ខេត្តរតនគិរី ៖ នៅវេលាម៉ោង១៥.00នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ថ្នាំញៀន០៦កញ្ចប់ស្មើនឹង៦.១៩ក្រាម និងជនសង្ស័យ០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងបានលុងដឹកនាំ ដោយវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការអាវុធហត្ថក្រុងបានលុងខេត្តរតនគិរី និងមានការសម្របសម្រួលដោយលោក រ៉ា បូរ៉ា់ន់ឌី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តរតនគិរី ចុះបង្ក្រាបជាក់ស្តែងករណីប្រើប្រាស់ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀននៅចំណុចភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ឃាត់ខ្លួនបាន០៣នាក់ ។
ទី០១ឈ្មោះ ខន ខ្លឹង ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាអងស្រុកកូនមុំ ។
ទី០២ ឈ្មោះ សុខ ផារ៉ា ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅសង្កាត់ឡាបានសៀក ក្រុងបានលុង ។
ទី០៣ ឈ្មោះ ណាង ជា ភេទប្រុសអាយុ២៥ឆ្នាំ ខ្មែរមុខរបរបិតស្គត់ម៉ូតូ រស់នៅភូមិអូរមៀតសង្កាត់ឡាបានសៀក ក្រុងបានលុង ។
ការចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សាធាតុញៀន ដោយខុសច្បាប់ ដកហូតបានសំភារះប្រើប្រាស់ដូចជាទូរស័ព្ទដៃ ០៣ គ្រឿង ម្ស៉ៅក្រាមសថ្លា០៦កញ្ចាប់ ស្មើនឹង៦.១៩ក្រាមម៉ូតូ០២ជញ្ជីងថ្ល្លឹងគ្រឿងញៀន០១គ្រឿង និងលុយ៥០០០រ ហើយសម្ភារៈសេពមួយចំនួន ។
លោក ហៃ វណ្ណារ៉ា មេបញ្ជាការអាវុធហត្ថក្រុងបានលុងបានអោយដឹងថា ជនសង្ស័យ០៣នាក់ព្រមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់និងគ្រឿងញៀន០៦កញ្ចប់ កំពុងឃាត់ខ្លួនរៀបចំសំណុំឯកសារបញ្ជូន ជនសង្ស័យទៅអយ្យការអមសាលាដំបូងខេតរតនគិរីនៅ្តថ្ងៃនេះដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
ដោយ ៖ ចាប សំអាន