សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ល្បី​ថា​លោក​ឧកញ៉ា​ហ៊ុន​ជា​អ្នក​បង្កើត​បទល្មើស​សង្វៀ​ន​មាន់​និង​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី​!?

ល្បី​ថា​លោក​ឧកញ៉ា​ហ៊ុន​ជា​អ្នក​បង្កើត​បទល្មើស​សង្វៀ​ន​មាន់​និង​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី​!?

មណ្ឌល​គី​រី​ ៖ ​កាលពី​ថ្ងៃ​ទី​៤​និង​ទី​៥​ធ្នូ​ ក្រោម​បញ្ជា​ដាច់​ណាត់​ពី​នាយក​រដ្ឋមន្ត្រី​ខ្មែរ​តេជោ​សែន​សង្វៀន​ជល់មាន់​កូនប្រ​សារ​លោក​ហ៊ុន​សាន​នៅ​ទន្លេបាទី​ខេត្តតាកែវ​និង​អ​រី​យ​ក្សត្រ​ខេត្ត​កណ្តាល​ត្រូវ​បាន​សមតត្តកិច្ច​បង្ក្រាប​យ៉ាង​ទាន់ហន់ ។​ផ្ទុយទៅវិញ​បទល្មើស​ដូចគ្នា​(​សង្វៀន​ជល់​មាន់​)​មាន​ទីតាំង​នៅ​កណ្តាល​ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី​ដែល​សមត្តកិច្ចក៏​ដូចជា​អ្នក​ញៀន​ល្បែង​ជលមាន​ដឹងថា​ជា​របស់​លោក​ឧកញ៉ា​ហ៊ុន មិន​ត្រូវ​បាន​សមត្តកិច្ច​អាណាចក្រ​មណ្ឌលគិរី​ក្រោម​បញ្ជារ​លោក​ស្វាយ​សំ​អ៊ាង​ធ្វើការ​បង្ក្រាប​ឡើយ​ដែល​ធ្វើឲ្យ​មាន​ចំងល់​ថា​តើ​ស្រុក​ខ្មែរ​តែ​មួយ​ម៉េច​ក៏​មាន​ស្តង់ដា​អនុវត្ត​ច្បាប់​ពី​រចឹង​?​។​

​ក្រៅ​ពី​សង្វៀន​ជល់​មាន់នៅ​កណ្តាល​ក្រុង​សែន​មនោ​រម្យ​លោក​ឧកញ៉ា​ហ៊ុន​ជា​ដែល​ជា​មន្ត្រី​នគរបាល​ផង​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​នៅ​ពីក្រោយ​បទល្មើស​ជួញ​ឈើប្រណិត​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​គ្រ​គ្រឹក​គគ្រេង​នា​ដើម​រដូវប្រាំង​ឆ្នាំ​២០១៧​នេះ​។​បាន​ជា​ប្រជាពលរដ្ឋ​និយាយថា​លោក​ឧកញ៉ា​ហ៊ុន​ជា​នៅ​ពីក្រោយ​បទល្មើស​ជួញដូរ​ឈើប្រណិត​ព្រោះ​គេ​មិនសូវ​ឃើញ​មាន​វត្តមាន​លោក​ឧកញ៉ា​ហ៊ុន​ជា​ឡើយ​តែ​គេ​ស្គាល់​តែ​អ្នកកាង​បទល្មើស​ដែល​មាន​សមាសភាព​ជា​អ្នកាសែតផ​ងជាស​មត្ត​កិច្ច​ផង​មាន​មាឌ​ខ្មៅ​ដូច​ក្របី​ចឹង​ជា​អ្នក​ចេញមុខ​ដោះស្រាយ​បញ្ហា​នានា​។​ចឹង​បានជា​គេ​មិន​ដែល​ឃើញ​មាន​សមត្តកិច្ច​បង្ក្រាប​ចាប់​បាន​បទល្មើ​ស​ព្រៃឈើ​នៅក្នុង​អាណាចក្រ​ខេត្តមណ្ឌលគិរី​នោះ​។​

ឈើប្រណិត​ដែល​ដឹកជញ្ជូន​កាត់​ក្រុង​សែន​មនោ​រម្យ​តាម​ឡាន​ឡង់​គ្រី​ស័រឡតាម​ឡាន​សាំ​យ៉ុង​រាប់​សឹប​គ្រឿង​ក្នុង​១​ថ្ងៃៗ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​នឹង ច្រក​ទ្វេរ​ភាគី​ព្រំប្រទល់​កម្ពុជា​-​វៀតណាម ដូចជា ច្រក​ផ្លូវ​ដាក់​ដាំ ច្រក​ផ្លូវ​ប៊ូ​ស្រា នឹង​ច្រកល្បៀង​ផ្សេងៗ​ទៀត​ជា​ដើម​។​ប្រជា​ពលរដ្ខ​បន្តថា​ក្នុង​មួយ​ថ្ងៃ​មាន​រថយន្ត​ជាច្រើន​គ្រឿង ហើយ​អាច​ធ្វើ​ដំណីរ​ដឹកជញ្ជូន​ឈើ​ពី​គ្រប់​ច្រកល្ហក​ក្នុង​ខេត្តមណ្ឌលគិរី​គឺ​យ៉ាង​រលូន ចាប់ពី​ម៉ោង​៦​ល្ងាច​ដល់​ទល់​ភ្លឺ​ជា​រាងរាលថ្ងៃ តែ​មិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ឡើយ ។​

​ជុំវិញ​ព័ត៌មាន​ខាងលើ លោក​ឧកញ៉ា​ហ៊ុន ជា​ដែល​ធ្លាប់​ចេញមុខ​ធ្វើការ​សង្គម​ជាច្រើន​ដែរ​ដូច​ចែក​កង់​ជូន​សិស្ស​ក្រីក្រ​ជួយ​រំដោះ​សត្វ​ឥន្ទ្រី ផ្ទាល់​ធ្លាប់បាន​អះអាងថា​មាន​អ្នក​យក​ឈ្មោះ​របស់​លោក​ទៅ​រកស៊ី​បទល្មើស​ព្រៃឈើ លោក​មិន​ពាក់ព័ន្ធ​នោះ​ឡើយ​។​

តើ​អ្នកណា​ថ្លើមធំ​ម៉េសហ៊ាន​យកឆ្មោះ​លោក​ឧកញ៉​ហ៊ុន​ជា​ដែល​ត្រូវជា​ក្មួយ​នាយករដ្ឋមន្ត្រី​តេជោ​សែន​ទៅប្រើ​ហើយ​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ដូចជា​បើក​សង្វៀន​មាន់​និង​ជួញ​ឈើ​ចឹង​?​។​សង្ឃឹមថា​លោក​ស្វាយ​សំ​អ៊ាង​មេ​បញ្ជារ​ការ​អាណាចក្រ​ខេត្ត​មណ្ឌល​គី​រីនឹង​អនុត្ត​បាន​ត្រមឹត្រូវ​បទបញ្ជារ​នាយក​រដ្ឋមន្ត្រី​ស្តី​អំពី​ការបង្ក្រាប​បតល្មើស​ព្រៃឈើ​ពិសេស​សង្វៀនមាន់​ដែល​បើក​ឲ្យ​ខ្មែរ​ចូល​លេង​ជាមិនខាន​!​។​

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់