ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នារាត្រីថ្ងៃទី០៩ ធ្នូ ឆ្នាំ២០១៧ បានរៀបចំពិធី អបអរសាទរ ការជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍អន្ដរជាតិ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចរីភាព»និងជ័យលាភីវរាជធានីភ្នំពេញ ជារាជធានីនៃវប្បធម៌និងទេសចរណ៍ពិភពលោក ផ្តល់ជូនដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារផ្កាយ៥ សុខាអូតែល ស្តិតក្នុងសង្កាត់ ជ្រោយចង្វារ ខណ្ធជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេអអភិបាលរាជធានីភ្នំពេញ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកសាស្ត្រាចារ្យ បណ្ឌិតអាន តុន ការ៉ាគា ( Anton Caragea ) ប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបនិង មានការចូលរួមពីមន្ត្រីចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញជាច្រើននាក់ទៀត។
លោក ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ការជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈទេសចរណ៍អន្ដរជាតិ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយចរីភាព»និងជ័យលាភីវរាជធានីភ្នំពេញ ជារាជធានីនៃវប្បធម៌និងទេសចរណ៍ពិភពលោក ផ្តល់ជូនដោយក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប មិនមែនជាការជ្រើសរើសដោយភាពចៃដន្យនោះទេ ។តែវាជាគម្រោងនៃការរៀបចំផែនការច្បាស់លាស់ កិច្ចការចាត់តាំងអនុវត្តដ៏មានប្រសិទ្ធភាពនិងការជំនៈរាល់ការលំបាកស្មុកស្មាញ ក្រោមម្លប់សន្តិភាព៕