សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្រជាពលរដ្ឋ​១៥៣​គ្រួសារ​ឯកភាព​ចាប់ឆ្នោត​យក​ផ្ទះ​ស្នាក់នៅ​បណ្តោះអាសន្ន​និង​ឯកភាព​ចាប់ឆ្នោត​យក​ដី​ឡូត៏​ជា​កម្មសិទ្ធិ​ជាក់ស្តែង​នៅ​រយៈពេល​២ ខែ​កន្លះ​ខាងមុខ​

ប្រជាពលរដ្ឋ​១៥៣​គ្រួសារ​ឯកភាព​ចាប់ឆ្នោត​យក​ផ្ទះ​ស្នាក់នៅ​បណ្តោះអាសន្ន​និង​ឯកភាព​ចាប់ឆ្នោត​យក​ដី​ឡូត៏​ជា​កម្មសិទ្ធិ​ជាក់ស្តែង​នៅ​រយៈពេល​២ ខែ​កន្លះ​ខាងមុខ​

ភ្នំពេញ​៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ប្រឡាយ​ស្ទឹងមានជ័យ​ចំនួន​១៥៣​គ្រួសារ​ដែល​ស្ថិត​ក្នុង​តំណាក់​ការ​ទី​១​នៃ​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ពួកគាត់​បាន​ឯកភាព​ហើយ​ក្នុង​ការ​ចាប់ឆ្នោត​យក​ផ្ទះ​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​នៅក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ។ ទន្ទឹង​នឹង​នេះ​ពួកគាត់​ក៏​បាន​ឯកភាព​ចាប់ឆ្នោត​យក​ដី​ឡូត៏​ជា​កម្មសិទ្ធិ​ជាក់ស្តែង​នៅ​រយៈពេល​២​ខែ​កន្លះ​ខាងមុខ​ទៀត​។​

​ពិធី​ចាប់ឆ្នោត​នេះ​បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​១១​ធ្នូ​នៅ​បរិវេណ​វត្ត​ស្ទឹងមានជ័យ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រោម​វត្តមាន​លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​អោយ​លោក​ឃួង ស្រេង អភិបាល​រាជធានី​និង​លោក​ពេជ្រ កែវ​មុនី​អភិបាលខណ្ឌ​មានជ័យ​។​

​លោក មាន ចាន់​យ៉ាដា បាន​មានប្រសាសន៍ថា​
​កាលពី​ថ្ងៃ​៦​តុលា ២០១៧​កន្លងមកនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​រដ្ឋបាល​ខណ្ឌមានជ័យ​បាន​បើក​វេទិកា​សាធារណៈ​មួយ​នៅក្នុង​បរិវេណ​វត្ត​ស្ទឹង​មានជ័យ​នេះ​ដែរ ក្នុង​វេទ​ការ​កាលណោះ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​លើ​ប្រឡាយ​ស្ទឹង​បាន​ឯកភាព រុះរើ​ផ្ទះ​ចេញ​ពី​លើ​ប្រឡាយ​និង​សុខចិត្ត​ទទួល​យក​ដី​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​ពី​រដ្ឋបាល​រាជធានី ក្នុង​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ នៅសល់​៤​ម៉ែត្រ​ខាងមុខ​និង​នៅ​សល់​១​ម៉ែត្រ​នៅ​ក្រោយ ។ ចំណែក​តួ​ប្រឡាយ​យើង​អាច​ស្ថាបនា​បាន​តួ​ប្រឡាយ​៨​ម៉ែត្រ និង​ផ្លូវ​៦​ម៉ែត្រ​អម​សងខាង​ប្រឡាយ​។​

​លោក មាន ចាន់​យ៉ាដា បាន​បន្តថា ចំពោះ​ការ​ចាប់ឆ្នោត​នេះ​យើង​ធ្វើ​ឡើង​តែ​ចំនួន​១៥៣​គ្រួសារ ដែល​ស្ថិត​ក្នុង​តំណាក់​ការ​ទី​១​នៃ​គម្រោង​របស់​រដ្ឋបាល​រាជធានី ដើម្បី​អោយ​ពួកគាត់​ចូល​ទៅ​ស្នាក់នៅ​ជា​បណ្តោះ​
​អាសន្ន​នៅក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្រោយពី​យើង​បាន​សាងសង់ ដាក់​បង្គន់ បន្ទប់ទឹក ត​បណ្តាញ​ទឹក​និង​ភ្លើង​រួចរាល់ ។​

​លោក​បាន​បញ្ជាក់​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ផង​ដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ផ្តល់​ជម្រើស​២​យ៉ាង​មុន​នៃ​ការប្រគល់​ដី​ស្របច្បាប់​ជូន ក្នុងនោះ​រួមមាន​ទី​១ ប្រជាពលរដ្ឋ​អាច​ចាប់ឆ្នោត​យក​ដី​កម្មសិទ្ធិ​នៅក្នុង​ប្លង់​ដែល​បាន​បែងចែក​រួច និង​ទី​២ ប្រជាពលរដ្ឋ​អាច​ចាប់ឆ្នោត​យក​ដី​កម្មសិទ្ធិ ដែល​បាន​រៀបចំ ពុះ​ជា​ឡូត៏រួ​ចរាល់ តែ​ជម្រើស​ទី​២​នេះ​ប្រជាពលរដ្ឋ​ត្រូវ​ទុក​ពេល​អោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រយៈពេល​២​ខែ​កន្លះ​ដើម្បី​រៀប​ដី​ចែក​ឡូត៏​អោយបាន​ត្រឹមត្រូវ​សិន​ទើប​យើង​ចាប់ឆ្នោត​យក​ជាក់ស្តែង​តែម្តង​។​ក្នុង​ជម្រើស​ទាំង​២​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ​សម្រេច​យក​ជម្រើស​ទី​២​ផងដែរ​។​

​គួរបញ្ជាក់​ថា ជា​គម្រោង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅពេល​ដែល​ការស្ថាបនា​ប្រឡាយ​និង​ផ្លូវ​អម​សងខាង​ប្រឡាយ​នេះ រួចរាល់ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ត​បណ្តាញ​ទឹកស្អាត ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ រួម​នឹង​ការដាក់​បង្កោល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែម​ទៀត ដើម្បី​អោយ​តំបន់​នេះ​ក្លាយជា​ទីក្រុង​ស្ទឹងមានជ័យ ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ធ្វើ​ការអភិវឌ្ឍ​នេះ​មាន​ប្រវែង​១៣៥០​ម៉ែត្រ ដោយ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ នោះ​គឺ​ខណ្ឌ​មានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​។​

​ប្រឡាយ​ស្ទឹងមានជ័យ​នឹង​ត្រូវ​សាងសង់​ឡើង ដោយ​បុក​ស៊ី​ផាយ​ដូច​នៅ​ប្រឡាយ​បាក់​ទូក​ដែរ ដោយ​ត្រូវ​ធ្វើ​ផ្លូវ​៦​ម៉ែត្រ​ជា​ប្រភេទ​ផ្លូវ​បេតុង រៀបចំ​ត​បណ្តាញ​ទឹក ភ្លើង​អគ្គីសនី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដាក់​បង្កោល​ភ្លើង​សាធារណៈ​នៅ​លើ​ផ្លូវ​នេះ​ថែម​ទៀត ។ ប្រឡាយ​ស្ទឹងមានជ័យ​នេះ​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការនាំ​ទឹក​ទំលាក់​ចូល​ទៅ​បឹងទំពុន​។​
​ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ​ចិញ្វើម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខ​ផ្ទះ​៥​ម៉ែត្រ ដី​នៅ​សល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕

 

Filed in: ព័ត៌មានជាតិ