ និង​ម៉ូតូ​៥​គ្រឿង ព្រម​ទាំង​រថយន្ត​មួយ​គ្រឿង​ផងដែរ ដែល​បង្ក​ឲ្យ​ខូចខាត​ស្ទើរតែ​ទាំងអស់​។​

​បន្ទាប់ពី​បើក​បុក​រួច​បុរស​ដែល​បើក​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច ឃាត់​យកចេញ​ពី​កន្លែងកើតហេតុ ជៀសវាង​ការប្រើ​អំពើ​ហង្សា​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែង កើតហេតុ​នោះ​។ ក្រោយ​កើតហេតុ​អ្នកបើកបរ​រួមជាមួយ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នាំ​យក​ទៅ​ការិយានគ​របា​លល័យ​ចរាច​រណ៍ផ្លូវ​គោក នៃ​ស្នងការដ្ឋាន​នគ​បាន​ក្រុងភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​៕

 

Filed in: ព័ត៌មានជាតិ