សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​ទា​ហ៊ាន​វរៈ​ការពារ​ព្រុំដែន​លេខ​៤០៥​ហាម​ចៅហ្វាយស្រុក​ជាំ​ក្សាន​មិនឲ្យ​ដឹងឮ​រឿ​ពលករ​ខ្មែរ​ចូល​កាប់​ឈើ​ក្នុង​ដី​ថៃ​?

មេ​ទា​ហ៊ាន​វរៈ​ការពារ​ព្រុំដែន​លេខ​៤០៥​ហាម​ចៅហ្វាយស្រុក​ជាំ​ក្សាន​មិនឲ្យ​ដឹងឮ​រឿ​ពលករ​ខ្មែរ​ចូល​កាប់​ឈើ​ក្នុង​ដី​ថៃ​?

​ខេត្ត​ព្រះវិហារ ៖ លោក​វរសេនីយ៍ឯក រាម ខេត្ត មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន លេខ​៤០៥ នៅ​តំបន់​សមរភូមិ​មុខ​ទិស ទី​០១ ស្រុក​ជាំ​ក្សាន្ដ ខេត្ត​ព្រះវិហារ ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បើ​ឲ្យ​ពលករ ឆ្លងដែន​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ នៅ​ច្រក របៀង​ចំនួន​បី​មាន​ច្រករបៀង​ដំណក់ទឹក ច្រក​កណ្ដាល និង​ច្រករបៀង​ឈើទាល​គង ក្នុង​ឃុំ ស្រុក​ជាំ​ក្សាន្ដ ខេត្ត ព្រះវិហារ​។​

​ជាក់ស្ដែង កាលពី​ថ្ងៃ​ចន្ទ ១​រោច ខែ មិគសិ​រ  ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​ពលករ​ខ្មែរ​ស្រី​ប្រុស​ប្រមាណ​ជាង​៦០​នាក់​បាន​នាំគ្នា​ឆ្លងដែន ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​តាម​ច្រក​ទាំង​៣ ខាងលើ ដោយ បង់ប្រាក់​ឲ្យទៅ​លោកមេ​បញ្ជា ការ​វរៈ​ការពារ​ព្រំដែន​៤០៥ ម្ភៃ​ពីរម៉ឺន រៀល ហើយ​ក្នុងនោះ​មាន​មេការ​ចំនួន​២​នាក់ ប្ដី​ប្រពន្ធ​ជា​អ្នក​នាំ​ផ្លូវ​យក​ក្នុង​មួយ​គី​ឡូ ម៉ែត្រ មួយ​ពាន់​រៀល​ផ្សេងទៀត​។​មេខ្យល់​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ​ម៉ឺន ភេទ​ប្រុស និង​ឈ្មោះ​អូន ឌី​ណា ត្រូវជា ប្រពន្ធ​។​
​ករណីយ៍​ណវ​លោក​ជាំ​គឹមសេង​អភិបាលស្រុក​ជាំ​ក្សាន្ដ បាន​ទទួលស្គាល់​ជា​មួយ​កាសែត​ថា មាន​ពលករ​ឆ្លងដែន ប្រាកដ​មែន ក៏ប៉ុន្តែ លោក​មិន​មាន​សមត្ថភាព​ទប់ស្កាត់​បាន​ទេ​ពីព្រោះ​តំបន់​ព្រំដែន​គ្រប់គ្រង ដោយ​កង កម្លាំងយោធា​។​លោក​ចៅហ្វាយស្រុក​បញ្ជាក់​ថា​សូម្បី​តែ​រូប​លោក​ចង់​ចូលទៅ​មើល​សកម្មភាព​ភាព​ទាំងនោះ​ក៏​មិន​បាន​ផង​ព្រោះ​ត្រូវ​រារាំង​ដោយ​កងកម្លាំង​យោធា​វរៈ​ការពារ​ព្រំដែន​លេខ​៤០៥​របស់លោក រាម ជា​មេបញ្ជាការ​?! ។​

ជុំវិញ​ករណី​ខាងលើ​ភ្នាក់ងារ​កាសែត មិនអាច​សុំ​ការបំភ្លឺ​ពី​លោក រាម ខេត្ត​បាន​ទេ​ព្រោះ​ទូរស័ព្ទ​ចូល​ជាប់រវល់​រហូត ។

សង្ឃឹមថា​លោក​អភិបាល​ខេត្ត​ព្រះវិហ៊ា​រ​នឹង​ជ្រាប​ពី​ពត៍មាន​នេះ​ហើយ​អាច​មានវី​ធាន​ការទប់ស្កាត់​ជា​មីន​ខាន​!៕

 

Filed in: ព័ត៌មានជាតិ